គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី២៤ សីហា ស្លាប់​៦នាក់ និង​របួស​ធ្ងន់​ស្រាល​២៤​នាក់

យោងតាម​របាយ​ការណ៍ របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅទូ​ទាំង​ប្រទេស កាល​ពីថ្ងៃ​ទី២៤ សីហា ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​១៣​លើក ក្នុង​នោះ​យប់៥​លើកបាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់ចំនួន​៦នាក់ (ប្រុស) រង​របួស​ធ្ង​ន់​១៦នាក់ (ស្រី២) និង​របួស​ស្រាល​៨នាក់​(ស្រី៣)។

3ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​នាក់​នោះ បាន​បង្ក​ឲ្យមាន​ការខូច​ខាត​រថយន្ត​សរុប ចំនួន​២២​គ្រឿង ម៉ូតូ​១៥​គ្រឿងរថយន្ត​ធុនតូច​៥គ្រឿង រថយន្ត​ធុនធំ​​១គ្រឿង កង់​១គ្រឿង និង​អ្នកថ្មើរ​ជើង​ម្នាក់។ មូល​ហេតុ​ដែល​បណ្តាល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ រួមមាន ល្មើស​ល្បឿន​៧លើក មិន​ប្រកាន់​ស្តាំ២​លើក មិន​គោរព​សិទ្ធ១​លើក ប្រជែង​គ្រោះ​ថ្នាក់​១លើក បត់​គ្រោះ​ថ្នាក់​១​លើក។ ចំពោះ​អ្នក​ជិះម៉ូតូ​គ្រោះ​ថ្នាក់ ដោយមិន​បានពាក់​មួក​សុវត្តិភាពចំនួន​២២​នាក់ (ពេល​យប់៩​នាក់)។ ចំពោះ​រថយន្ត​ ដែល​​ទទួល​ការផាក​ពិន័យ​សរុប ចំនួន​៦៥៤​គ្រឿង (រថយន្ត​ធំ១៩៥​គ្រឿង) និង​ម៉ូតូ​ចំនួន​១០៥៩​គ្រឿង។

ចំណែក​គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​ថ្ងៃទី​២៣ សីហា បាន​កើត​ឡើង​​ចំនួន ៨​លើក ក្នុង​​នោះ​​យប់ ៦​លើក​​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់ ៦​នាក់ (​ស្រី​ ៣​នាក់​)​ រង​​របួស​​ធ្ងន់ ១០​នាក់ (​​ស្រី​​ម្នាក់​) និង​​របួស​​ស្រាល ១០​​នាក់ (​ប្រុស )។ នៅក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​​ខូចខាត​​យាន​យន្ត​​សរុប ១៥​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១០​​គ្រឿង​​ រថយន្ត​​ធុន​តូច ៣​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ ២​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative