គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទូទាំង​ប្រទេស ថ្ងៃ​ទី​៣១ ស្លាប់​៦នាក់ និង​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់   

គ្រោះថ្នាក់​ចរា​ចរណ៍​នៅទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​៩លើក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ៦នាក់​ស្លាប់ ៨នាក់​រង​របួស​ធ្ងន់ និង៥​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ។

2យោងតាមការ​ចុះផ្សាយ​របស់​គេហ​ទំព័រ អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៩​​លើក​​នេះ ​បាន​បង្ក​​ឲ្យ​ខូច​ខាត ​យានយន្ត​​សរុប​​១៤​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន​​១២​​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ រថយន្ត​​ធុន​ធំ​​១​គ្រឿង​ ​និង​ថ្មើរ​ជើង​​ម្នាក់​ ហើយមូល​​ហេតុដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៤​លើក​  ​ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក​​ និង​​ស្រវឹង​​៣​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់​មួក​ ពេល​គ្រោះ​ថ្នាក់​មាន​​១៨​នាក់ ​(យប់​​៨​នាក់​) ។​

ជាមួយគ្នានេះដែរ នៅថ្ងៃ​ម្សិល​មិញ នគរ​បាល​ចរា​ចរណ៍​បានធ្វើ​ការ​ផាក​ពិន័យ​រថយន្ត ​សរុប​​ចំនួន​​៩១១​​គ្រឿង (​រថយន្ត​​ធំ​​២៣១​​គ្រឿង​) ស្មើ​និង​​៩១៩​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន​​៧២៣ គ្រឿង ស្មើ​នឹង​៧៣១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​១៨៨ គ្រឿង​​ស្មើនឹង​​១៨៨​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ៩១១ គ្រឿង ។

ចំណែកគ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស កាល​ពី ​ថ្ងៃ​ទី​​៣០ ខែ​​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ ចំនួន​​២២​​លើក​ យប់​​១២​​លើក​​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ១០​នាក់ (ស្រីម្នាក់​)​របួស​ធ្ងន់​​១៩​​នាក់​​(​ប្រុស​)​ និង​​របួស​ស្រាល​​១១នាក់​(​ស្រី​ម្នាក់)។​ ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ២២​លើក​​នេះ​ បាន​​បង្ក​ឲ្យ​​ខូចខាត​​យាន​យន្ត​​សរុប​​៣៥​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​២៥គ្រឿង​​ រថយន្ត​​ធុន​តូច​​៤​គ្រឿង​​ រថយន្ត​​ធុន​ធំ​ ៤​គ្រឿង​ យាន​ផ្សេងៗ ២គ្រឿង និង​​ថ្មើរជើង​២នាក់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative