ខែសីហា មា​ន​កុមារ​ចំនួន​១០០ ២៩៤​នាក់ ចូល​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា

កុមារចំនួន១០០ ២៩៤នាក់ បាន​ចូល​ពិនិត្យ និង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​​គន្ឋ​បុប្ឆា សម្រាប់​ខែ​សីហា ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​នេះ។

1យោងតាមទំព័រ​ហ្វេស​បុក របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាបនិក ​និងជា​ប្រធាន​មូល​និធិ​គន្ឋ​បុប្ឆា បានថ្លែង​ឲ្យដឹង​នៅ​ព្រឹកថ្ងៃ​នេះថា មាន​កុមារ​ចំនួន​៩៧ ៨៦០​នាក់ បានចូល​ពិគ្រោះ​ជំងឺ​ពិនិត្យ សម្រាក​ព្យាបាល​និង​សម្រាល​កូន​ក្នុង​​មន្ទី​រ​​ពេទ្យ​ គន្ឋ​បុប្ឆា​នៅរាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ក្នុង​ចំណោម​នោះ​មានកុមារ​​ឈឺ ដែល​បានទទួល​ពិគ្រោះ​ជំងឺ​ក្រៅ និង​សម្រាក​ព្យាបាល​ចំនួន​៨០១៥៣​នាក់ កុមារ​​​ឈឺធ្ងន់ៗ​ចំនួន​១៥៨៩៨​នាក់ កុមារ​កើតជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ចំនួន​២៤៣៤​នាក់​ និង​ស្រ្តី​មក​សម្រាល​កូនចំនួន​១៨០៩​នាក់ និង​មក​ពិនិត្យ​ផ្ទៃពោះ​ចំនួន១២៩៦០​នាក់។

លោកបន្តថា ហេតុផល​ដែល​មាន​ចំនួន​កុមារ​កាន់តែ​ច្រើន​ចូល​មកសម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដោយ​សារ​ហេដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រាជ​រដ្ឋាភិបាល​កា​ន់តែល្អ​​ប្រសើរ ហេតុនេះ​ហើយទើប​កុមារមក​កាន់មន្ទីរ​ពេទ្យ ដែល​១០០​ភាគ​រយ​ផ្តល់​ការ​​ព្យា បាល​ដោយមិន​គិតថ្លៃ ហើយ​៨០ភាគ​រយ​នៃកុមារ​ទាំងនោះ​មកពី​គ្រួសារ​ក្រីក្រ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative