ជនពិការជិត​៥០​នាក់ ទទួល​បាន​រទេះ​រុញពី​អង្គ​ការ​សប្បុ​រសធម៌

អង្គការសប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ តាមរយៈ​សមាគម​ផ្តល់​រទេះ​រុញ ដើម្បី​សង្គ្រោះ និង​អភិវឌ្ឍន៍​កាល ពីថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ២០១៥ បានផ្តល់​រទេះរុញ​ដល់ជន​ពិការ​ចំនួន​៤៦នាក់ ដើម្បី​ជួយសំរួល​ដល់ការ​លំបាក​ក៏ដូចជា​ការរស់​នៅ​ប្រចាំ​ថ្ងៃរបស់​បងប្អូន​ជនពិការ។

12ពិធីផ្តល់រទេះរុញដល់ជន​ពិការ​នេះ បានប្រព្រិត្តិ​ទៅនៅមជ្ឈ​មណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​កៀន​ឃ្លាំង ក្រោម​អធិបតី​ភាព​របស់​លោក​សែម ​សុខា ​រដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា។

លោកជិនយក់នាយកសមាគម​ផ្តល់រទេះ​រុញដើម្បី​សង្គ្រោះ និង​អភិវឌ្ឍន៍ និង​តំណាង​ឲ្យអង្គការ អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​ បានមាន​ប្រសាសន៍​ថា ជនពិការ​ដែលត្រូវទទួល​បានជនពិការនា​ពេលនេះមាន​ចំនួន​៤៦នាក់ ដែលជាជំនួយ​របស់​អង្គការ​សប្បុ​រ​សធម៌ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ តាមរយៈ​សមាគមផ្តល់​រទេះរុញ​ដើម្បីសង្គ្រោះ និង​អភិវឌ្ឍន៍ និងអង្គ​ការអតីត​យុទ្ធ​ជនអន្តរជាតិ​កម្ពុជា ដើម្បីឲ្យ​ពួកគេអាច​ចូលរួមបាន​យ៉ាងពេញលេញ​នៅក្នុង​សង្គម។ លោកបាន​បន្តថា​រហូតមក​ដល់ពេល​នេះ​សមាគម​បានផលិត​បាន​រទេះ​រុញ និងគ្រឿង​ជំនួយ​ផ្សេងៗ បានចំនួន​ប្រហែល​១២២០០​គ្រឿង និងចែក​ចាយដល់​ជនពិ​ការបានប្រហែល​៥៦៧០នាក់។

លោកធារីអិន​មេនស័រ​នាយក​ប្រចាំ​ប្រទេស​អង្គការ សប្បុរស​ធម៌​ពួក​បរិសុទ្ធ ថ្ងៃចុង​ក្រោយ បាន​មាន​ប្រសាសន៍​ថា​សមាគម​ផ្តល់រទេះ​រុញដើម្បី​សង្គ្រោះ និងអភិវឌ្ឍន៍​និងអង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជាដើម្បីគឺជា​ដៃគូអជាមួយ​អង្គកាយើង​អស់ រយៈពេល​៣ឆ្នាំមកហើយ​រហូតមកដ​ល់ពេល​នេះ។ លោកបាន​បន្តថាពួកគេ​បានធ្វើការបាន​យ៉ាងល្អក្នុង​ការចែក​ចាយរទេះ​រុញដល់ជន​ពិការ។ ជាងនេះទៀត​ពួកគេបានបណ្តុះ​បណ្តាលអ្នកប្រើ​ប្រាស់ពីរបៀប​ថែទាំ និងការជួស​ជុល ដើម្បីប្រើ​បាន​យូរ​អង្វែង​។ លោកបាន​បន្ថែមថា «យើងមាន​មោទនភាព​ណាស់ដោយពួក​គេបានបំរើ​ដល់​ជនពិការ​នៅក្នុង​ប្រទេស​កម្ពុជា»។

មានប្រសាសន៍នឪកាស​នោះ លោក​សែម សុខា បាន​សំដែង​នូវការ​កោត​សរ​សើរ និង​ថ្លែង​អំណរ​គុណ ចំពោះ​អង្គការ​សប្បុ​រស​ធម៌​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ដែលផ្តល់​នូវថវិកា​គាំទ្រ ដល់អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា (វី អាយ ​ស៊ី) និង​សមាគម​ផ្តល់រទេះ​រុញ ដើម្បីសង្គ្រោះ​និង អភិវឌ្ឍន៍​ក្នុងការ​ផលិត និងចែក​ចាយរទេះ​រុញជាច្រើន​ប្រភេទ​ជួនដល់​ជនពិការ​នៅក្នុងតំបន់​គោលដៅ​របស់ខ្លួននៅ​ក្នុងប្រទេស​កម្ពុជាក្នុង​គោលបំណង​ផ្តល់រទេះរុញ​ដែលមានគុណ​ភាព​និងសម​ស្របជួន​ដល់ ជន​ពិការសំរាប់​ប្រើប្រាស់​តាមតំរូវ​ការនៅក្នុង​សហគមន៍​របស់ពួក​គាត់។ លោករដ្ឋ​លេខាធិការ​សង្ឃឹម​ថា អង្គការ​សប្បុរស​ធម៌​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយនៅ​តែបន្ត​ជួយឧបត្ថម្ភ​ដល់អង្គការ ​និង​សមា​គម​ន៍​ទាំងពីរ​ខាងលើ​នាឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​ផ្តល់នូវការ​ផលិត​និងចែកចាយ​រទេះរុញ​ដ៏មានគុណភាព​និងសមស្រប​តាមស្តង់​ដា​ជាតិ និង​អន្តរ​ជាតិជួន​ដល់​ជនពិការ​ដែលនឹង​ធ្វើឲ្យ​វិស័យ​ពិការភាព និង​ស្តារ​លទ្ធភាព​ពលកម្ម នៅប្រទេស​កម្ពុជា​មានការរីក​ចំរើន និងមាន​គុណភាព​កាន់តែ​ប្រសើរ​ឡើងជាង​នេះ​ទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative