ដាក់ពង្រាយ​បុគ្គលិក​ និង​រថយន្ត​សង្រ្គោះ ត្រៀម​ជួយ​សង្គ្រោះ ដល់​បេក្ខជន​ប្រលង​បាក់​ឌុប

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងដាក់​ពង្រាងយបុគ្គលិក ចំនួន​៤៣​នាក់ និង​រថយន្ត​សង្គ្រោះ ចំនួន​៧​គ្រឿង នៅ​តាម​ មន្ទី​ពេទ្យ នានា​ដែលមាន​ទីតាំង​ស្ថិត នៅក្បែរ​មណ្ឌល​ប្រលង ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ ដល់​បេក្ខជន​ប្រលង បាក់​ឌុប​ ដែល​ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​២៤ សីហា សប្តាហ៍​ក្រោយ​នេះ។

2លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​កាល ពីព្រឹក​ថ្ងៃទី​២១ សីហា​ ថា​មន្ទីរ​សុខា​ភិបាល តែង​តែ​ត្រៀម​បុគ្គលិក និង​រថយន្ត​សង្គ្រោះ ដើម្បី​ជួយ​ដល់​បេក្ខ​ប្រលង យើង​ខ្លាច​ក្រែង មាន​បញ្ហា នៅ​ ពេល​ប្រលង ដូចជា​មាន​អគារៈ​ខ្យល​គរ ឬដួល​សន្លប់​នៅពេល​ប្រលង​ជាដើម។  លោកបាន​បន្ត ថា​កន្លង​មក ពេល​ប្រលង​ មាន​បេក្ខជន​មួយ​ចំនួន ដោយសារ​មានការ​ព្រួយ​បារម្ភ ឬ​ភិត​ភ័យ​ខ្លាំង​ពេក ទើប​បណ្តាល​ឲ្យមាន​អាការៈ​ខ្យល់គរ ឬក៏ វិល​ មុខ​តែ​មិនរំខាន​ដល់​ការ​ប្រលង​នោះទេ បន្ទាប់​ពីមាន​ការ​ជួយ​សង្គ្រោះ​ពីគ្រូពេទ្យ​រួចមក។

លោកវេជ្ជបណ្ឌិត សុខ សុគន្ធ បាន​បន្ថែម​ថា សំរាប់​ឆ្នាំ​នេះ​នៅ​មណ្ឌល​ប្រលង​ភ្នំពេញ មានតែ​២២​មណ្ឌល​ទេ ដូចនេះ​ខាង​មន្ទីរ បាន​ត្រៀម​បុគ្គលិក​ពេទ្យ​ចំនួន​៤៣នាក់ និងដាក់​ពង្រាយ​រថយន្ត​សង្គ្រោះ ចំនួន​៧គ្រឿង នៅតាម​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌល​ សុខ​ភាព ដែល​នៅជិត​មណ្ឌល​ប្រលង ងាយ​ស្រួល​ជួយ​សង្គ្រោះ​ពេល​បេក្ខជន មាន​បញ្ហា​សុខភាព​ពេល​ប្រលង។

ការ​ប្រឡង​សញ្ញាបត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ​​ចំណេះ​​ទូទៅ​ និង​​បំពេញ​​វិជ្ជា​ នៅឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង ​ថ្ងៃ​ទី​​ ២៤ ​ខែ​​សីហា​​ ឆ្នាំ​​២០១៥ ដែល​មាន​​ថ្នាក់​​វិទ្យា​សាស្រ្ត​ និង​​ថ្នាក់​​វិទ្យា​សាស្រ្ត​​សង្គម ​រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨​ ​នាក់ និង​​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​ ចែក​​ចេញ​​ជា ៣៥៧៦ ​បន្ទប់​​នៅ​រាជ​ធានី​​ខេត្ត​​ទាំង​ ២៥ ​។

គួរបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៥ នេះ​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស ប្រធាន​គណៈ​កម្ម​ការ​ អប្បមា​​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​-ខេត្ត បានរៀប​ចំ និងដឹក​ជញ្ជូន ហឹប​វិញ្ញា​សារ ទៅកាន់​រាជធានី​ទាំង២៥ ដោយ​ មាន​ការ​ចូលរួម សង្កេត​ការណ៍ ពីអង្គ​ភាព​ប្រឆាំង អំពើ​ពុក​រលួយ អ្នក​សង្កេត​ការណ៍ និងដៃ​គូអភិវឌ្ឍន៍​វិស័យ​អប់រំ ដើម្បី​ ត្រៀម​សម្រាប់​ដំណើរ ការប្រឡង​បាក់ឌុប។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative