គ្រោះថ្នាក់​​ចរា​ចរណ៍ ថ្ងៃ​​ទី​២៨ ខែ​​សីហា បណ្តាល​ឲ្យ​មនុស្ស ​រង​រ​បួស​​ធ្ងន់​​ស្រាល ១០​នាក់​

គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាល​ពី​​ថ្ងៃ​ទី​​២៨ ខែ​សីហា ឆ្នាំ​​២០១៥ បាន​​កើត​ឡើង​​​ចំនួន ៤​លើក យប់​​១​លើក​ មិន​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​នោះ​​ទេ មាន​អ្នក​របួស​ធ្ងន់​៥​​នាក់ (​ស្រី​២​នាក់​) និង​​របួស​ស្រាល ៥​នាក់ ​(​ស្រី​៣​​នាក់​) ។​

1យោងតាម​របាយ​ការណ៍ ពីនាយក​ដ្ឋានសណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការដ្ឋាន​​នគរបាល​ជាតិ បានឲ្យ​ដឹង​ថាក្នុង​គ្រោះ​​​ថ្នាក់​​​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ៨​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៣​គ្រឿង​  រថយន្ត​​ធុន​តូច ២​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង និង​កង់ ១​គ្រឿង ។​  មូល​​ហេតុ​​​​ដែល​​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់ រួមមាន ល្មើស​​ល្បឿន ៤​លើក ហើយ​​អ្នក​មិន​​ពាក់​មួក​ពេល​​គ្រោះថ្នាក់​មាន ៣​នាក់​(​ថ្ងៃ​) ។​  ចំពោះ ​រថយន្ត​ពិន័យ​​សរុប​​ចំនួន ៦១៧​គ្រឿង (​រថយន្ត​ធំ​ ១៦៩​​គ្រឿង​) ស្មើនឹង​ ៦១៨​​ករណី​ ល្មើស​ក្រដាស​​ស្នាម​​មាន ៤៦០​គ្រឿង ស្មើ​នឹង ៤៦១​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ១៥៧​គ្រឿង ស្មើនឹង​​១៥៧​​ករណី ដោយ​ឡែក​​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន ៨៥៦​​គ្រឿង ៕

ចំណែក​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាលពី​ថ្ងៃទី​​២៧​ ខែសីហា ​ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន​​៧​លើក យប់​៥​​លើក​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់​២​នា​ក់​​(​ប្រុស​) របួស​ធ្ងន់​៤​​នាក់​​(​ស្រី​​ម្នាក់​) និង​របួស​ស្រាល​​៨​នាក់​​(​ប្រុស​)​។ ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទាំង ៧​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​យានយន្ត​​សរុប​១១​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៨​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​​និង​​រថយន្ត​​ធុន​ធំ​​២​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative