ជប៉ុន​ចង់ឲ្យ​យុវជន​ខ្មែរ​រៀបការ​ជាមួយ​​ជនជាតិ​របស់​ខ្លួន

ប្រធាន​​អង្គការ​​សមាគម​​សហប្រតិ​បត្តិ​ការ​​កម្ពុជា-ជប៉ុន (JCIA) ​បាន​​បង្ហាញ​បំ​ណង​ឲ្យយុវជន​កម្ពុជា បាន​រៀប​ការ​ជាមួយ​ជន ជាតិ​របស់​ខ្លួន ដោយសារ​​ប្រទេស​​រប​ស់​​ខ្លួន​កំពុង​ជួបវិបត្តិ​ខ្វះ​មនុស្ស​វ័យក្មេង និង​គូរ​ស្រករ​។

2ក្នុងជំនួប​ពិភាក្សា​​​ការ​ងារ​ជាមួយលោកអ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​​ការ​ងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃទី១ ខែកញ្ញា ម្សិល​មិញ​​នេះ ប្រធាន​​អង្គការ​​សមាគម​​សហប្រតិ​បត្តិ​ការ ​កម្ពុជា- ​ជប៉ុន បានស្នើ​សុំ​ក្រសួង​​ការ​ងារ​បង្កើត​​សា​លា ដើម្បី​បណ្តុះ​បណ្តាល​បច្ចេកទេស​នានា មុន​ពេល​ពួកគេ​ត្រូវ​បញ្ជូន​ទៅធ្វើការ​​នៅប្រ​ទេ​ស​ជប៉ុន។នៅ​​ប្រ​ទេស​ជប៉ុន​មាន​មជ្ឈ​មណ្ឌល​​ មនុស្ស​​ចាស់ច្រើន​កន្លែង និង​កំពុង​ខ្វះ​អ្នក​​បម្រើ​​ការ​ងារ ខ្វះខាត​អ្នកថែ​ទាំមនុស្ស​ចាស់ ព្រមទាំង​​កង្វះ​​គូរ​ស្រ​ក​រ​​ផងដែរ​។

​លោកបន្តថា នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​​កំពុង​កង្វះ​មនុស្ស​វ័យក្មេងៗ ច្រើន​​ទាំង​អ្នក​ធ្វើការ​ងារ ដូច្នេះ​លោកចង់​ឲ្យមាន​កម្មវិធី​មួយ​ដែលអាច​ឲ្យក្មេងៗ គេអា​ច​​ជួប​​គ្នា ​​និងស្ម័គ្រ​ចិត្តខ្លួន​ឯងដើម្បី​រៀបការ។

​ លោកអ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ បាន​​មាន​ប្រសាសន៍​ថា លោក​​មិន​​ជំទាស់​ទេ ប៉ុន្តែ​សុំឲ្យ​អង្គការ​សមាគម​​សហប្រតិ​​បត្តិ​ការ​​​កម្ពុជា- ​ជប៉ុន លើកជា​​គម្រោ​ង​កម្ម​វិធី​​សិក្សា និងផ្នែក​បច្ចេក​ទេស​មកខាង​​បណ្តុះ​​បណ្តាល​ មក​ក្រសួង​ជាមុន​សិន។ ​ ដោយ​ឡែក​​រឿង​​ទំនាក់​ទំនង​គូរ​ស្រករ លោក​រដ្ឋ​​មន្រ្តី​​បានថ្លែង​ថា “វាជា​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងពីរ​​ជាអ្នក​​សម្រេច​ក្នុងការ​ជ្រើស​រើស”​ ប៉ុន្តែ​សព្វថ្ងៃ​​នេះ សហ​ប្រតិ​បត្តិការ​​លើវិស័យ​បណ្តុះ​បណ្តាល​នៅកម្ពុជា-​ជប៉ុន មិន​មាន​ឩប​សគ្គ​​អ្វី​កើ​ត​ឡើងទេ។

លោកបន្តថា ជារួមយើង​នៅមាន​នីតិវិធី​ច្រើន ដែលទាម​ទារ​ពេលវេលា​ច្រើន​​ដើម្បីធ្វើ​ការងារ​នេះ​។ ចំណែក​កម្ពុជា​ចង់តែ​​បញ្ជូន​ពលករ​ទៅជប៉ុន ប៉ុន្តែ​ភាគី​ជ​ប៉ុន​​តម្រូវ​ការជ្រើស​រើសតែ​អ្នកមាន​ចំណេះ​ដឹង​​ភា​សា​​ជប៉ុន ​ដូចនេះ​ទើប​ក្រសួង​​ត្រូវ​តែ​ពិនិត្យ​​ដោយ​ផ្ទាល់​លើការ​ងារ​ស្រាប់ លើក្រុម​ហ៊ុន​ណា​​មួយ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​​បរិ​យាកាស​វិនិយោគ​នៅកម្ពុជា​កាន់តែ​​ប្រសើរ​​ឡើង ទាំង​ស្ថេរភាព​សង្គម និង​ស្ថេរ​ភាព​​នយោបាយ​ក៏មាន​ភាព​​ល្អប្រសើរ​ផ​ងដែរ៕

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative