កុមារមានជំងឺបេះដូងពីកំណើត ទទួលការព្យាបាលនៅកូរ៉េ

កុមារកម្ពុជា ដែលមាន​ជំងឺ​បេះដូង​ពីកំ​ណើត​ពិបាក​​ព្យាបាល​​ចំនួន​​៤៦​នាក់ បាន​​ទទួល​ការ​​ព្យាបាល និង​សង្គ្រោះ​​ជីវិត​​នៅ​មន្ទីរ​​ពេទ្យ​​ប្រទេស​​កូរ៉េ ក្រោម​ការ​​ជួយ​​ឧបត្ថម្ភ​​ពី​ធនាគារ​​គួក​មីន របស់​​កូរ៉េ​នៅ​កម្ពុជា។ ជំនួយឧបត្ថម្ភ ផ្នែក​វេជ្ជ​សាស្រ្ត​សម្រាប់​កុមារ​​កម្ពុជា ដែល​មា​ន​ជំងឺ​បេះដូង​ពីកំណើត បាន​​ចាប់ផ្តើម​​តាំងពី​ឆ្នាំ​២០១២​​​មកម្ល៉េះ ក្រោម​ការ​សហការ​របស់ FSS ធនាគារ​គូកមីន​ និង Salvation ​Army ​Korea។

2កុមារី អ៊ន ថាវរី អាយុ​៤ឆ្នាំ ដែល​បាន​ទទួល​រងពី​ជំងឺ​ក្អកយ៉ាង​រ៉ាំរៃ។ ហើយ​នៅ​ពេល​ដែល​ការក្អក​របស់​នាង​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ មាន​ជំងឺ​បេះដូង​ពីកំណើត​។ ជាសំណាង​ល្អ នាងអាច​មានឱកាស ធ្វើ​ការវះ​កាត់បេះដូង​ដែល​ជាជំនួយ​របស់​ FSS​ និង​ធនាគារ​គូក​មីន។ ការវះកាត់​​របស់​​នាង​ប្រកប​​ទៅ​ដោយ​ភាព​​ជោគ​ជ័យ ហើយ​​នាង​​អាច​ជា​​សះ​ស្បើយ​បាន​យ៉ាង​រហ័ស។ ក្រៅ​ពីកម្មវិធី​​សប្បុរ​សធម៌​​នេះ ផងដែរ​ធនាគារ​គូកមីន បានកសាង​នូវ​មជ្ឈម​ណ្ឌល​ព្យាបាល​​ជំងឺ​​បេះដូង KB Kookmin​ Bank­Hebron​ Heart Center និងផ្គត់​ផ្គង់​នូវ​ឧបករណ៍​​វេជ្ជសាស្រ្ត​​សម្រាប់​​មជ្ឈ​​មណ្ឌល​​ព្យាបាល​​បេះ​ដូង​​ក្នុង​ខែ​​សីហា ឆ្នាំ​២០១៤។ ធនាគារ​គួកមីន​ បានផ្ដល់​អំណោយ​ថ្លៃសេវា​វះកាត់ ក្នុងឆ្នាំ​២០១៥ ហើយ​កុមារចំនួន​៣០នាក់ ឬច្រើន​ជាង​នេះទៅ​ទៀតអាច​ រក្សា​ជីវិត​របស់ពួក​គេបាន តាម​រយះធ្វើ​ការវះកាត់ នៅមជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​បេះដូង HebronHeart Center ក្នុង​ប្រទេស​កម្ពុជា។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី១៤ សីហា​២០១៥ កុមារកម្ពុជា​ចំនួន១០​នាក់ទៀត និង​ឪពុក​ម្តាយ របស់​គេបាន មក​ដល់​ប្រទេស​កូរ៉េ​ សម្រាប់​ធ្វើការ​ព្យាបាល​វេជ្ជសាស្រ្ត រួម​ទាំងការវះ​កាត់ផង​ដែរ ហើយពួក​គេនឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញនៅ​ថ្ងៃទី០៣ កញ្ញា ២០១៥។។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative