គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​​ទី​៣០ សីហា ស្លាប់​១០នាន់ និង​រ​បួស​​ធ្ងន់​​ស្រាល ៣០​​នាក់​

គ្រោះថ្នាក់​ចរាចរណ៍ នៅ​​ទូទាំង​​ប្រទេស កាល​ពី ​ថ្ងៃ​​ទី​៣០ ខែ​​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​​២២​​លើក​ យប់​​១២​​លើក​​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់ ១០នាក់ (ស្រី​ម្នាក់) របួស​ធ្ងន់​១៩​​នាក់​ (​ប្រុស​)​ និង​​របួស​ស្រាល​​១១​នាក់​​(ស្រី)​។​

4យោងតាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យ​ដឹង​ថា ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ ចរណ៍​​ទាំង​ ២២​លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​៣៥​គ្រឿង​ ក្នុង​​នោះ​មាន​​ម៉ូតូ​​ចំនួន​​២៥​គ្រឿង​ រថ​យន្ត​​ធុន​​តូច​​៤​គ្រឿង​​ រថយន្ត​​ធុន​ធំ​ ៤​គ្រឿង​ យាន​ផ្សេងៗ ២គ្រឿង និង​​ថ្មើរ​ជើង​២នាក់​ ។​ មូលហេតុ​​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន​​ ល្មើស​​ល្បឿន​​៨​លើក​ និង​​ប្រជែង​​គ្រោះ​ថ្នាក់​​៤​លើក​ មិន​ប្រកាន់​ស្តាំ ៦លើក ​ ស្រវឹង​​១​លើក​  មិន​គោរ​ព​សិទ្ធិ ២​លើក និង​បត់​គ្រោះ​ថ្នាក់១លើក ។​ ចំពោះ​អ្នក​​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ ដោយ​មិន​​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​ ៣១​នាក់​​(​យប់​​២២​​នាក់​)​។​

គួរបញ្ជាក់ថា​នៅថ្ងៃ​ទី៣០ សីហា នោះ​មាន​រថយន្ត​​ពិន័យ​​សរុប​ ចំនួន​៦៧៦​គ្រឿង​ (​រថយន្ត​​ធំ​២៧៩​គ្រឿង​)​ ស្មើ​នឹង​​៩០២​​ករណី​​ ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៦៥២​គ្រឿង​ ស្មើនឹង​៦៥៩​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២២៤​គ្រឿង​ ស្មើនឹង​​២៤៣​​ករណី​​ ដោយ​ឡែក​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​ សរុប​​ចំនួន​ ១.៧០២​ គ្រឿង​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative