គ្រោះរាំង​ស្ងួត ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជិត២០​ម៉ឺន​ហិកតា​នៅតាម​ខេត្ត១៣

គ្រោះរាំងស្ងួត​នៅឆ្នាំ​នេះ បានបង្កផល​ប៉ះពាល់ដល់ដំណាំ​ស្រូវជិត ២០ម៉ឺន​ហិកតា នៅតាមបណ្តា​ខេត្តចំនួន​១៣ នៅទូ​ទាំងប្រទេស ក្នុងនោះ​មានដំណាំស្រូវ​តែជាង ១ម៉ឺនហិកតា​ប៉ុណ្ណោះ បានរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

3លោក អ៊ាង សុផល្លែត អនុរដ្ឋ​លេខា​ធិការ និងជាអ្នក​នាំពាក្យ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បានថ្លែង​ថាដំណាំ​ស្រូវជិត ២០ម៉ឺន​ហិកតា បានជួប​គ្រោះ​រាំងស្ងួត តែក្នុង​នោះមាន​ដំណាំស្រូវ​តែជាង ១ម៉ឺនហិកតា​ប៉ុណ្ណោះ បានរង​ផលប៉ះពាល់​ធ្ងន់​ធ្ងរ។

លោក អ៊ាង សុផល្លែត បន្ត​បញ្ជាក់​ថា រហូត​ដល់ពេល​នេះ ដំណាំ​ស្រូវប្រមាណ​១ម៉ឺនហិក​តា ​ដែលជួបគ្រោះ​រាំងស្ងួតធ្ងន់​ធ្ងរនេះ ក៏ត្រូវបាន​ជួយសង្រ្គោះ​ផងដែរ មិនបង្ក​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរនោះ​ទេ។

យោងតាមរបាយការណ៍ ស្តីពី​សភាព​ការណ៍ បង្ក​បង្កើន​ផលដំណាំ​ស្រូវ រដូវ​វស្សា​ឆ្នាំ២០១៥ របស់រដ្ឋម​ន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា យ៉ាងហោចណាស់​មានដំណាំ ស្រូវ​ចំនួន ១៨៥ ៤៥១ ហិកតា ក្នុងនោះ​មានសំណាប​ចំនួន ២៥៨២ ហិកតា និងសន្ទូង ស្រូវ​ព​ង្រោះ ចំនួន ១៨២៨៦៩ ហិកតា ជួបគ្រោះ​ខ្វះទឹក​ស្រោចស្រព។

របាយការណ៍ដដែលបញ្ជាក់​ទៀតថា ខេត្តដែល​ជួបគ្រោះ​រាំងស្ងួត​នោះ មានខេត្ត​បន្ទាយមាន​ជ័យ​ ប៉ះពាល់​សំណាប ២៦ ហិក តា សន្ទូង​ពង្រោះ២៦,៥២០​ហិកតា ខូចខាត​សន្ទូង និង​ពង្រោះ១,០៥០​ហិកតា បាត់ដំបង​ ​ប៉ះពាល់​សន្ទូង ពង្រោះ ​៥៦,៧៧៩​ ហិកតា ខូចខាត ៧,៨៧៥ ​ហិកតា កំពង់ចាម ប៉ះពាល់​សំណាប ៨៧​ហិកតា និង​សន្ទូង​ពង្រោះ ៣,៧៥៥ ហិកតា មិនមាន​ការ ខូច​ខាត​ទេ កំពង់ឆ្នាំង ប៉ះពាល់​សំណាប ៤៨៧​ហិកតា សន្ទូង​ពង្រោះ ២,៩២០​ហិកតា ខូចខាត​សន្ទូង​ពង្រោះ ៨៨​ហិកតា​ កំពង់​ស្ពឺ ប៉ះពាល់ ១,៧១២​ហិកតា និង​សន្ទូង​ពង្រោះ ៣,៨១៣​ហិកតា ខូចខាត​សំណាប ៦៤​ហិកតា កំពង់ធំ ប៉ះពាល់​សន្ទូង​ពង្រោះ ៤,៣៩០ ហិកតា មិន​មានការ​ខូចខាត​ទេ កណ្តាល ប៉ះពាល់​២៤៥​ហិកតា និងសន្ទូង​ពង្រោះ ១,១៧៥​ហិកតា មិនមាន​ការខូច​ខាត ភ្នំពេញ ប៉ះ​ពាល់​សន្ទូង​ពង្រោះ ១៧០​ហិកតា តែមិន​មានការ​ខូចខាត ព្រៃវែង ប៉ះពាល់​សំណាប ១៥​ហិកតា​ និង​សន្ទូង​ពង្រោះ ២,៥១​៣ហិកតា មិនមាន​ការខូច​ខាត ពោធិ៍សាត់​ ប៉ះពាល់​សន្ទូង​ពង្រោះ​២៤,៣៨៧​ហិកតា​ ខូចខាត​១៦៣​ហិកតា​  ស្វាយរៀង ប៉ះពាល់​សន្ទូង​ពង្រោះ ៥,៥២៥ ហិកតា មិនមានការ​ខូចខាត តាកែវ ប៉ះពាល់​សំណាប​១០ហិកតា និងសន្ទូង​ពង្រោះ ៨,២៨០​ហិកតា មិនមានការ​ខូចខាត​ប៉ះពាល់​សន្ទូង​ពង្រោះ ឧត្តមានជ័យ​១,៦៤២​ហិកតា​មិនមានការ​ខូចខាត។

តាមរបាយការណ៍ របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹ​ងថា​នៅឆ្នាំ​២​០១៥​នេះ កសិករ​កម្ពុជា​បានភ្ជួរស្រែ​ដោយប្រើប្រាស់​គ្រឿង​យន្ត បាន​អត្រា​ប្រមាណ​៨៩,៥៩​ភាគរយ និង​ភ្ជួរ​ដោយ​កំលាំង​សត្វ​ពាហនៈ​មាន​អត្រា តែ​ ១០,៤១​ភាគរយ​ប៉ុណ្ណោះ។ ឆ្នាំ​នេះ​ប្រជា​កសិករ​យើង ចូលចិត្ត​បង្ក​បង្កើន​ស្រូវដោយ​ព្រោះ​ស្រូវ​យកតែ​ម្តងច្រើន​ជាងការ​ស្ទូង​ដែល​បញ្ហា​នេះបណ្តាល​មកពីភាព​រាំងស្ងួត អូស​បន្លាយ​យូរនៅ​ដើមរដូវ និង​ដោយសារ​ខ្វះកំលាំង​ពលកម្ម​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative