គ្រោះថ្នាក់ចរា​រចណ៍ ថ្ងៃ​ទី២៧ សីហា​ ស្លាប់​០​២នាក់​ និង​របួស​ធ្ងន់​ស្រាល​​ ១២​ នាក់​

យោងតាមរបាយការណ៍​​​ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស​​កាល ពីថ្ងៃ​ទី​២៧​ ខែសីហា ​ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​៧​លើក យប់​៥​​លើក​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​២​​នាក់​​(​ប្រុស​) របួស​ធ្ងន់​​៤​នាក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​៨​​នាក់​​(​ប្រុស​)​។​

11ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ៧​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​១១​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៨​គ្រឿង​​ រថ​យន្ត​​ធុន​តូច​១​​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ​២​​គ្រឿង​។​ មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៣​លើក​ ស្រវឹង​​១​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​១​លើក​ ​កត្តា​យាន​យន្ត​​១​លើក​ មិន​​ប្រកាន់​​ស្តាំ​១​លើក។

ចំពោះ ​​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​១,១១៧​​គ្រឿង​ (​រថ​យន្ត​​ធំ​៣៤៨​​គ្រឿង​) ស្មើ​នឹង​​១,១២៣​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​​៧៥១ គ្រឿង ស្មើនឹង​​៧៥៧​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស​​៣៦៦ គ្រឿង​ស្មើ​នឹង​៣៦៦​​ករណី ដោយឡែក​​ម៉ូតូ​ ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,០៩៤ គ្រឿង​៕​

ចំណែក ករណីគ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំ​ង​ប្រទេស​កាល​​ពី ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៥ បាន​កើត​ឡើង​  ចំនួន​៥លើក​ ក្នុង​នោះយប់​២លើក បណ្តាល​អោយ​​មនុស្ស​ស្លាប់៣​នាក់ (ប្រុស)  រង​របួស​ធ្ងន់​៤​នាក់​​(ស្រី​ម្នាក់)​ និង​របួស​ស្រាល​៤នាក់​ (ស្រី​២នាក់​)។

នៅក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៥លើក​​នេះ បាន​​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​សរុប​៩គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន​៧គ្រឿង​និង​រថយន្ត​​ធុន​ធំ​២គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative