គ្រោះថ្នាក់​ចរា​ចរណ៍ទូទាំង​ប្រទេស ថ្ងៃ​ទី​០២ ស្លាប់​២​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​១១នាក់   

យោង​តាម​​របាយ​ការណ៍ ​ពី​នាយ​ក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស កាលពី​​នៅ​ថ្ងៃ​​០២ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បានកើត​ឡើង ចំនួន​​៦​លើក យប់​​៤​លើក បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​ ២​នាក់ (​ស្រី​ម្នាក់​) អ្នក​របួស​ធ្ងន់ ៦​នាក់ (​ស្រី​​២​នាក់​) និង​​របួស​ស្រាល ៥​នាក់ (​ស្រី​​២​នាក់​)​។​

1ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​ទាំង ៦​លើក​​នេះ បាន​​បង្ក​ឲ្យ​​ខូច​ខាត​យាន​យន្ត​​សរុប ៩​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថ​យន្ត​​ធុន​​តូច ១​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់​។​  មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ២​លើក មិន​​ប្រកាន់​​ស្តាំ ​១​លើក ​សត្វ​​គោ​រត់​​ឆ្លង​ផ្លូវ ១​លើក  មិន​គោរព​​សិទ្ធ ១​លើក និង​​ស្រវឹង ១​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​ ១២​​នាក់ (​យ​ប​​១០​នាក់​) ។​

ចំពោះ រថយន្ត​​ពិន័យ​​សរុប​​ចំនួន ១,០៥៤​​គ្រឿង (​រថយន្ត​ធំ​ ២៨៤​​គ្រឿង​) ស្មើ​នឹង ១,០៥៧​​ករណី ​ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៦៥៤​​គ្រឿង ស្មើនឹង ៦៥៧៣​​ករណី ​ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៤០០​​គ្រឿង​​ស្មើ​នឹង ៤០០​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៧៤៥ គ្រឿង ។

គ្រោះថ្នាក់​ចរា​ចរណ៍​នៅទូទាំង​ប្រទេស កាលពី​​នៅ​ថ្ងៃ​​០១ ខែ​​កញ្ញា បានកើត​ឡើង​ចំនួន​៩លើក ក្នុង​នោះ​​យប់​៦​​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​៤​​នាក់​​(​ប្រុស​) រង​របួស​​ធ្ងន់​៩​​នាក់​​(​ស្រី​២​​នាក់​) និង​​របួស​​ស្រាល​​៧​នាក់​​(​ប្រុស)។ នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង​៩​​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​​ខូចខាត​​យានយន្ត​​សរុប​​១៣​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​  រថយន្ត​​ធុន​​តូច​​៣​គ្រឿង​ ​រថយន្ត​​ផ្សេង​១​​គ្រឿង និង​ថ្មើរ​ជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative