គ្រោះថ្នាក់​ចរាច​រណ៍​ទូទាំង​ប្រទេស ថ្ងៃទី​០១ ស្លាប់​៤នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១៦នាក់ 

គ្រោះថ្នាក់ចរា​ចរណ៍​នៅទូទាំង​ប្រទេស កាលពី​​នៅ​ថ្ងៃ​​ទី​១ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បាន​កើត​ឡើង ចំនួន​​៩​លើក ក្នុង​នោះ​​យប់​៦​​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​​៤​នាក់​ (​ប្រុស​) រង​​របួស​​ធ្ងន់​៩​​នាក់​​(​ស្រី​២​​នាក់​) និង​​របួស​​ស្រាល​​៧​នាក់​​(​ប្រុស)។

11យោង​តាម​​របាយ​ការណ៍​ ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​ ទាំង​៩​​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​សរុប​​១៣​គ្រឿង ក្នុង​​នោះ​មាន​​ម៉ូតូ​ចំនួន​​៩​គ្រឿង​​រថយន្ត​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​ផ្សេង​​១​គ្រឿង និង​​ថ្មើរជើង​​ម្នាក់។

មូលហេតុ​ ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​រួមមាន ​ ល្មើស​​ល្បឿន​​​៥​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​​១​លើក​  ​មិន​​គោរព​​សិទ្ធិ​២​​លើក និង​​ស្រវឹង​​១​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួ​ក​​ពេល​​គ្រោះ​ថ្នាក់ ​មាន​១៥​​នាក់ ​(​យប់​​១០​នាក់)។

ចំពោះ រថយន្ត​ដែល​​ត្រូវ​​ផាក​​ពិន័យ​​សរុប ​ចំនួន​​៩០១​​គ្រឿង (​រថយន្ត​​ធំ​២៤៤​​គ្រឿង​) ស្មើ​នឹង​​៩៣២​​ករណី​ ​ល្មើស​​ក្រដាស​​ស្នាម​​៦៦៥​​គ្រឿង ស្មើនឹង​​៦៧៣​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេកទេស​​២៣៦ គ្រឿង​ស្មើ​នឹង​២៥៩​​ករណី។ ដោយឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ផាក​​ពិន័យ​ សរុប​​ចំនួន​​១,៤១៩ គ្រឿង៕

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ គ្រោះ​ថ្នាក់​បានកើត​ឡើង​ចំនួន ៩លើក​បាន​បណ្តាល ឲ្យមាន​មនុស្ស ៦នាក់​ស្លាប់ ៨នាក់​ រង​រ​បួស​ធ្ងន់ និង៥នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ​។  ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៩​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​១៤​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១២​​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ រថយន្ត​​ធុន​ធំ​​១​គ្រឿង​ និង​ថ្មើរ​ជើង​ម្នាក់​។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative