ច្បាប់​ចរា​ចរណ៍​ផ្លូវគោក​ថ្មី នឹងអនុវត្ត​ជាផ្លូវ​ការ​ នៅថ្ងៃ​ទី០១ មករា ឆ្នាំ​២០១៦ ខាង​មុខ

ប្រធាន​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​​ច្បាប់​​ចរា​ចរណ៍​​ថ្មី ​ប្រកាស​​អនុវត្ត​​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៦ ខាងមុខ​នេះ នគរ​បាល​​ចរា​ចរណ៍​​នឹង​ធ្វើ​ការ​​រឹត​បណ្តឹង​​ឲ្យ​អ្នក​ធ្វើដំណើរ ទាំងអស់​​គោរព​​ច្បាប់​​ចរា​ចរណ៍ តាម​រយៈ​​ការចាត់​​ឲ្យ​កង​កម្លាំង​​នគរ​បាល​​ចរា​ចរណ៍​​ចុះ​ធ្វើ​​សកម្ម​ ភាព​​ជាប់ ជា​ប្រចាំ​​នៅតាម​​ដងផ្លូវ​។

2លោកបន្តថា ក្នុងពេល​អនុវត្ត​នោះ​នគរ​បាល​ចរា​ចរណ៍ នឹង​​បង្កើន​​ការចាប់​​ឃុំខ្លួន ការចាប់​​ផាក​ពិន័យ​​ដោយ​គ្មាន​​ការ​លើក​លែង​ ចំពោះ​​បណ្តា​​អ្នកបើក​បរ​​ទាំងឡាយ​ណា ដែល​មិន​​មានការ​​រាងចាល​​ល្មើស និង​​មិន​​គោរព​​ច្បាប់​​ចរា​ចរណ៍​ ។

ថ្លែង​នៅក្នុង​ឱកាស​​ចុះ​ណែនាំ​​មន្ត្រី​នគរ​បាល​ ពី​ការ​គោរព​​ច្បាប់​​ចរា​ចរណ៍ និង​​បើក​ឲ្យ​​ដំណើរ​ការ​ប្រើ​ប្រាស់​​រថយន្ត​​ប្រដេញ​ ២៥​គ្រឿង ដែល​ផ្តល់​​ដោយ​​អគ្គស្នង​ការ​​នគរបាល​​ជាតិ កាលពី​​ចុង​សប្តាហ៍​នេះ នៅ​សង្កាត់​​ព្រែក​​ឯង ខណ្ឌ​​ច្បារ​អំពៅ លោក​ ឧត្ត​ម​​សេនីយ៍​​ឯក រុន រ័ត្ន​វាសនា ប្រធាន​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ក្រសួង​មហាផ្ទៃ  បាន​​ឲ្យ​​ដឹងថា​នៅ​ខណៈ​​នេះ​​ជា​អំឡុង​​ពេល​ដែល ច្បាប់​​ចរា​ចរណ៍ ផ្លូវគោក​​ថ្មី បាន​នឹង​​កំពុង​​ធ្វើ​ផ្សព្វ​ផ្សាយ​​ឲ្យ​មហាជន​​បាន​​ជ្រាប ហើយ​​នៅក្នុង​​អំឡុង​ពេល​អន្តរ​​កាល​​នេះ នគរ​បាល​​ចរា​ចរណ៍​​បាន​នឹង​​កំពុង​​អនុវត្ត​​ច្បាប់​​ចរា​ចរណ៍​​ចាស់។

លោកបានបន្ថែម​ថា​ប៉ុន្តែ នៅពេល​ដែល​ច្បាប់​​ចរាចរណ៍​​ថ្មី​​ប្រកាស​​អនុវត្ត​​ជា​ផ្លូវការ​​នៅ​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៦ ខាងមុខ​នេះ​ នគរបាល​​ចរា​ចរណ៍​​នឹង​ធ្វើការ​​រឹតបណ្តឹង​​ឲ្យ​អ្នក​ធ្វើ​ដំណើរ ទាំង​អស់​​​គោរព​​ច្បាប់​​ចរា​ចរណ៍ តាមរយៈ​​ការចាត់​​ឲ្យ​កង​កម្លាំង​​នគរ ​បាល​​ចរាចរណ៍​​ចុះ​ធ្វើ​​សកម្ម​ភាព​​ជាប់ ជាប្រចាំ​​នៅតាម​ដង​ផ្លូវ​ដោយ​មាន​ការ​ដាក់​រថ​យន្ត​​នគរបាល​​ប្រដេញ​​តាម​​ឃាត់​​អ្នក​​ល្មើស​ច្បាប់ ការ​ចាប់​ឃាត់​​ខ្លូន​ដាក់​​ឃុំ​​បណ្តោះ​អាសន្ន និង​​ការ​ដាក់​​ល្បាត​​រឹត​បណ្តឹង​​ច្បាប់​​ចរា​ចរណ៍​​នៅតាម​​ដងផ្លូវ​​ជាតិ​សំខាន់​ៗ​មានដូច​ជា នៅតាម​​ដងផ្លូវ​​ជាតិ​លេខ​១ លេខ ៤ លេខ ៥ជាដើម ។

លោកប្រធាននាយក​ដ្ឋាន បានបញ្ជាក់​ថា​​គោលដៅ​​ដែល​​នគរបាល​​ចរា​ចរ​ណ៍ ​ត្រូវធ្វើ​​ការ​ឃាត់​ខ្លួន​​ចំពោះ​​អ្នកធ្វើ​ដំណើរ​​នៅ​តាម​​ដងផ្លូវ​​នោះរួម​មាន​អ្នក​បើកបរ​​មាន​ជាតិ​​ស្រវឹង បើកបរ​​យាន​យន្ត​​អត់​ស្លាក​​លេខ ការពាក់​​ស្លាក​លេខ ក្លែង​ក្លាយ អ្នក​​អត់​​មាន​​ប័ណ្ណ​បើកបរ អ្នក​អត់​​មាន​ប័ណ្ណ​​សំគាល់​​យានយន្ត និង​ការ​បើកបរ​​ខុស បច្ចេក​ទេស​​ជាច្រើន​​ទៀត រួមទាំង​​ការជេរ​ប្រមាថ​​មកលើ​​នគរ​បាល​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative