រដ្ឋមន្ត្រី ក្រសួង​អប់រំ បើក​កិច្ច​ប្រជុំ​ណែ​នាំ​បច្ចេក​ទេស​ស្តីពី​ដំណើរ​កំណែ​ប្រលង​បាក់​ឌុប

លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ណែនាំ បច្ចេក​ទេស​ដំណើរ​កំណែ​ដល់​ប្រធាន និង​អនុ​ប្រធាន​មណ្ឌល​កំណែ​ទាំង៩ ដែល​ប្រព្រឹត្ត​ទៅ​វិទ្យា​ល័យ​ព្រះស៊ី​សុវត្ថិ មុន​នឹង​ដឹក​ហិប​សន្លឹក​កិច្ចការ​បេក្ខជន ទៅកាន់​មណ្ឌល​កំណែ​រៀងៗ​ខ្លួន។

2កិច្ចប្រជុំនេះ ក៏មាន​ការចូល​រួមពី​លោក​នួន បូផល អនុ​ប្រធាន និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តំណាង​ពី​សហភាព សហព័ន្ធ យុវជន​កម្ពុជា ដែលនឹង​ត្រូវ​ចូល​រួម​សង្កេត​ការណ៍​នៅតាម​មណ្ឌល​កំណែ​ទាំង៩​ផងដែរ។

នៅក្នុងកិច្ច​ប្រជុំ​នោះ​លោក​រដ្ឋ​មន្ត្រី បានផ្ដល់​អនុ​សាសន៍​ណែនាំ​ដល់​ប្រធាន និង​អនុប្រធាន​មណ្ឌល​កំណែ តាម​មុខ​វិជ្ជាទាំង​អស់ ឲ្យ​ដំណើរ​ការកំណែ​ដោយ​រក្សា​ការ​សម្ងាត់ និង​សុក្រឹត​ភាពនៃ​ចុះ​លេខ​សម្ងាត់ ការ​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ការ​ រៀប​ចំ​អត្រា​កំណែ និង​ដំណើ​រ​ការ​កំណែ ក៏ដូច​ជា​បន្តយក​ចិត្តទុក​ដាក់ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការ​បំពេញ ភារកិច្ច​ពីគ្រប់​គណៈ​កម្មកា​ជំនាញ ដើម្បី​ឲ្យការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណេះ​ទូ​ទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ២៤ សីហា ២០១៥ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​គោល​ការណ៍​ច្បាប់ យុតិធម៌ តម្លាភាព និងលទ្ធ​ផល​អាច​ទទួល​យកបាន។

គួរបញ្ជាក់ថា​កាលពី​ព្រឹកថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៥ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស និង​ប្រធាន​គណៈ​កម្មការ​ អប្បមាទ​ទូទាំង​ប្រទេស បាន​ប្រគល់​ហិប​សន្លឹក​កិច្ចការ​បេក្ខជន​ជូន​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ​ទាំង៩ និ​ងគណៈ​កម្ម​ការ​ កំណែ​តាមមុខ​វិជ្ជា នៅវិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​កំណែ នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ២៤ សីហា ២០១៥​ ដោយ​មានការ ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួ​អប់រំ​យុវជន​ និង​កីឡា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative