គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី២១ សីហា ស្លាប់​មនុស្ស​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​១៥នាក់

យោង​តាម​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​​បាល​ជាតិ ​បាន​ឲ្យ​​ដឹង​ថា ​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃទី​​២១ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន ៨​លើក ក្នុង​នោះ​​យប់ ២​លើក​ បណ្តាល​​អោយ​​មនុស្ស ស្លាប់ម្នាក់ (​ស្រី​) រង​របួស​​ធ្ងន់៨​នាក់ (​ស្រី​ម្នាក់​) និង​​របួស​​ស្រាល​ ៧​នាក់ (​ស្រី​២​នាក់​)​។

2របាយការណ៍​ដដែល បានបន្ត​ឲ្យដឹងថា​នៅក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង​៨​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​​ខូចខាត​​យានយន្ត​​សរុប ១១​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ៧​គ្រឿង​ រថយន្ត​​ធុន​​តូច ៤​គ្រឿង​ និង​​ថ្មើរ​ជើង​ម្នាក់ ។ ​ មូល​​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន ២​លើក​ ​ស្រវឹង ១​លើក​ ​បត់​គ្រោះ​ថ្នាក់ ២​លើក​ មិន​​គោរព​​សិទ្ធ ២​លើក និង​​ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក ។  ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​ ដោយ​​មិនបាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ ចំនួន ១៥​នាក់ (​យប់​១១​​នាក់​)​។  ចំពោះ រថយន្ត​​ទាំង​អស់ ​ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប​ ចំនួន ៨៦១​​គ្រឿង (​រថយន្ត​​ធំ ២៤៩​​គ្រឿង​) ស្មើ​​និង ៩៦១​​ករណី ​ល្មើស​​ក្រដាស​​ស្នាម ៦២៦​គ្រឿង ស្មើនឹង ៦២៦​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ២៣៥​​គ្រឿង ស្មើនឹង ២៣៥​​ករណី ​ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​ សរុប​​ចំនួន ១.៩០៧ គ្រឿង​។

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៨​លើក ក្នុង​នោះ ​យប់ ២​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ៤​នាក់ (​ប្រុស​) រង​របួស​​ធ្ងន់ ៦​នាក់ (​ស្រី​ម្នាក់​) និង​របួស​ស្រាល ៥​នាក់ (​ប្រុស​)។ នៅក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ៨​លើក​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​​សរុប ១៤​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១២​គ្រឿង​  រថយន្ត​​ធុន​​តូច ១​គ្រឿង​  និង​​រថយន្ត​​ធុន​ធំ ១​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative