បើកយុទ្ធនាការ​​ចាក់​ថ្នាំ​​​វ៉ាក់​សាំង ​បង្ការ​​ជំងឺ​សារ​ទឹក ​ទៅ​​លើ​​សត្វ​​គោ​ជិត​២០០​ក្បាល នៅ​ស្រុក​ព្រះនេតព្រះ​

ក្រុមមន្ត្រីផលិតកម្ម និង​បសុព្យាបាល​សត្វ ខេត្ត​បន្ទាយ​មានជ័យ បានបើក​យុទ្ធនាការ​​ចាក់​ថ្នាំ​​វ៉ាក់សាំង ​បង្ការ​ជំងឺឆ្លង​សារ​ទឹក​ទៅ​លើ​សត្វ​គោ​​ចំនួន​​១៩៥​​ក្បាល​​ របស់​​ប្រជាពល​រដ្ឋ​ ស្ថិត​នៅ​​ក្នុង​ ឃុំ​ទឹក​ជោ​ ស្រុក​​ព្រះនេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​​បង្ការ​ជំងឺ​សារទឹក នេះដល់​សត្វគោក្របី​នៅរដូវ​ទឹក​ឡើង ​។​

3យុទ្ធនាការ​ចុះ​ចាក់​​ថ្នាំ​វ៉ាក់​សាំង​​បង្ការ​​ជំងឺសារ​​ទឹក​ ទៅ​លើ​​សត្វ​​គោ​ ​​បាន​​ធ្វើ​​ឡើង​ កាល​ពី​ថ្ងៃ​​ទី​២១​ ខែ​សីហា​ ឆ្នាំ​​២០១៥​ នៅ​​ចំណុច​​ភូមិ​ ថ្មី​ ឃុំ​​ទឹកជោរ​​ ស្រុក​​ព្រះនេត្រព្រះ​ ដោយមាន​ការ​ចូល​រួម​ពី​​លោក​ ប៉ា​ង​ វណ្ណសេដ្ឋ​ ប្រធាន​​មន្ទីរ​​កសិកម្ម​ ខេត្ត​បន្ទាយ​មានជ័យ​ លោក​ហ៊ុយ​ ទូច​ ប្រធាន​​ការិយា​ល័យ​​ផលិត​កម្ម​ និង​​បសុ​ព្យាបាល​ នៃ​មន្ទីរ​​កសិកម្ម​​ខេត្ត​ ​។​

ជំងឺសារ​ទឹក​ត្រូវ ​ ជា​ប្រភេទ​​មេរោគ​​បង្ក​ឡើង​ ដោយ​​បាក់តេរី ​ម្យ៉ាង​​ឈ្មោះ​​ (​ប៉ាស្ទ័រ​​រី​ឡា​មុ​ល​​តុ​ស៊ី​ដា​)​ មេរោគ​​នេះ​ភាគ​ច្រើន​​រាល​ដាល​ ឆ្លង​ទៅ​​លើ​សត្វ​​គោ​ និង​​ក្របី​ នៅ​រដូវ​វស្សា​​ដែល​មាន​​ទឹក​ជំនន់​។​

លោក​ហ៊ុយ​ ទូច​ ប្រធាន​​ការិយា​ល័យ​​ផលិត​កម្ម ​និង​​បសុ​ព្យាបាល​ នៃ​មន្ទីរ​​កសិកម្ម​​ខេត្ត​ បាន​​ប្រាប់​​ឱ្យ​ដឹង​​ថា​ ​ ការ​ចាក់​​ថ្នាំ​​បង្ការ​​ជំងឺ​ឆ្លង​សារ​​ទឹក​ ដល់សត្វ​គោនេះ បន្ទាប់​​ពី​ប៉ុន្មាន​​ឆ្នាំ​មុន​​នេះ មាន​​ករណី​​ជំងឺនេះ​បាន​កើត​ឡើង​ នៅ​ស្រុក​​ព្រះនេត្រព្រះ​ បណ្តាល​​ឱ្យ​គោ​មួយ​ចំនួន​​ឈឺ​ ជា​បន្ត​បន្ទាប់​​ក៏​ប៉ុន្តែ​​ដោយ​មាន​ការ​​ព្យាបាល​ ទាន់​​ពេល​វេលា​​ទើប​សត្វ​​គោ​ ទាំងនោះ​រួចផុត​​ពី​ងាប់​​ដោយ​ សារ​ជំងឺ​ឆ្លង​​នេះ​។​

លោក​ហ៊ុយ​ ទូច​ ​ បាន​បន្ត​​ថា​ ដោយ​លើក​ទឹកចិត្ត​​ប្រជាពល​រដ្ឋ ​ក្នុង​ការ​​ជំរុញ​​ផលិត​កម្ម​​ចិញ្ចឹម​សត្វ​​គោ​ ឱ្យ​កាន់​តែ​ច្រើន​​ឡើង​គឺ​​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្ត​ និង​​លោក​​ប្រធាន​​មន្ទីរ​ កសិកម្ម​ខេត្ត​ បាន​​ណែនាំ​​ឱ្យ​មន្ត្រី​​ជំនាញ​​ពេទ្យសត្វ​​ខេត្ត​ ចុះ​ជួយ​​ប្រជាពល​រដ្ឋ​ ទាំង​​បច្ចេក​ទេស​ ចិញ្ចឹម​សត្វ​​គោ​ និង​ចុះ​​ព្យា​ល​បាល​​ជំងឺ​សត្វ​​គោ​​ជា​ប្រចាំ​ ដើម្បី​​កាត់​​បន្ថយ​​ភាព​ក្រីក្រ​​របស់​​ ប្រជា​ពល​រដ្ឋ​ ពីព្រោះ​​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ការ​ចិញ្ចឹម​សត្វ​គោ​​របស់​​ប្រជាពល​រដ្ឋ​​ភាគ​ច្រើន​ ចិញ្ចឹម​​យក​សាច់​​លក់​​នៅ​លើ​​ទីផ្សារ​​ដែល​បច្ចុប្បន្ន​​តម្លៃ​​ទីផ្សារ​​សត្វ​គោ​ កំពុង​​មាន​តម្លៃ​​ខ្ពស់​។

លោកបានបន្ថែមថា «ការ​ចាក់​​ថ្នាំ​ វ៉ាក់សាំង​​បង្ការ​​ជំងឺ​សារ​ទឹក​​នោះ​ដែរ​ ក៏​ដើម្បី​​សុខភាព​​សត្វ​គោ​ កាត់​​បន្ថយ​​អត្រា​ឈឺ​ និង​​ងាប់​ ​និង​​កាត់​បន្ថយ​​ការ​​ចំណាយ ​របស់​​ប្រជាពល​រដ្ឋ​​នៃ​ការ​​ទៅ​រក​​សេវា​​ព្យាបាល ​ជម្ងឺ​​សត្វ​គោ»​។​

លោក​ប្រធាន​ការិយាល័យ​​ផលិត​កម្ម​ និង​​បុ​សុ​ព្យា​បាល​​ខេត្ត ​បញ្ជាក់​​ឱ្យ​ដឹង​ ទៀត​​ថា​ យុទ្ធ​នាការ​​ចាក់​ថ្នាំ​​វ៉ាក់សាំង​​បង្ការ​​ជំងឺ​សារ​ទឹក ​ទៅ​លើ​​សត្វ​គោ​​របស់​ ប្រជា​ពល​រដ្ឋ​ មន្ត្រី​​ជំនាញ​ ធ្វើ​ឡើង​​៦​ខែ​ម្តង​។​ នៅ​ខេត្ត​បន្ទាយ​មានជ័យ ​កន្លង​​មក​​គេ​រក​​ឃើញ​​មាន​តែ​​ជំងឺឆ្លង​​ពីរ​​ប្រភេទ​ ទៅ​លើ​​សត្វ​គោ​ក្របី​​គឺ​ជំងឺ​សារ​ទឹក​ និង​ជំងឺ​​អ៊ុត​ក្តាម​។​  តែ​មក​ពេល​​នេះ​ ពុំ​ទាន់​​មាន​ករណី​​ជំងឺឆ្លង​​បង្ក​ឱ្យ​​សត្វ​គោ​ក្របី​​ងាប់​នោះ​​ទេ​ ដោយ​មន្ត្រី​​ជំនាញ​​តែងតែ​​ចុះ​ ផ្សព្វផ្សាយ​​អប់រំ​​ប្រជា​​កសិករ​​ចិញ្ចឹម​​គោ​ក្របី​ ជា​ប្រចាំ​​ឱ្យ​មាន​ការ​យល់​​ដឹង​​ពី​បញ្ហា​​ជំងឺ​ឆ្លង​ ហើយ​នៅ​​ពេល​ដែល​​សត្វ​គោ​ក្របី​រ​​បស់​​ពួក​​គាត់​ជួប​​បញ្ហា​​ជំងឺ​​គឺ​ពួក​​គាត់​ទំនាក់​​ទំនាក់​ទំនង​ មក​ពេទ្យ​សត្វ​​ភូមិ​ដើម្បី​​ចុះ​ទៅ​​ព្យាបាល​​ទាន់​ពេល​វេលា​ ៕​

លោក​ប្រធាន​ការិយាល័យ​​ផលិត​កម្ម​ និង​​បុ​សុ​​ព្យាបាល​​ខេត្ត ​ប្រាប់​​ឱ្យ​ដឹង​ ទៀត​ថា​ ​បច្ចុប្បន្ន​​នេះ​​គេ​សង្កេត​​ឃើញ​​ការ​ធ្វើ​ស្រែ​​របស់​​ប្រជា​​កសិករ​ នៅខេត្ត​នេះ ពឹងផ្អែក​​ទៅ​លើ​ គ្រឿង​យន្ត​ក្នុង​​ការ​ភ្ជួរ​​រាស់​ ជំនួស​​កម្លាំង​​សត្វ​គោ​។​ សត្វ​គោ​ក្របី​​ដែល​​ ប្រជា​ពល​រដ្ឋ ​ចិញ្ចឹម​​គ្រាន់តែ​​ជា​ការ​​ចិញ្ចឹម​​យក​សាច់​​លក់​លើ​​ទីផ្សារ​ ប៉ុណ្ណោះ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative