ក្រុមហ៊ុនត្រាក់ទ័រ ហ្វាមត្រាក់ បើក​សម្ពោធ​សាខា​ថ្មី នៅ​ខេត្ត​កំពង់ធំ

ក្រុមហ៊ុនត្រាក់ទ័រហ្វាម​ត្រាក់ (FARM​ TRAC) ដែល​ជាការវិនិ​យោគ​របស់​ជនជាតិ​ឥណ្ឌា បានពង្រីក​សាខា របស់​ខ្លួន នៅ ខេត្ត​កំពង់ធំ ហើយបាន​ប្រារព្វ​បើកសម្ពោធ​ជាផ្លូវ​ការ​កាល​ពីព្រឹក​ថ្ងៃ ទី២៧ ខែសីហា ឆ្នាំ​២០១៥ ដោយ​មានការ​ចួលរួម​ពី​លោក ធីវ វណ្ណធីរ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ តំណាង​ក្រុមហ៊ុន និង​អតិថិជន របស់​ក្រុមហ៊ុន ជាច្រើន​នាក់ទៀត។

2លោក SonalTygai ប្រធាន​គ្រប់គ្រង​ប្រចាំ​តំបន់​ផ្នែក​អន្តរ​ជាតិ និង​តំណាង​ក្រុមហ៊ុន ESCORTS​/FARMTRAC​ បានមាន​ប្រសាសន៍​ថា Showroom ថ្មីនេះ​នឹង​សម្រួល​ទៅ​ដល់បី​ផ្នែក គឺ​លក់​សេវាកម្ម និង​គ្រឿង​បន្លាស់ ដែលវា​ជាជំហាន​បន្ទាប់​សម្រាប់​គោល​ដៅ​នេះ។

លោកបានបន្ត​ថា «យើងចង់​យកវេទិការ​នេះដើម្បី​ធានា​ថា showroom ថ្មី​មួយ​នេះ​នឹង​ផ្តល់នូវ​ដំណោះ ស្រាយជូន​ឲ្យអ្នក​រាល់គ្នា។ ការផ្តល់​យោបល់​សម្រាប់​ការ​ប្រតិ​បត្តិ​ការ បច្ចេក​វិទ្យា​ចុងក្រោយ​បង្អស់ របស់​គ្រឿង​យន្ត​កសិកម្ម ជួស​ជុល​ត្រាក់ទ័រ​​ លក់​ សេវាកម្ម  គ្រឿង​បន្លាស់  និង​ដំណោះ​​ស្រាយ​ផ្នែក​ហិរញ្ញវត្ថុ គឺអាច​ផ្តល់ជូន​បានពី​ពេលនេះ នៅក្រោម​ដំបូល Farmtrac showroom ​at Kampong​ Thom នេះ»។

លោកបានប្រកាស​ថា TATA-​FARMTRAC​ នឹងរួមគ្នា​ដើម្បី​នាំមកនូវ​បច្ចេក​វិទ្យា​​ឈាន​មុខ​សម្រាប់​បម្រើ​ជូន​ប្រជា​កសិករ​ កម្ពុជា​ទាំងអស់​ក្នុងគោល​បំណង​ទិន្នផល​ដំនាំ​របស់​ពួកគាត់ ហើយ​នឹងធ្វើ​ឲ្យប្រទេស​ជាតិរីក​ចម្រើន។

លោក​ jitendra Managhnani តំណាង​ក្រុមហ៊ុន​ TATA International បានមាន​ប្រសាសន៍​ថា វត្តមាន​របស់​ក្រុមហ៊ុន របស់​ យើងនៅ​ខេត្ត​កំពង់ធំ នេះគឺបានឆ្លុះ​បញ្ចាំងឲ្យ​ឃើញពីជំរើស​ដ៏ត្រឹមត្រូវមួយ​នាពេលកន្លង មកហើយ​វាក៏បាន​ឲ្យយើង​ទទួល​ ស្គាល់ថា នេះ​ដល់ពេលវេលា​ហើយដែលយើងត្រូវ​ចាប់ផ្តើម ជាមួយទីតាំង​សាខា ដែលអាច​បំរើដល់ អតិថិជន​នូវរាល់​តំរូវ​ការ​ត្រាក់ទ័រសេវាកម្ម​និងគ្រឿង​បន្លាស់នៅ​ក្នុងខេត្ត​មួយនេះ។

លោកបានបន្តថា «ព្រឹត្តិការណ៍នា​ថ្ងៃនេះ គឺជាផ្នែក​មួយដ៏​សំខាន់ ក្នុងការ​ដំណើរ​ការ​អាជីវកម្ម​ របស់​យើង​ក្នុងរយៈ​ពេល២ឆ្នាំ​ កន្លងមកនេះ​ជាមួយនឹង​ការសន្យា ក្នុងការ​ចូលរួមចំណែក​ដល់ការ​អភិឌ្ឍន៍​នូវវិសាលភាព​កសិកម្ម​នៅកម្ពុជា»។ លោក​បាន​ បន្ថែមថា ​«មកដល់ថ្ងៃ​នេះយើងពិត​ជាត្រកអរ និងមានមោទន​ភាព ដែលបាន​ក្លាយ​ជាគ្រួសារ​ហ្វាមត្រាក់ ជាមួយ​នឹង​ការគាំ​ទ្ររបស់អ្នក​ទាំងអស់គ្នា។ មោទនភាព​ដែលទទួល​បាន ក្នុងថ្ងៃនេះ​គឺបានបង្ហាញ​ឲ្យឃើញ​កាន់ តែច្បាស់​នូវការទទួល​ខុសត្រូវ​ ចំពើរាល​កិច្ចការរបស់​យើង ក្នុងការបំរើដល់​សេចក្តីត្រូវ​ការរបស់​អ្នកទាំងអស់​គ្នាក្នុងពេលនេះ និងពេល​អនាគត»។

លោកលោក jitendra​ Managhnani បានបញ្ជាក់​ថា «ភាពជឿ​ទុកចិត្ត​របស់​អ្នកទាំង​អស់គ្នា គឺជាកក្តា​ជំរុញ​ឲ្យ យើង​បង្កើន​ ប្រសិទ្ធ​ភាពក្នុង​ការបុំរើដល់​អ្នកទាំង​អស់គ្នា»។

លោក Rajesh kumar ប្រធាន​ពាណិជ្ជ​កម្មអន្តរ​ជាតិ និង​តំណាង​ក្រុមហ៊ុន​ ESCORT/​FARMTRACបានមាន​ប្រសាសន៍ ឲ្យដឹង​ដែរថា ប្រទេស​កម្ពុជាគឺត្រូវការ​ជាចំបងសំរាប់​គុណភាពក្នុងការ​រស់នៅប្រចាំថ្ងៃ និងចំណី​អាហារជា​ច្រើន សំរាប់​បរិភោគ​ ដូច្នេះ​ការប្ដេជ្ញា​ចិត្ដរបស់ពួកយើងគឺ​ធ្វើការផលិត និងចែកចាយ​នូវត្រាក់ទ័រ ដែលមានគុណភាព​ខ្ពស់ ជូនទៅដល់​អតិថិជន​ ទាំង​អស់។

លោកបានបន្តថា «ពួកយើង​ទទួលបាន​នូវភាពជោគ​ជ័យ ក្នុងការស្វែង​រកនូវទីផ្សាមួយ​យ៉ាងធំ ហើយពួក​យើងធ្វើ​ការចាប់​យក​​ និងឆ្លើយតប​នៅអ្វីដែលយើង​បានទទួល។ ចំពោះផលិតផល​ដែលអាច លក់ចេញទៅ​បានក៏ដោយសារ​ភាពវ័យឆ្លាត និងការ ខិតខំ​បឹ្រងប្រែងរបស់​Escorts ដើម្បីនាំយក​នូវបច្ចេកវិទ្យាទំនើបៗ មកជូន​ប្រជាជនកសិករ​កម្ពុជា ដែលធ្វើអោយ​មាន​ ការ​រីក​ចំរើន​ឡើង​ផងដែរ»។

លោកបន្ថែមថា យើងបោះ​ជំហាន​មកក្នុងទីផ្សា​រ​បស់កម្ពុជា​ក្នុងឆ្នាំ​២០១៣ ក្នុងភាព​ជាដៃគូជា​មួយ Tata International ហើយ​មានការលូត​លាស់រឹងមាំ​ទៅៗតាំងពី​ពេលនោះ​ម​ក។ ការផ្ដោតរបស់ពួក​យើងប្រទេស​កម្ពុជា ជាពិសេស​ផ្ដោត ទៅលើការ​ប្រើប្រាស់របស់​សាធារណះ​ជនជាមួយ និងការ​ផ្ដល់ជូនយ៉ា​ង​ធំធេងនូវ ៤៥HP  to ៨០HP bracket។​

ជាមួយនិងអតិថិជន ដែលពេញចិត្ដ​ត្រាក់ទ័រនៅ​ទីនេះជាង​២០០នាក់ ពួកលោក​ថាយើងមាន​មោទនភាព នូវដំ​ណែង​ជាអ្នក​ ដឹកនាំ​នៅក្នុងចំណោម​ក្រុមហ៊ុន​ឥណ្ឌា​ទាំងអស់។​ ជាមួយនិង​ការគាំទ្រ ហើយពួក​យើងទទឹង សំរាប់ការ​ជួយជ្រុំ​ជ្រែង និង​ កា្លយ​ជាទៅជាអ្នកដែល​ផ្ដល់នៅដំណោះ​ស្រាយក្នុងការផ្ដល់​ជូននូវគ្រឿង​ចក្រសំរាប់​ធ្វើកសិកម្ម​ក្នុងប្រទេស​កម្ពុជា។

លោក ធីវវណ្ណធីរ ប្រធាន​មន្ទីរកសិកម្ម​ខេត្តកំពង់ធំ បាន​ស្វាគមន៍​ចំពោះវត្ត​មាន របស់​ក្រុមហ៊ុន​ហ្វាមត្រាក់ នៅខេត្ត​កំពង់ធំ នាពេល​នេះ។

លោកបានមាន​ប្រសាសន៍ថា​ «វត្តមានរបស់​ក្រុមហ៊ុន​នៅខេត្ត​កំពង់ធំ នាពេលនេះ​វាស្របទៅនឹងការ​រីកចំរើន ផ្នែក​កសិកម្ម​ របស់​ខេត្ត​ព្រោះថា នៅខេត្ត​កំពង់ធំ មានប្រជាក​សិករ​ប្រមាណ​ពី៧០ ទៅ៨០​ភាគរយ កំពុង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ក្នុងការ​ធ្វើស្រែ និង​ដំណាំ​ក​សិ​ឧស្សាហ៍​កម្ម ហើយមានតែ​កសិករ ប្រមាណ​៣០ភាគ ​ប៉ុណ្ណោះ​ប្រើសត្វ ​គោក្របី​ក្នុងវិស័យ​កសិកម្ម​»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative