ទំហំវិនិយោគលើវិស័យសំណង់ គិតជាមធ្យម​មានប្រមាណ​១៥០០​លានដុល្លា​ក្នុង១ឆ្នាំ

មន្ត្រីជាន់ខ្ពស់ក្រសួងដែន​ដីនគរូប​នីយកម្ម និងសំ​ណង់ បានឲ្យ​ដឹងថា​ដោយសារ​តែវិស័យ​សំណង់ និង​នគរូបនីយ​កម្ម នៅកម្ពុជា មានការរីក​ចំរៀនយ៉ាង​ឆាប់រហ័ស​នោះ បានធ្វើឲ្យទំហំវិ​និយោគ​លើវិស័យ​នេះ គិតជា​មធ្យម​ប្រមាណ១៥០០​លាន ដុល្លា​អាមេរិក​ក្នុង១ឆ្នាំៗ។

4លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​ដែនដីន​គរូប​នីយកម្ម និង​សំណង់ បានឲ្យ​ដឹងថា ដោយ​សារ​តែ​វិស័យ​សំណង់ និង​នគរូប​នីយ​កម្ម បានមាន​ប្រសាសន៍​កាលពីពេល​ថ្មីៗ​នេះថា ផ្នែក​​នគរូប​នីយ​កម្ម​ និង​​សំណង់​ នៅ​​កម្ពុជា​​មាន​​ការ​​វិវត្តន៍​​ឆាប់​​រហ័ស ដែល​ធ្វើ​ឲ្យការ​​វិនិយោគ​​លើ​​វិស័យ​​សំណង់​ ជា​កត្តា​​សំខាន់​​មួយ​​នៃ​​កំណើន​​សេដ្ឋកិច្ច​​ជាតិ។ លោក​បានបន្ត​ថា​ចំពោះ​​ទំហំ​​វិនិយោគ​​​លើ​វិស័យ​​សំណង់​​រយៈ​ពេល​ជាង​​១៤ ​ឆ្នាំ ពោល​គឺចាប់​​ពី​ឆ្នាំ ២០០០​ដល់ឆ្នាំ​២០១៤ គិត​​ជា​មធ្យម​​មាន​ ១៥០០​​លាន​​ដុល្លារ​​ក្នុង១​ឆ្នាំៗ។

លោកទេស​រដ្ឋមន្ត្រីបាន​បន្តែម​ថា កំណើន​​នេះ​​បានកើន​​ជា​​លំ​ដាប់ដោយ​​នៅ​ក្នុង​​ឆ្នាំ​២០១២ ការ​​​វិនិ​យោគ​​​បាន​ ២១០៩​លាន​​ដុល្លារ ចំណែក​​ឆ្នាំ ​២០១៣​ មាន ​២ ៧៧៣​លាន​ដុល្លារ និង​ឆ្នាំ​​២០១៤ មាន ២៥០៧ លាន​ដុល្លារ។ សម្រាប់​​​ឆ្នាំ​​២០១៤​វិស័យ​​សំណង់​ និង​​អចលន​វត្ថុ​បាន​រួម​​វិភាគ​​ទាន​ដល់​​កំណើន​​សេដ្ឋកិច្ច​​ជាតិ​​ចំនួន ១៥% ផង​ដែរ។

លោករដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​​ថា មួយ​រ​យៈ​​នេះ​​មាន​ក្រុមហ៊ុន​​បរទេស​​ផ្នែក​​សំណង់​ និង​​អចលន​ទ្រព្យ ​ជាច្រើន​​ចាប់​​អារម្មណ៍​​មក​​បណ្ដាក់​ទុន​​នៅ​ស្រុក​ខ្មែរ តួ​យ៉ាង​​ដូច​ជា ផ្សារ​ទំនើប សណ្ឋាគារ រោងចក្រ​​ជា​ដើម។ ជាក់​ស្ដែង គម្រោង Bodaiju​ Residences ​របស់​​ក្រុមហ៊ុន​​អចលនទ្រព្យ​ជប៉ុន Creed Group ក៏​នឹង​​មាន​វត្តមាន​​ក្នុង​​ពេល​ឆាប់​ៗ​​នៅ​ភ្នំពេញ​ដែល​ចាប់​ផ្ដើម​​ដំណើរ​​ការ​សាង​​សង់​​ចុង​ខែ​ សីហា ​នេះនៅ​​ទី​តាំង​មុខ​​ប្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំ​ពេញដែល​​ស្ថិត​នៅ​ខាង​​ក្រោយ​ផ្សារ​​ទំនើប Lion Mall ដែល​​ខុន​​ដូ​​នេះ​ចំណាយ​​ទុន​អស់ ១៣៤​ លាន​ដុល្លារ និង​មាន ៩២៨ unit។

លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាន​បញ្ជាក់​ថា «កំណើន​នៃ​​ការ​វិនិយោគ​​ឯកជន​រ​បស់​ជប៉ុន ​ពិត​ជា​​ឆ្លុះបញ្ចាំង​​នូវ​ការ​​ជឿ​ទុក​ចិត្ត​​លើ​នយោ​បាយ ​សេដ្ឋកិច្ច​​សេរី បើក​ចំហ ក្នុង​ទស្សន​វិស័យ​​រំ​ពឹង​ថា ​ទំនាក់​​ទំនង​ និង​​សកម្ម​ភាព​​សេដ្ឋកិច្ច​ ក្នុង​​តំបន់​​អាស៊ាន ​និង​​កាន់​​តែ​មាន​​ភាព​​រលូន ​និង​​សកម្ម​​ថែម​ទៀត ​នៅ​ពេល​​បើក​​សម្ពោធ​​ស​ហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​នៅ​ចុង​​ឆ្នាំ​​២០១៥ ​នេះ»។

ផ្នែកវិស័យសំណង់ និងខុនដូ ដែល​វិនិយោគ​នៅប្រទេស​កម្ពុជា​ភាគច្រើន​ជាជ​ន​បរទេស។ ចំណែក​អ្នកវិនិយោគ​ក្នុងស្រុក​វិញ​មិន​សូវ​មានទេ។

លោក ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ី​ភីអិល បានប្រាប់​ឲ្យដឹងថា បច្ចុប្បន្ន​នេះអ្នកវិនិ​យោគទុន​ក្នុងស្រុក​ភាគច្រើនបោះ​ទុនតែ​ទៅលើផ្សារ​ទំនើប​បូរី និងផ្ទះ​ល្វែងទេ តែចំពោះ​វិស័យ​ខុនដូវិញ ពួកគាត់​ហាក់ដូច​ជាមិនសូវ​មានចំណាប់​ អារម្មរណ៍​ទេ ដោយសារខ្លាច​មិនទុកចិត្ត​ដោយទុក​ឲ្យអ្នកវិនិយោគ​បរទេស​មកបណ្តាក់​ទុន ហើយប្រមូល​លុយយ៉ាង​ច្រើន ពី​ វិស័យ​​នេះ​ត្រឡប់​ទៅប្រទេស​គេវិញ។ លោក ចេង ខេង បានឲ្យដឹង​ទៀតថា ប៉ុន្តែ​លើវិស័យ​ខុនដូ​​នេះ​អ្នកដែល​បោះទុក​រក​​ស៊ី​ភាគច្រើន​គឺជាជា​ជាតិ​បរទេស ចំណែក​ឯអ្នក​ជំនួញ​ក្នុងស្រុក​មិនសូវ​មានទេ​ដោយពួក​គាត់ភាគ​ច្រើន​វិនិយោគ​ទៅលើ​សំណង់​បូរី និង​ផ្ទះល្វែង។ លោកថា ​«តាមពិត​អ្នកមាន​ស្រុកខ្មែរ ក៏មានលទ្ធ​ភាពច្រើន​វិនិយោគ​លើអគារ​សំណង់​ខុនដូ​នេះតែ​មិនធ្វើ​ដោយទុក​បណ្តោយ​ឲ្យជនបរទេស​ចូលមកវិនិយោគ​ហើយទទួល​បានប្រាក់​ចំណេញ​យ៉ាងច្រើន​ត្រឡប់ទៅ​ស្រុកគេវិញ​យ៉ាងស្រួល»។

លោក ចេង ខេង បានអំពាវនាវ​ដល់អ្នក​វិនិយោគ​ក្នុងស្រុក​ទាំងអស់ ត្រូវ​ចាប់​អារម្មរណ៍​លើ​វិស័យ​អចលន​ទ្រព្យ​នេះទៅ​តាម​លទ្ធភាព ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង ឲ្យកាន់​តែរីក​ចំរើន​ថែមទៀត​ដូច​បណ្តា​ប្រទេស​ ជឿន​លឿន​ដ៏ទៃទៀត​ដែរពិសេស​កុំទុកឲ្យ​ជនបរទេស​មកវិនិយោគ​ហើយប្រមូល​លុយដែល​បានមកពីកា​រ​ចំណេញ​ត្រឡប់​ទៅស្រុក​គេវិញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative