​វៀតណាម​ ស្នើ​​ឲ្យ​​ក្រសួង​​មហា​​កម្ពុជា ​ពិនិត្យ MOU ផ្នែក​​សាសនា​​នៃ​​ប្រទេស​​ទាំង​ពីរ

នៅក្នុង​ជំ​ជួប​ពិភា​ក្សា​​ការងារ​ ជាមួយ​​សម្តេច​​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ល្ងាច​​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​​ទីស្តី​ការ​ក្រសួង លោក​​ហ្វា​ប ហ្សុ​ង អនុរដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​ប្រទេស​​វៀតណាម និង​​ជា​​ប្រធាន​​គណៈ​កម្មការ​​សាសនា​​វៀត​ណាម​ ​បាន​ស្នើ​ឲ្យ​​ក្រសួង​មហាផ្ទៃ​​កម្ពុជា​ ពិនិត្យ​មើល​ MoU ផ្នែក​​សាសនា​​នៃ​​ប្រទេស​​ទាំង​ពីរ។

3ដោយ​លោក​បាន​​លើកឡើង​ថា នៅក្នុង​​ខ្លឹម​សារ​ MoU ដែល​​កម្ពុជា ​និង​​វៀត​ណាម ​នឹង​ចុះ​ហត្ថ​លេខា​​នោះ នឹង​​ផ្តល់​នូវ​​ផល​ប្រយោជន៍​​ជាច្រើន ​សម្រាប់​​ការ​អភិវឌ្ឍន៍​​វិស័យ​​សាសនា នៃ​ប្រទេស​​ទាំង​ពីរ ពិសេស​​ការ​បណ្តុះ​បណ្តាល​​ជូន​​មន្ត្រី​​ដែល​​ធ្វើការ​​ក្នុង​​វិស័យ​​សាសនា ក៏​ដូច​​ការ​ធ្វើ​ឲ្យ​​មាន​​កិច្ច​សហប្រតិ​បត្តិ​ការ​​ជាមួយ​គ្នា​ល្អ​​នៅតាម​ស្ថាប័ន​​នានា​​នៃ​​ប្រទេស​​ទាំងពីរ និង​ការ​បង្កើត​​ទំនាក់​​ទំនាក់​​គ្នា​ល្អ​​រវាង​​ប្រជាជន​​នៅក្នុង​ខេត្ត​​ជាប់​​ព្រំដែន​​នៃ​ប្រទេស​​ទាំងពីរ​​កម្ពុជា វៀតណាម។

ក្នុងជំនួប​​នោះ ភាគី​​វៀត​ណាម ស​ង្ឈឹ​ម​​ថា សម្តេច​​ក្រឡា​ហោម ស ខេង នឹង​ធ្វើ​​ការ​ចង្អុល​បង្ហាញ និង​​ផ្តល់​​អនុសាសន៍​​បន្ថែ​ម​ជូន​​ចំពោះ​​ក្រសួង​​ធម្មការ ​និង​​សាសនា​​កម្ពុជា បន្ថែម​​ទៅលើ​​ខ្លឹមសារ​ ​MoU ដែល​​ភាគី​​ទាំងពីរ​​កម្ពុជា​​វៀត​ណាម បាន​​អនុវត្ត​​នាពេល​​កន្លង​មក។

ជាការ​ឆ្លើយតប សម្តេច​ក្រឡា​ហោម ស ខេង មាន​ប្រសាសន៍​ថា វិស័យ​​សាសនា​​នៅ​​កម្ពុជា កន្លង​មក​ត្រូវ​បាន​​បក្ស​នយោ​បាយ​មួយ​ចំនួន យក​​ធ្វើ​​សកម្ម​ភាព ទៅ​​ប្រលូក​​ចូលក្នុង​​សកម្មភាព តវ៉ា​​នា​នា ហើយ​​ខ្លះ​ទៀត បាន​ក្លែង​ខ្លួន​​ជា​​ព្រះ​ស​ង្ឈ​​ចូល​​តវ៉ា​ដែល​ ​ធ្វើ​​ឲ្យ​​ប៉ះពាល់ ទៅដល់​​តម្លៃ​ សាសនា​​នៅ​​កម្ពុជា។ ក្នុងនោះ​ដែរ​​សម្តេច​​បាន​គាំ​ទ្រ ឲ្យ​មាន​​កិច្ច​សហ​ប្រតិបត្តិ​ការ​​គ្នា​ល្អ​ រវាង​ ប្រជា​ជន​ នៅ​តាម​​ព្រំដែន ពិសេស​​ការធ្វើ​​ឲ្យ​​វិស័យ​​សាសនា​​នៅតាម​​ខេត្ត​​តាម ព្រំដែន​​មាន ភាពល្អ​​ប្រសើរ​ឡើង​​ផង​ដែរ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative