ក្រសួងអប់រំ កំណត់​យក​ពិន្ទុ​២៣៧ សំរាប់​ប្រលង​ជាប់​បាក់​ឌុប

ការប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ប្រលង​បាក់ឌុប​នេះ ក្រសួងបាន​កំណត់​ពិន្ទុ​ឲ្យជាប់​ចំនួន​២៣៧​ពិន្ទុ។ នេះ​មាន​ន័យ​ថា បើ​បេក្ខជន​ប្រលង​ធ្វើ​សំណេរ​បាន​២៣៧​នោះ​នឹង​ប្រលង​ជាប់​ហើយ។

2តាមសេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យដឹង​ថា របប​ពិន្ទុ​ប្រឡង​អតិ​បរមា​សំរាប​ការ​ប្រលង​បាក់​ឌុប​មានចំនួន​ ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​សារមុខ​វិជ្ជា​ភាសា​បរទេស​ជាវិញ្ញា​សា​តាម​ស្ម័គ្រ ដូច្នេះ​​ពិន្ទុ​ប្រឡង​ជាប់គឺ ៥០០ ដក ២៥ រួច​ចែក​នឹង​ ២ ស្មើ​នឹង ២៣៧,៥​ពិន្ទុ យក​ត្រឹម ២៣៧​ពិន្ទុ ជាប់។

សេចក្តីណៃនាំ​ដដែលបាន​បង្ហាញ​ថា ការ​ប្រលង​ក្រសួង​​បាន​បែង​ចែក​ជាពីរ​ផ្នែក​គឺ​​​វិទ្យា​សាស្ត្រ និង​​វិទ្យា​សាស្ត្រ​សង្គម ហើយ​​ពិន្ទុ​​វា​ទៅ​​តាម​ផ្នែក​​នីមួយ​ៗ​។ ផ្នែកវិទ្យា​សាស្ត្រ ប្រលង​មានគីមី​វិទ្យា ជីវ​វិទ្យា អក្សរ​សាស្ត្រ​ខ្មែរ និង​រូប​​វិទ្យា ទទួល​បានពិន្ទុ ៧៥ ដូចគ្នា។ មុខវិជ្ជា​ជំរើស រួមមាន​ភូមិ​វិទ្យា ប្រវត្តិ​វិទ្យា សីលធម៌​ពលរដ្ឋ​វិទ្យា និង​ផែនដី និង​បរិស្ថាន​វិទ្យា ទទួល​​បាន​៥០​ពិន្ទុ។ ​​ភា​សា​បរទេស​៥០ពិន្ទុ តែវិជ្ជា​នេះជា​វិញ្ញា​សារស្ម័គ្រ​ត្រូវយក​ផល​សង​ពិន្ទុ​ដែល​សិស្ស​ធ្វើបាន​ដក២៥​ពិន្ទុ និង​គណិត​វិទ្យា ទទួល​ បាន​១២៥​ពិន្ទុ។

សំរាប់ផ្នែកវិទ្យាសាស្ត្រ​សង្គម​វិញ រួម​មាន​ភូមិ​វិទ្យា ប្រវត្តិវិទ្យា សីលធម៌​ពលរដ្ឋ​វិទ្យា ទទួល​បាន​ពិន្ទុ​៧៥​ពិន្ទុ មុខ​វិជ្ជា​ជំរើស​វិញ​មាន​ដូចជា​គីមី​វិទ្យា ជីវវិទ្យា  រូបវវិទ្យា ផែនដី និង​បរិស្ថាន​វិទ្យា ទទួល​បានពិន្ទុ ៥០ ភាសា​បរទេស បាន​ពិន្ទុ​៥០ដែរ តែ​វិជ្ជា​នេះ​ជាវិញ្ញា​សារ​ស្ម័គ្រ ត្រូវយក​ផលសង​ពិន្ទុ​ដែល​សិស្ស​ធ្វើបាន​ដក២៥​ពិន្ទុ និង​គណិត​វិទ្យា ទទួល​បាន​១២៥​ពិន្ទុ​ដូចគ្នា និង​អក្សសាស្ត្រ​ខ្មែរ​ទទួល​បាន១២៥ពិន្ទុ។

សេចក្តីជួនដំណឹង​របស់​ក្រសួង​ដដែល បានឲ្យ​ដឹងទៀត​ថា ចំពោះ​និទ្ទេស​ដែល​បេក្ខជន​ទទួល បានមាន​ចំនួន​៥ គឺ​ទី១ និទ្ទេស​ A និទ្ទេស​ល្អ​ប្រសើរ គឺយក​ពិន្ទុ​សរុប​របស់​បេក្ខជ​ន​គុណ​នឹង០,៩។ និទ្ទេស​B ជា​និទ្ទេស​ល្អ​ណាស់ គឺ​យកពិន្ទុ​សរុប​បេក្ខជន​គុណ​ នឹង០,៨។ និទ្ទេស​C ជានិទ្ទេស​ល្អ គឺយក​ពិន្ទុ​បេក្ខ​ជន​គុណ​នឹង០,៧។ និទ្ទេស​D ជា​និទ្ទេស​ល្អ​បង្គួរ គឺយក​ពិន្ទុ​បេក្ខជន​គុណ​នឹង០,៦ និទ្ទេស​E ជានិទ្ទេស​មធ្យម​គឺយក​ពិន្ទុ​សរុប​បេក្ខជន​គុណ​នឹង០,៥។

ទាក់ទងនឹងពិន្ទុនេះដែរលោក ណាត ប៊ុនរឿន រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍ កាល​ពីពេល​ថ្មីៗ​នេះ ថាពិន្ទុ​ដែល​បេក្ខជន​បាក់ឌុប ប្រលង​ជាប់​គឺមាន​ចំនួន​២៣៧​ពិន្ទុ ទៅ​តាម​វិញ្ញាសារ​ប្រលង​ចែកជា​ពីរផ្នែក​គឺផ្នែក​វិទ្យា​សាស្ត្រ និងវិទ្យា​សាស្ត្រ​សង្គម។ លោក​បន្តថា​ផ្នែកវិទ្យា​សាស្ត្រ​ពិន្ទុខ្ពស់​ជាងគេ គឺគណិត​វិទ្យា មានពិន្ទុ​១២៥​ពិន្ទុ ចំណែក​ឯផ្នែក​វិទ្យា​សាស្ត្រ​សង្គមមុខ​វិទ្យាខ្មែរ ទទួល​បាន១២៥​ពិន្ទុ​ដូចគ្នា។

ឆ្នាំនេះមានបេក្ខជនដាក់​ពាក្យ​ប្រលង​បាក់​ឌុប ចំនួន​៨៨៤៨៨​នាក់ មាន​មណ្ឌល​ប្រឡង​១៥០​មណ្ឌល ចែក​ចេញ​ជា ៣៥៧៦ ​បន្ទប់។ ប៉ន្តែ​ពេលប្រលង​ជាក់ស្តែង​មាន​បេក្ខភាព សរុប​ចំនួន ៨៤ ៩៣០ នាក់ ស្រី ៤០៩៧២ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ១៥០ មណ្ឌល ចែក​ចេញ​ជា ៣៤២៧ បន្ទប់ ​ប៉ុណ្ណោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative