ឆ្នាំនេះមាន​បេក្ខ​ជនចំនួន​១៦០០​នាក់​ ចូល​រួមប្រលង​ក្រប​ខណ្ឌ​មន្រ្តី​ក្រសួង​ការ​ងារ

នៅវិទ្យាស្ថានជាតិបណ្តុះ​បណ្តាល​បច្ចេក​ទេស កាលពី​ព្រឹកថ្ងៃ​ទី២១ សីហា ឆ្នាំ​២០១៥ ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ បាន​រៀប​ចំ​​ប្រ​លង​​ជ្រើស​រើស​ក្រប​ខណ្ឌ មន្រ្តី​បច្ចេក​ទេស​ជាន់​ខ្ពស់ សម្រាប់​បំរើ​ការងារ នៅក្នុង​ក្រសួង​ និង​នៅ​ តាម​មន្ទី​រាជធានី​/ខេត្ត។

2សំរាប់ឆ្នាំ២០១៥នេះ មានបេក្ខជន​បានពាក្ស​រួមចូល​មកប្រលង ចំនួន​១៦០០​នាក់ ក្នុង​នោះ​ក្រសួង ជ្រើស​យកតែ​ចំនួន ៣៤​ នាក់​គឺ ១៧នាក់​សម្រាប់​បំពេញ​​ការងារ​​នៅ​ទី​ស្តី​ការ​​ក្រសួង ហើយ​១៧​នាក់​ទៀត សម្រាប់​បំពេញ​ការងារ​នៅ​រាជធានី​\ខេត្ត​ ជំនួស​មន្រ្តី​ចូល​និវត្តន៍។

កាលពីឆ្នាំ២០១៤ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង់ ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័ណ្ឌ ​ក្រសួង​ការ​ងា​រ​​ចំនួន​៩៩៧​នាក់ ចែក​ចេញ​ ជាពី​ផ្នែក សម្រាប់​ក្រប​ខណ្ឌថ្មី មាន​​បេក្ខជ​ន​៧០២​​នាក់ និង​សម្រាប់​មន្ត្រី​ប្រឡង​ផ្លាស់ប្តូរ​តួនាទី​មាន២៩៥​នាក់។

លោក កាន់ ម៉ន រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ចា​ជីវៈ និង​ជាប្រធាន​​គណៈ​កម្ម​ការ​​ប្រលង បាន​មាន​ ប្រសាសន៍​ឱ្យដឹង​ថា ការ​ប្រលង​លើក​នេះ មានការ​មានការ​រឹត​ត្បិត​ខ្លាំង​ណាស់ អ្នក​មាន​ចំណេះ​ដឹង ពិត​ប្រាកដ​ទើប​អាច​ ប្រលង​ជាប់ គ្មានការ​ធ្វើ​អន្ត​រាគមន៍ គ្មាន​ការកៀប​សង្កត់​ពីខាង​ណា ឬ បែក​ធ្លាយ​វិញ្ញាសារ​ណាមួយ​ទេ។  លោកបាន​បន្ត​ ថា​មុន​ពេល​ប្រលង​ក្រសួង បានណែ​នាំដល់​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យស្គាល់​ពីតួនាទី​ភារកិច្ច​របស់​គេ មិនធ្វើ​ឱ្យមាន​បញ្ហា​ ណា​មួយ​ដែលបង្ករ​ឱ្យមានភាព​មិនប្រក្រតី​ក្នុងពេល​ប្រលង​នោះទេ ។  ការប្រលង​នេះដែរ​ក៏​មានការ​ចូលរួម​ពីក្រសួង​ពាក់ព័ន្ធ  និង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផងដែរ។

លោកបានបន្តែមថា « ក្នុង​ពេល​ប្រលង​នេះ ប្រសិន​បើមាន​មន្រ្តី ឬ បេក្ខជន​ណា​មួយ​ប្រព្រឹត្ត​បទ​ល្មើស ផ្សេងៗ ដែល​ប្រាស​ ចាក​ពីការ​ណែនាំ​របស់​ក្រសួង​សាម៉ី ត្រូវ​បញ្ឈប់​ភ្លាមៗ​​នឹង​ត្រូវ​ផ្តន្ទា​ទោស ​ដោយ​មាន​វិធាន​ការណ៍​រដ្ឋ​​បាល​​តាម​ក្រោយ ចំពោះ​ បេក្ខជន​ក៏ដូចគ្នា​ដែរ ឃើញមាន​លួច​ចម្លង មាន​ឯកសារ ឬ ផ្តល់​កិច្ច​ទៅឱ្យ​អ្នក​ផ្សេង​នឹងត្រូវ​បញ្ឈប់​ការ​ប្រលង មាន​ន័យ​ថា​ ឲ្យ​ធ្លាក់​ដោយ​​ស្វ័យ​​ប្រវត្តិ​តែម្តង»។  ការ​ប្រលង​នេះមាន​២វិញ្ញា​សារ គឺ​ចំណេះ​ដឹងទូទៅ​ដែលទាក់​ទង​នឹង​វិស័យ​​ការងារ និង ​វិជ្ជា​ជីវៈ និង​រដ្ឋបាល ហើយ​មួយ​ទៀត​គឺភាសារ​អង់គ្លេស​(QCM)។

លោក កាន់ ម៉ន បាន​បញ្ជាក់​ថា ការ​ប្រលង​ជ្រើស​រើស​មន្រ្តី​បច្ចេក​ទេស​ជាន់ខ្ពស់​នេះ លើក​ទី១ យើង​ជ្រើស​រើស លើ​វិញ្ញា​សារ ​សរសេរ​ដោយ​ជ្រើស​យក​បេក្ខជន​ចំនួន​១០២​នាក់ ធ្វើការ​កែម្តង បន្ទាប់​មក​យក​បេក្ខជន​១០២​នាក់​​នេះ​មក​​ប្រលង​សួរ ផ្ទាល់​ មាត់​ម្តងទៀត ដើម្បី​ចំរ៉ាញ់​យកតែ​​៣៤​​​នាក់​ប៉ុណ្ណោះ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative