តើអ្នក​ណា​ខ្លះ គួរ​ធ្វើ​តេស្ត​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២

“ការការពារប្រសើរ​​ជាង​ព្យាបាល​” ពិតជា​គតិដ៏​ប្រសើរ​ដើម្បី​ដាស់​​តឿន​​មនុ​ស្ស​​​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន ពី​ហានិភ័យ​នានា​ ដែល​ កើត​មានឥត​ព្រាងទុន ដូចនេះ​ការ ធ្វើតេស្ត​រកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២ ជារឿង​ចាំបាច់​ដែល​មនុស្ស​ប្រឈម​មុខ​​មួយ​​ចំនួនគួរ​​ធ្វើ​ដើម្បី​បង្ការ​ហានិភ័យ​នៃជំងឺ​នេះ។

2លោកស្រី​វេជ្ជ​បណ្ឌិត លី ស្រីវីណា បានថ្លែង​ឲ្យដឹង​កាល​ពីពេល​ថ្មីនេះ​ថា មាន​​មនុស្ស​មួយចំនួន​ប្រឈម​មុខ នឹង​ជំងឺ​ទឹក​នោម ផ្អែម​ប្រភេទទី២ ដែលពួក​គេគួរ​តែធ្វើ​​តេស្ត ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ខ្លួន​អាច​រួចផុត​ពីហានិភ័យ​នៃជំងឺ​នេះ។ មនុស្ស​ដែលគួរ​​ធ្វើ​ តេស្ត​រក​ជំងឺ​ប្រភេទ​នេះ មានដូច​ជា អ្នកកើត​ចេញ​ពីម្តាយ​ដែលមាន​ជំងឺ​​ទឹកនោម​​ផ្អែម ​ពេល​​កំពុង​​ពពោះ​ អ្នក​ធាត់ និងមាន​ ប្រវត្តិ​គ្រួសារ​កើតជំងឺ​ទឹកនោម​ផ្អែមប្រភេទ ​ទី១ តែបើ​រក​មិន​ឃើញ​គឺរយៈ​ពេលបី​ឆ្នាំ​ត្រូវ​រកម្តង​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​គេឲ្យ​ឆែក​​រក​ជំងឺ​នេះទៅ​លើ​មនុស្ស​គ្រប់​វ័យ​ និងឆែក​គ្រប់​ដំណាក់​កាលទាំង​អស់ ទាំង​ជាតិ​ស្ក​​ក្នុង​​ឈាមពីរ​ម៉ោង​ក្រោយ​អាហារ។

អ្នកជំងឺដែលលើស​ឈាម​កំពុង​ព្យាបាល អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​ការលើស​ជាតិ​ខ្លាញ់ អ្នក​ជំងឺ​ផឹកស្រា ជក់​បារី ដែល​មាន​ ខ្លាញ់​ក្នុង​ថ្លើម និង​អ្នក​មិន​សូវ​មាន ចលនា​រាង​កាយ​គ្រប់​គ្រាន់ អ្នក​ចូល​ចិត្ត​ញុំា​ស្រា អ្នក​មិនសូវ​ធ្វើ​ចលនា​រាង​កាយ និង​អ្នក​ មាន​ស្រ្តេស​ច្រើន ដេក​មិនសូវ​លក់ និងអ្នក​ដែលចូល​ចិត្តញុំា​កាហ្វេ​មួយកែវ​​ហើយមួយ​កែវទៀត ក៏គួរ​ធ្វើការ​ឆែក សុខភាព ជាប្រចាំ​ផងដែរ។ លោកស្រី​ លី ស្រីវី​ណា​​​ បញ្ជាក់​ឲ្យដឹង។

លោកស្រីវេជ្ជ​បណ្ឌិត​បានបន្ត​ថា អ្នក​ស្រក​ទម្ងន់​ច្រើន ឧទាហរណ៍​រយៈ​ពេល​៦ខែ​គាត់​ស្រក​អស់​ទម្ងន់​អស់៥​ភាគរយ នៃ​ទម្ងន់​ រាង​កាយ​មិនគួរ​ឆែក​រកជំងឺ​ទឹក​នោម​ផ្អែម​តែ​មួយទេ គឺគួរ​រុក​រក​ជំងឺ​ដទៃ​ទៀត។ ចំណែក​អ្នក​ជំងឺ​មួយ​ប្រភេទ​ទៀតគឺ អ្នក​ដែល​ រស់​នៅក្នុង​គ្រួសារ​ជុំគ្នា ដែល​មិន​មាន​អ្នកណា​ធ្លាប់កើត​ជំងឺ​​ទឹកនោម​ផ្អែម​តែ​នៅសុខៗ ស្រាប់​តែមាន​សមាជិក ណាម្នាក់​កើត​ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ គួរ​​ប្រញាប់​រៀបចំ​ផែនការ​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃជំងឺ​នេះ ព្រោះ​បើទុក​ឲ្យគាត់​ប្រឈម​ជំងឺ​ នេះ​ហើយ ការ​បញ្ចៀស​គឺវាពិបាក​ជាងមុន​ពេលគាត់​ប្រឈម​មុខនឹង​ជំងឺ​នេះ។

លោកស្រីបន្ត​ថា ជាតិ​អាំងស៊ូ​លីន ជាសារ​ធាតុ​ម្យ៉ាង ដែល​គ្រប់​គ្រង​មនុស្ស​កុំ​ឲ្យ​កើ​ត​ជំងឺ​ទឹក​នោមផ្អែម ហើយ​អ្នក​មិន កើត​ជំងឺ នេះ ដោយ​សារ​ទី១ មនុស្ស​ណានោះ​​មាន​ជាតិ​អាំងស៊ុយ​លីន​គ្រប់​គ្រាន់ ទី២ អាំង​ស៊ុយលីន​ដើរ​តួនាទី​ជា​ប្រក្រតី។ ជាតិ​​អាំង ស៊ុយលីន​ ផលិត​ពី​លំពែង ដូច្នេះ​ពេល​មាន​អ្នកណា​ម្នាក់​មានជំងឺ​រលាក​លំពែង​​ស្រួច​ស្រាវ ឬរលាក​លំពែង រុំារ៉ៃ​គួរឆែក​រក​ជំងឺ ​ទឹកនោម​ផ្អែម​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative