គ្រោះថ្នាក់​​​ចរាចរណ៍​ ថ្ងៃទី២៦ សីហា ស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល៨នាក់

យោងតាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង ប្រទេស កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បានកើតឡើង​  ចំនួន ៥លើក ក្នុងនោះយប់២លើក បណ្តាលអោយ​មនុស្សស្លាប់៣នាក់ (ប្រុស)  រងរបួសធ្ងន់៤នាក់(ស្រីម្នាក់) និងរបួស ស្រាល៤នាក់ (ស្រី២ នាក់​)។

1នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ​ទាំង៥លើក​នេះ បាន​បង្ក​ឲ្យ​មានការខូចខាត​យានយន្ត​សរុប៩គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៧គ្រឿង និងរថយន្ត​ធុន​ធំ២គ្រឿង។ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមានករណី​គ្រោះថ្នាក់ចរាចរណ៍ រួមមាន  ល្មើស ល្បឿន២លើក  ស្រវឹង១លើក បត់គ្រោះថ្នាក់១លើក  និងមិនគោរពសិទ្ធ១លើក ។ ចំពោះ រថយន្ត​ទាំងអស់ដែលត្រូវផាកពិន័យ​សរុប​ ចំនួន៣៨៤គ្រឿង (រថយន្ត​ធំ៩៩ គ្រឿង) ស្មើ​និង៣៨៤ករណី​ ល្មើស​ក្រដាស​ស្នាម៣៤៥ គ្រឿង ស្មើនឹង ៣៤៥ ករណី ចំណែកករណី​ល្មើស​បច្ចេកទេស៣៩ គ្រឿង​ស្មើនឹង៣៩ករណី។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៥៨៣ គ្រឿង

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៥ ខែសីហា ​បាន​កើតឡើង​ចំនួន៦លើក បណ្តាលឲ្យ មនុស្សម្នា​ក់បាន​ស្លាប់ ២៥នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១២គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative