គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២០ សីហា ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​១១​នាក់

យោង​តាម​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​​បាល​ជាតិ​ បាន​ឲ្យ​ដឹង​​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នៅ​​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃទី​​២០ ខែ​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៨​លើក ក្នុង​នោះយប់ ២​លើក​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់ ៤​នាក់ (​ប្រុស​) រង​របួស​​ធ្ងន់ ៦​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល ៥​នាក់ (​ប្រុស​)។

1របាយការណ៍​បាន​បន្តថា នៅក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​​សរុប ១៤​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ១២​គ្រឿង​ រថយន្ត​​ធុន​តូច ១​គ្រឿង​ និង​​​រថ​យន្ត​​​ធុន​​ធំ ១​​គ្រឿង។  មូល​​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់ ​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន ៤​លើក ​ស្រវឹង​២​លើក​ ​បត់​គ្រោះ​ថ្នាក់ ១​លើក និង​​ប្រជែង​​គ្រោះ​​ថ្នាក់ ១​លើក។  ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ១៤​នាក់ ​(​យប់​​៧​នាក់​)​។

ចំពោះរថយន្ត​ផាកពិន័យ​​សរុប​​ចំនួន ១,០១៦​​គ្រឿង (​រថយន្ត​​ធំ ៣៤២​​គ្រឿង​) ស្មើ​​នឹ​ង ១,០៣៣​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​ ៧២៤​​គ្រឿង ស្មើនឹង ៧២៤​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ២៩២​គ្រឿង ស្មើនឹង ៣០៩​​ករណី​។  ដោយ​ឡែក​ម៉ូតូ​​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន ​១.៨៣១ គ្រឿង។

ចំណែក ​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​​១៩ ខែ​​សីហា ឆ្នាំ​​២០១៥ ​បាន​កើត​ឡើង​ចំនួន​​៥​លើក យប់​​២​​លើក​ មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ទេ តែមាន​អ្នក​រង​របួស​ធ្ងន់​៧​នាក់​​(​ស្រី​ម្នាក់​)  និង​​របួស​ស្រាល​​៥​នាក់​(​ស្រី​​៤​នាក់ )​។ ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ទាំង ៥​លើក​​នេះ បាន​បង្ក​​​ឲ្យ​​ខូច​​ខាត​​​យាន​យន្ត​​​សរុប​​​១០​​គ្រឿង ក្នុង​នោះ​​​មាន​​ម៉ូតូ​​​ចំនួន​​​៨​គ្រឿង​ រថ​យន្ត​​​ធុន​​តូច​​​១​គ្រឿង​ និង​យាន​​ផ្សេង​១​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative