ខយការ​ហ្វេ​កម្ពុជា បាន​បំបែក​ឯកក្ត​កម្ម​ក្លាយ​ជាហាង​ដំបូង​គេ​នៅ​អាស៊ាន មាន​មនុស្ស​ចូល​រួមច្រើនបំផុត

មានមនុស្ស​ប្រមាណ​៣០០០​នាក់ កាលពី​ព្រឹកថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០១៥ បាន​សំរុក​ឈរ​តំរង់​ជួរនៅ​ក្នុងពិធី​សម្ពោធ​ហាង ​ខយ​កា​ហ្វេ​កម្ពុជា សាខា​ផ្សារ​ទំនើប​អ៊ីអនម៉ល ដើម្បី​ទទួល​យក នូវ​ភេស្ជៈ​ប្រចាំ​ហាង និង​វត្ថុ​អនុស្សាវ​រីយ៍​ជាច្រើន​ទៀត​ដែល​ធ្វើឲ្យហាង​កាហ្វេខយ​បានបំបែក​ឯកក្ត​កម្ម បើប្រៀប​ធៀប​នឹងសាខា​ផ្សេងៗ​ទៀតនៅ​តំបន់​អាស៊ាន។

1នៅព្រឹកថ្ងៃទី៣១ សីហា ចាប់ពី​ព្រឹក​ព្រលឹម​រហូត​ដ​ល់ម៉ោង​១១​និង៣០​នាទី គេឃើញ​ថាចំណត​ម៉ូតូ​នៅផ្សារ​ទំនើប​អ៊ីអនម៉ល​ពេញស្ទើរ​​តែ​រកកន្លែង​ចត​មិន​បាន ដោយ​សារតែ​មាន​អ្នក​ចូលរួម​ច្រើនខុស​ពី​ធម្មតា ដោយសារ​តែ​ពិធី​បើក​សម្ពោធ​សាខា​ថ្មី​ហាង​កាហ្វេ​ខយ។ បើតាម​ការវាយ​តំលៃ​របស់​ផ្សារទំនើប​អ៊ីអនម៉ល នៅក្នុង​ពិធី​សម្ពោធ​នោះយ៉ាង​ហោច​ណាស់​ក៏មាន​អ្នក​ ឈរ​តំរង់​ជួររង​ចាំទទួល​វត្ថុ​អនុស្សាវរីយ៍ ប្រមាណ​៣ពាន់​នាក់​ដែរ។

លោក ឃន ឈុនដារ៉ា អ្នកគ្រប់​គ្រង​ទូទៅ​របស់​ហាង​ខយកាហ្វេ​កម្ពុជា បានមាន​ប្រសាសន៍​ថា នេះគឺ​ជាសាខា​ទី៥​ហើយ​ដែល​ហាង​ខយ​កាហ្វេ បានបើក​​​ជាលើកដំបូង​នៅថ្ងៃទី២ ខែកម្ពៈ ​ឆ្នាំ​២០១៤ កន្លង​ទៅ។ លោកបាន​​បន្តថា ការបើក​សាខា ខយកាហ្វេ​ទី៥ នៅផ្សារ​ទំនើប​អ៊ីអនមល​នេះ ដោយសារ​តែប្រទេស​កម្ពុជា​សព្វថ្ងៃ​មានស្ថេភាព​សន្តិភាព និង​មានការ​រីក​ចំរើន​។ ​ ពិសេស​ការបើក​នេះ ក៏ដើម្បី​ឆ្លើយតប​ទៅនឹងការគាំ​ទ្ររបស់​អ​តិ​ថិជន ដែលនិយម​ពិសារ​តែរបស់​ខយ​កាហ្វេ​ដែលធ្វើ​ឲ្យមាន​មនុស្ស​យ៉ាងច្រើន​មកចូល​រួម។ លោកបាន​បញ្ជាក់​ថាខយកាហ្វេ​កម្ពុជា ត្រូវបាន​គេចាត់​ទុកថា​លក់ដាច់​ជាង​គេផង​ដែរ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតនោះ​លើពិភព​លោក។

លោកបានបន្តថា នៅក្នុង​ពិធី​ស​ម្ពោធ​នោះយើង​មិន​ត្រឹមតែ​រៀបចំ​ពិធី​អបអរ​សាទរ​បើក​សម្ពោធ​ប៉ុណ្ណោះ​ទេ វាជា​ថ្ងៃបើក​ទំព័រប្រវត្តិ​សាស្ត្រថ្មី និង​រៀបចំ​នូវកម្មវិធី​អស្ចារ្យ​បំបែក​ឯកកត្តកម្ម​អាស៊ាន ដែល​មានសាខាខយ​កាហ្វេ​កម្ពុជា មាន​អតិថិជន​ចូល​រួម​តំរង់​ជួរ​ប្រមាណ​៣០០​០នាក់ ដំបូង​គេ​បង្អស់។ លោក​បានបន្ថែម​ថានៅ​ក្នុងថ្ងៃ​នោះ ខយក៏​បានរៀប​ចំចែក​ជួននូវ​ភេស្ជៈ​ប្រចាំ​ហាង និង​អាហារ​សំរន់​ជួនដល់​អតិថិ​ទាំង​៣០០០​នាក់ របស់​យើង និងមាន​ត្រៀម​ជាការដូ​ជាច្រើន​សន្ធឹក​សន្ធាប់​ទៀត​សំរាប់​អតិថិជន​ដូចជា​ដបទឹក​ដ៏ស្រស់​ស្អាត​ឆត្រ័​​កែងទឹក​ខយ និង​វូចឆ័រ ពីហាង​ល្បីៗ​ចំនួន​៧នៅក​ម្ពុជា។ លើសពី​នេះ​​ទៀត​ក៏ មាន​ជាការ​ប្រគំ​តន្ត្រី​ខាងអឹមជែម​ហើយអ្វី​កាន់តែ​ពិសេស​ទៀតនោះ​មាន​ការថត​រូប​ភ្លាមបាន​ភ្លាម​លេង​ហ្គេម និងការ​ឆ្លើយ​សំណួរ​ចំលើយ​បានរង្វាន់​ភ្លាមទៀត​ផង។

បន្ទាប់ពីបើកសាខា​នៅផ្សារ​ទំនើប​អ៊ីអន​ម៉ល​នេះ ទៅ​លោក ឃន ឈុនដារ៉ា បាន​ឲ្យដឹង​ថា​លោក​កំពុង​តែសំលឹង​មើល​ក្នុង​ការ​បើក​សាខា នៅតាម​បណ្តា​ខេត្តបន្ត​ទៀត ហើយ​ខេត្ត​ដែលមាន​សក្តា​នុពល​នោះរួម​មានខេត្ត​បាត់ដំបង​ ​សៀមរាប និង​ព្រះ​សីហនុ។ ទាក់ទិន​ការបើក​សាខា​នៅផ្សារ​អ៊ីអន​ម៉ល​នេះ លោក បាន​បោះទុន​ប្រមាណ​ជា ១០​ម៉ឺនដុល្លា​អាមេរិក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative