តំបន់​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ​ បង្ហាញ​​ការលក់​​មូល​ប​ត្រ​​ជា​​សា​ធារណៈ​​លើក​ដំបូង

តំបន់​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ​ បានធ្វើ​​ការបង្ហាញ​​ការលក់​​មូល​ប​ត្រ​​ជា​​សាធារណៈ ​ជា​​លើ​ក​ដំបូង​​ដែលមាន​​ឈ្មោះ​ថា​​ តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ​​ភីអិល​ស៊ី។

1យោងតាម​សេចក្តីប្រកាស​ពត៌​មាន រ​បស់​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ចុះ​ថ្ងៃ​ទី ២១ សីហា នេះ​បាន​​ឲ្យ​ដឹងថា ក្រុម​​តំណាង ១០ នាក់​​មកពី​ផ្សារ​ហ៊ុន​ និង​​គណៈ​កម្ម​ការ​ មូល​ប​ត្រ​​កម្ពុជា​ បានមក​​ទស្សន​កិច្ច​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សម្ភារៈ​​បរិក្ខារ ​របស់​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ ​ក្នុងពេល​ថ្មីៗ​នេះ ដែល​បាន​​រៀបចំ​ឡើង​ដោយ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ​​ភីអិលស៊ី។

នៅ​ជំហាន​បន្ទាប់ ក្រុមហ៊ុន​នេះ បានរៀប​ចំ​ដើម្បី​​បើក​​បង្ហាញ​​ពី IPO (ការ​លក់​​មូល​ប​ត្រ​​ជា​សា​ធារ​ណៈ​ លើក​ដំបូង) ។ ទោះ ​យ៉ាង​ណា ដំណើរ​ការ​រៀប​ចំ​មាន​​រយៈពេល​​វែង​​និង​​ស្មុគស្មាញ​​ដែល​ត្រូវ​​រៀបចំ​​ឲ្យ​រួច​រាល់​មុន​នឹង​ឈាន​ទៅដល់​​គោលដៅ។

តំបន់​សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ​​ភីអិលស៊ី ត្រូវ​បាន​​អម​ដោយ​ក្រុម​​ភ្នាក់​ងារ​​ធានា​​ទិញ​​មូល​ប​ត្រ ​ដែល​បាន​ធ្វើការ​​ជាមួយ​​ក្រុម​ហ៊ុន​​ដើម្បី​​ធ្វើឱ្យ​​ប្រាកដថា​ ដំណើរ​​ការងារ​​នៃ IPO ត្រូវបាន​​គោរព​​យ៉ាង​​តឹងរ៉ឹង។

អ្នកតំណាង​ម្នាក់​ បាន​ចែករំលែក​​គន្លឹះ​​ជោគ​ជ័យ​​សម្រាប់​​ដំណើរ​ការ​ទាំង​មូល​ថា “ការដាក់​​បង្ហាញ ជា​សា​ធារណៈ​​គឺជា​​ព្រឹត្តិ​ ការណ៍ ​នៃ​ការ​ផ្លាស់ប្តូរ​​និង​ជា​ការ​​សម្រេច​​ក្តី​​សុ​បិ​ន្ត​​របស់ សហគ្រិន ​និង​​ម្ចាស់​​អាជីវ​កម្ម​គ្រប់ៗ​គ្នា។ មុន​ចាប់​ផ្តើម​​ដំណើរ​​ការ IPO ក្រុមហ៊ុន​​មាន​​សក្តា​នុពល​​នេះ​ត្រូវ​តែ រៀបចំ​​អនុវត្ត​​ឲ្យ​បានល្អ​ និង​ត្រូវ​​ដឹង​ពី​​ច្បាប់ ​និង​​បទបញ្ជា​​ដែលជា​ប់​​ពាក់ព័ន្ធ ” ។  ការលក់​​មូល​​ប​ត្រ​​ជា​​សាធារណៈ​​លើក​ដំបូង តម្រូវ​ឱ្យ​​ក្រុមហ៊ុន​​មានការ​​ប្រុង​ប្រយ័ត្ន​ និង​ធ្វើ​ការ​​យ៉ាង​ល្អិត​ល្អន់​​ដើម្បី​​ធានា​ថា IPO នេះ​​នឹង​មាន​​ដំណើរ​ការ​យ៉ាង​រ​លូន។  ចាប់តាំង​ពី​ការ​បើក​​ផ្សារ​​ហ៊ុន​​នៅក្នុង​​ប្រទេស​​កម្ពុជា​ នៅ​ខែ​កក្កដា ​ឆ្នាំ ២០១១ ក្រុមហ៊ុន​​ចំនួន​​ពីរ​​បាន​ដាក់​​បង្ហាញ​​ជា​សាធារណៈ​​គឺ រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ​ និង​​ក្រុមហ៊ុន​ Grand Twins ​International ​ដែលជា​​ក្រុមហ៊ុន​​ផលិត​​សម្លៀក​បំពាក់​​តៃវ៉ាន់។  តំណាង​​ដដែល​​បាន​បន្ត​ថា ”ការទទួល​បាន​ជោគ​ជ័យ​ក្នុង​​ការដាក់​​បង្ហាញ IPO ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​ចូលរួម​ និង​ការ​សម្រប​សម្រួល​​ពីស​មា​ជិ​ក​​ជាច្រើន​​ដូចជា មេធាវី ភ្នាក់ងារ​​ធានា​​ទិញ​​មូល​ប​ត្រ សវន​ករ​ និង​​សមាជិក ​មុខងារ​​ផ្សេង​ទៀត​ដែល​​អាចធ្វើ​​ការ​ជា​​ក្រុម​ជា​មួយគ្នា។ នេះ​​អាស្រ័យ​​លើ​​គុណភាព​ និង​​ប្រសិទ្ធ​ភាព​​របស់​​ក្រុម IPO ខ្លួនឯង​​ផ្ទាល់”។

ក្រុម​ភ្នាក់ងារ​ធានា​​ទិញ​មូល​​ប​ត្រ​ មាន​សុទិដ្ឋិ​និយម​​ចំពោះ​​អនាគត​​នៃ​ផ្សារ​ភាគហ៊ុន​ នៅក្នុង​​ប្រទេស​​កម្ពុជា​​ថា ”ផ្សា​រ​មូល​​ប​ត្រ​​របស់​​ប្រទេស​​កម្ពុជា​ ត្រូវបាន​​រំពឹង​ថា​នឹង​​កើនឡើង    បើ​យោង​ទៅតាម​​អាជីវកម្ម​​ក្នុងស្រុក​​ដែលមាន​​ប្រាក់​ចំណេញ​ សាក​​សម​​សម្រាប់​​ការចុះ​បញ្ជី និង​​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​វិនិយោគិន​​បរទេស។ រាជរដ្ឋា​ភិបាល​​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា បាន​អនុវត្ត​​ការផ្តួច​ផ្តើម​​ជាច្រើន​​ផងដែរ​​ដូច​ជា​ការ ច្បាប់​លើក​ទឹកចិត្ត​​ចំពោះ​​ការបង់​ពន្ធ​​ដើម្បី​​ផ្សព្វផ្សាយ​​ផ្សា​រ​មូល​ប​ត្រ​​នៅក្នុង​​ប្រទេស​​កម្ពុជា ក្រុមហ៊ុន​​ចុះបញ្ជី​​លក់​មូល​​ប​ត្រ​​នឹង​រីករាយ​​ជាមួយ​នឹង​ការ​ដក​ពន្ធ​ ៥០% លើ​ពន្ធ​​ប្រាក់​ចំណេញ​​សម្រាប់​​រយៈ​ពេល​​បី​ឆ្នាំ ​បន្ទាប់​ពី​ការចុះ​បញ្ជី​​របស់ខ្លួន​​នៅលើ​ផ្សា​រ​មូល​ប​ត្រ​​កម្ពុជា “។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative