គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី​២៥ សីហា ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​២៥នាក់

យោងតាម​របាយ​ការណ៍ របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នង​ការ​នគរ​បាល​ជាតិបានឲ្យ​ដឹង​ថា ​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នៅ​ទូ​ទាំង​ប្រទេស​កាល ពី​ថ្ងៃ​ទី២៥ ខែ​សីហា ​បាន​​កើត​ឡើង​​ចំនួន​៦លើក បណ្តាល​ឲ្យ​មនុស្ស​ម្នា​ក់បាន​​ស្លាប់ ២៥​នាក់​​ទៀត​ ​រង​របួស​​ធ្ងន់ និង​​ស្រាល ។

2គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង៦​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​១២គ្រឿង ក្នុងនោះ​​ម៉ូតូ​​ចំនួន​៨គ្រឿង រថយន្ត​​ធុន​តូច​៣គ្រឿង រថយន្ត​​ធុន​ធំ១​គ្រឿង។  មូល​ហេតុដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់ ​មកពី​បើក​បរ​ហួស​​ល្បឿន​២លើក មិន​​ប្រកាន់​​ស្តាំ​១លើក​ មិន​​គោរព​​សិទ្ធិ១​លើក និង​កត្តា​​យាន​យន្ត​២លើក ក្នុងនោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ មិន​ពាក់​មួ​ក​​សុវត្ថិ​ភាព​​ចំនួន​១០​នាក់​ ៕​

ចំណែកគ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កាល ពីថ្ងៃ​ទី២៤ សីហា ឆ្នាំ​២០១៥ បាន​កើត​ឡើង​ចំនួន​១៣​លើក ក្នុង​នោះ​ យប់​៥លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦នាក់ (ប្រុស) រង​របួស​ធ្ងន់​១៦​នាក់ (ស្រី២) និ​ងរបួស​ស្រាល​៨ នាក់ (​ស្រី៣)។ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​១៣នាក់​នោះ បានបង្ក​ឲ្យមាន​ការខូច​ខាត​រថយន្ត សរុប​ចំនួន​២២​គ្រឿង ម៉ូតូ​១៥​គ្រឿង​រថ​យន្តធុន​តូច៥​គ្រឿង រថយន្ត​ធន់ធំ​១គ្រឿង កង់១​គ្រឿង និងអ្នក​ថ្មើរ​ជើង​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative