រាជរដ្ឋាភិបាល​សំរេច​ដំឡើង​ច្រកទ្វារ​អន្តរជាតិ​ចំនួន​២បន្ថែម​ទៀត ដើម្បី​បង្កើន​ភ្ញៀវ​ទេស​ចរណ៍

រាជរដ្ឋភិបាល​កម្ពុជា បាន​សំរេច​តំឡើង​ច្រកទ្វារ​ព្រំដែន​ចំនួន​ពីរទៀត គឺ​ច្រកទ្វារ​ព្រំដែន​តំបន់​ម៉ឺនជ័យ ស្ថិត​នៅក្នុង​ខេត្ត​ព្រៃ​វែង និង​ច្រកទ្វារ​តំបន់​ព្រំដែន​ក្បាល​ដំរី ស្ថិតនៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី ឲ្យទៅ​ជាច្រក​ទ្វារ​អន្តរជាតិ​ ដើម្បី​បង្កើន​ភ្ញៀវ​ទេស ចរណ៍​ ។

1យោងតាម​របាយការណ៍​សង្ខេប ស្តីពី​ការ​សំរួល​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជួន​ភ្ញៀវ​ទេស​ចរណ៍​ និង​អ្នក​ដំណើរ​នៅតំបន់​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរ​ជាតិទូទាំង​ប្រទេស ឆ្នាំ​២០១៤​ និង​ទឹសដៅ​ឆ្នាំ​២០១៥​បានឲ្យ​ដឹងថា ការ​សំរួល​ការធ្វើ​ដំណើរ​ជាយុទ្ធ​សាស្ត្រ​គន្លឹះ​មួយដ៏​សំខាន់​ក្នុង​ការជំរុញ​ភ្លៀវ​ទេស​ចរណ៍​ឲ្យមកទស្សនា​ព្រះរាជាណា​ចក្រឲ្យ​បានច្រើន និងជាការ​កាត់បន្ថយ​របាំងនៃការធ្វើ​ដំណើរដែល​មិនចាំបាច់។

របាយការណ៍ដដែល បានឲ្យដឹង​ទៀតថា ក្នុងឆ្នាំ២០១៤​កន្លងទៅ​នេះ គណៈ​កម្មាការ​អន្តរ​ក្រសួង​ដើម្បី​សំរួលការធ្វើ​ដំណើរ និងដឹកជញ្ជួនភ្ញៀវ​ទេសចរណ៍ និងអ្នក​ដំណើរនៅ​តំបន់ព្រំដែន អន្តរជាតិ​ប៉ោយប៉ែត និងច្រក​ទ្វារអន្តរជាតិ​ផ្សេងៗទៀត បានបន្តការ​យកចិត្តទុកដាក់​យ៉ាងសកម្ម ដើម្បីរួម​ចំណែកសំរួល​ដល់ការធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជួន​ភ្ញៀវ​ទេសចរណ៍ និងអ្នក​ដំណើរ​នៅតាម​បណ្តាច្រកទ្វារ​ព្រំដែន​អន្តរជាតិ និងច្រក​ទ្វារអន្តរ​ជាតិ​ផ្សេងៗទៀត ក្នុង​គោល​បំណង​ជំរុញការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ និងការ​អនុវត្ត​កម្មវិធី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិ​កាល ទី៥​នៃរដ្ឋសភា។

សំរាប់ឆ្នាំនេះរាជរដ្ឋាភិបាល​បានសំរេច​ដំឡើង ច្រកទ្វារ​ព្រំដែន​ចំនួនពីរ​ឲ្យទៅ ជាច្រក​ទ្វារ​អន្តរ​ជាតិ​ដើម្បី​បង្កើន​វិស័យ​ទេស​ ចរណ៍ គឺច្រកទ្វារ​ព្រំដែ​ន​តំបន់​ម៉ឺន​ជ័យ ស្ថិតនៅ​ក្នុ​ងខេត្ត​ព្រៃវែង និង​ច្រកទ្វារ​តំបន់​ព្រំដែន​ក្បាលដំរី ស្ថិត​នៅក្នុង​ខេត្តមណ្ឌល​គីរី​។

របាយការណ៍ខាងលើ​បានបន្តថា បច្ចុប្បន្ន​នេះមាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន សរុបចំនួន​៧២ក្នុង នោះច្រក​ទ្វារអន្តរ​ជាតិ និងច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន២៤​ច្រកទ្វារ​ព្រំដែន មាន១៤​ច្រកទ្វារ​តំបន់​ព្រំដែន​ចំនួន​២៥ និងច្រក​ទ្វារតំបន់​កំពង់​ផែ​សមុទ្រ​ចំនួន៩។

ចំពោះច្រកទ្វារអន្តរជាតិ និងច្រកទ្វារ​ព្រំដែន​អន្តរជាតិ ចំនួន​២៤​រួម​មាន ច្រកទ្វារ​អាកាស​យាន្តដ្ឋាន​អន្តរ​ជាតិ ចំនួន៣​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ចំនួន៤ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​១៧ ក្នុងនោះ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​វៀត​ណាម ចំនួន១០​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​ចំនួន​៦ និងច្រទ្វារ​អន្តរជាតិ​កម្ពុជា​ឡាវ​ចំនួនមួយ។

ចំណែកមធ្យោបាយ​ដឹកជញ្ជួន​អ្នកដំណើរ​តាមផ្លូវ​អាកាស នៅក្នុង​ស្រុកមាន​ចំនួន៤​ក្រុមហ៊ុន​គឺក្រុមហ៊ុន​អា​កាស​ចរណ៍​បាយ័ន​ អ៊ែរឡាញ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​ ក្រុមហ៊ុន​បាសាកា​អ៊ែរ និងក្រុមហ៊ុន​ស្កាយវីង​អង្គរ​អ៊ែរឡាញ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative