វិធី​ទប់ស្កាត់​ការឆាប់​ចេញទឹកកាម

ដំណោះ​ស្រាយចំពោះ​ការឆាប់​ចេញទឹកកាម​ពិតជាមាន។ ការឆាប់​ចេញទឹក​កាមអាច​ដោះស្រាយ​បានដោយ​ការអប់រំកាយ ដែល​ជាការៀន​ត្រួតត្រា​ការចេញ​ទឹកកាម។ បុរស​ត្រូវចេះ​គ្រប់គ្រង និង​​​​កែតម្រូវ​​​​ពេលហៀប​ទទួល​សេចក្ដី​សុខដល់កំពូល និងស្វែង យល់​ឱ្យច្បាស់​អំពីការ​ត្រេក​ត្រអាល​របស់ខ្លួន ដើម្បី​ពន្យា​ឱ្យបាន​ការឆាប់​ទទួលសេចក្ដី​សុខស្រួល​ផ្លូវភេទដល់​កំពូល​រហ័សពេក។ ដើម្បី ជួយ​លោកអ្នក ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​បន្ថែមទៅលើ​ការរៀបរាប់​ពីលេខមុន នូវ​វិធីសាស្ដ្រ​ប្រឆាំង​នឹងការឆាប់ចេញទឹកកាម និងវិធី​ព្យាបាល​ផ្សេងៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន​សម្រាប់​យុវជន

ការឆាប់​ចេញ​ទឹកកាម ជា​បាតុភូត​កើតញឹកញាប់​បំផុតនៅ​លើយុវជន។ ប៉ុន្ដែ​មិនមែន​ជាបញ្ហា​ធំដុំទេ។ បើសិន​លោកអ្នកជួប បញ្ហា​នេះពេល​រួមភេទ​ដំបូង​ក្នុងជីវិត​ផ្លូវភេទ សូម​លោកអ្នក​កុំអាលឆាប់​គិតថាខ្លួនជា​អ្នកឆាប់ចេញ​ទឹកកាម​ឱ្យសោះ។ នោះគឺ​ជាដំណើរ ឆ្លងកាត់មួយ ដែល​កើតមាន​ឡើងស្ទើរ​តែគ្រប់​យុវជន ព្រោះ​ថាពួក​គេនៅ​វ័យក្មេង មិនសូវ​មានបទ​ពិសោធន៍ និងមាន​អារម្មណ៍​ពុះកញ្ជ្រោល​ខាងផ្លូវ​ភេទ​ខ្លាំងក្លា ពួកគាត់​មានការ​លំបាកក្នុង​ការគ្រប់គ្រង​ការចេញ​ទឹកកាម​របស់ខ្លួន។ ក្នុង​ករណីភាគ​ច្រើន ឧប្បត្ដិវ​ហេតុ នេះ​គ្រាន់តែ​កើតមួយ​រយៈពេល​ប៉ុណ្ណោះ ហើយ​មិនត្រូវ​ព្រួយបារម្ភ​ឡើយ។ បញ្ហា​ទាំងនេះ​នឹងរលាយ​បាត់ទៅវិញ នៅពេល​ដែលលោក អ្នក និង​ស្ដ្រីជាដៃ​គូផ្លូវភេទ​ស្គាល់គ្នា​កាន់តែ​ច្បាស់។

ត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ?

ទោះ​បីជាការ​ឆាប់ចេញ​ទឹកកាម​មិនមែន​ជាជម្ងឺ​ធ្ងន់ធ្ង​រក៏ដោយ ពេលខ្លះ​លោកអ្នក​ត្រូវតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជាពិ សេស​ក្នុងករណី​មួយចំនួន​ដូចខាង​ក្រោមនេះ។

– បើសិន​ជាលោក​អ្នកមាន​បញ្ហាឆាប់​ចេញ​ទឹកកាម​នេះអូស​បន្លាយ​ពេលយូរ​ពេក ហើយ​ដែលបង្ក​ឱ្យលោក​អ្នកបាត់​បង់ការ ទុកចិត្ដ​រាល់ពេល​រួមភេទ

– ប្រសិន​បើបញ្ហា​ឆាប់ចេញ​ទឹកកាម​នេះកើតមា​នរិតតែ​ញឹកញាប់​ទៅ

– បញ្ហា​ឆាប់ចេញ​ទឹកកាម​បង្កបរិយាកាស​អាប់អួរ និង​បង្កទំនាស់​មិនចុះ​សម្រុងគ្នា​ជាមួយ​ស្ដ្រីជាដៃគូ ក្នុង​ជីវភាព​ផ្លូវភេទ។

ការពិនិត្យ​អាការរោគ​ដោយ​គ្រូពេទ្យ

ពេល​លោកអ្នក​ទៅជួប​គ្រូពេទ្យ​ជំនាញ គាត់​ចាប់ផ្ដើម​ពិនិត្យ​ជម្ងឺ ដើម្បី​រកឱ្យ​ឃើញថា​តើបញ្ហានេះ​នៅតែកើត​មានដែរ​ឬទេ ឬ​ក៏វាបាន​កើតមាន​នៅពេល​បុរសនោះ​មាន​សុខភាព​ផ្លូវភេទ​ល្អ​ប្រក្រតី។ គ្រូពេទ្យ​ជំនាញ​ធ្វើការ​វាយ​តម្លៃ​ផ្លូវ​ភេទ និង​ត្រួត​ពិនិត្យរូប រាងកាយ ប្រយោជន៍​ផ្ដល់ការ​ព្យាបាល​ត្រឹមត្រូវ ដែល​អាចជាការ​ព្យាបាល​វេជ្ជសាស្ដ្រ ឬជាការ​ព្យាបាល​ផ្លូវភេទ។

វិធី​ទប់ស្កាត់​ការឆាប់​ចេញ​ទឹកកាម

វិធីទប់​ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​តាមបែប​ធម្មជាតិ ពិត​ជាវិធីសាស្ដ្រ​ដ៏វិសេស​វិសាល​បំផុត ព្រោះ​ថាគ្មាន​ផល​អាក្រក់ ហើយ​វាអាច​ជួយកែ​តម្រូវ​សកម្មភាព​ផ្លូវភេទ​ឡើងវិញ​បាន។ វិធី​ទប់ស្កាត់​ការឆាប់​ចេញទឹក​កាមបែប​ធម្មជាតិ ជាវិធី​គ្រប់គ្រង​វិញ្ញាណ ។ វិធីគ្រប់​គ្រងវិញ្ញាណ​នេះមាន​ចំនួន២​ប្រភេទគឺ វិធីផ្អាក-​សម្រុក​(បង្កើត​ឡើងដោយ​វេជ្ជបណ្ឌិត ស៊ីម៉េន) និង​វិធីច្របាច់​ក្បាលលិង្គ (ដោយ​លោកម៉ាស្ទ័រ និង​ចនសុន)។ ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញ​ជូននូវ​វិធីទប់ស្កាត់​ការឆាប់​ចេញ​ទឹកកាម​បែប​ធម្មជាតិ​ចំនួន ៥យ៉ាង​ដូចត​ទៅនេះ។

វិធីទី១- វិធីប្រឆាំង​មូលហេតុ សូម​បំបាត់​ឱ្យបាន​នូវមូល​ហេតុ​ដែល​បង្កការ​ឆាប់ចេញ​ទឹកកាម ដូចជា​ករណីវិបត្ដិ​ផ្លូវចិត្ដផ្លូវ អារម្មណ៍​ជាដើម។ ទំនាក់​ទំនង​ល្អក្នុង​រង្វង់​ស្វាមី​ភរិយា សេចក្ដី​ស្រឡាញ់ និង​បរិយាកាស​ល្អូកល្អឺន ដើរតួនាទី​សំខាន់​ផងដែរ​នៅក្នុងការ ប្រយុទ្ធ​ប្រឆាំង​នឹងវិបត្ដិ​ផ្លូវចិត្ដ​ផ្លូវអារម្មណ៍។ ដោយឡែក ការមាន​អារម្មណ៍ផ្លូវ​ភេទពុះ​កញ្ជ្រោល​ខ្លាំងហួស​ហេតុ ត្រូវចៀស​វាងផង ដែរ។

វិធីទី២- វិធីប្រើ​ប្រាស់​ស្រោម​អនាម័យ ការពាក់​ស្រោម​អនាម័យ​ក៏ជាវិធី​មួយ​ដ៏ល្អដែរ ពីព្រោះ​វាអាច​កាត់បន្ថយ​កាមា រម្មណ៍​ពុះកញ្ជ្រោល ឬត្រេក​ត្រអាល ពេល​មានការប៉ះ​ពាល់​ផ្លូវភេទ។ ប្រការ​ប្រសើរ សូម​ចាប់ផ្ដើម​ពីវិធី​ប្រើប្រាស់​ស្រោម​អនាម័យ​នេះ ក៏ល្អ​ដែរមុន​នឹងចាប់​ផ្ដើម​វិធីផ្សេង​ទៀត ពីព្រោះ​វាក៏​អាចជួយ​ពន្យារ​ការចេញ​ទឹកកាម​បានដែរ។

វិធីទី៣- វិធីផ្អាក-សម្រុក បច្ចេក​ទេសនេះ​ត្រូវបាន​អនុវត្ដ​ឡើងដោយ​មានការ​ចូលរួម​ជាមួយ​ស្ដ្រីជា​ដៃគូ​រួមភេទ។ វាជា របៀប​លេង​ប្រដាប់​ភេទ ដោយ​មិនមាន​ការស៊ក​លិង្គ​បុរស​ចូលទៅ​ក្នុងទ្វា​រមាស​របស់ស្ដ្រី រហូត​ដល់ពេល​ហៀប​ចេញ​ទឹកកាម សូម បញ្ឈប់។ ការលេង​លិង្គដោយ​ដៃរបស់​ស្ដ្រីជា​ដៃគូ​រួមភេទ ដោយ​មិនស៊ក​លិង្គ​ទៅក្នុង​ទ្វារមាស​នេះ ត្រូវ​ផ្អាកមួយ​រយៈពេល​៣០វិនាទី សិនមុន​នឹងចាប់​ផ្ដើមសារ​ជាថ្មី។ បន្ទាប់​ពីរយៈ​ពេល​ផ្អាកនេះ វគ្គ ឬឈុត​នេះត្រូវ​ធ្វើឡើង​ដដែលៗ រហូត​ដល់​បន្ដការ​លេងប្រដាប់ ភេទដោយ​គ្មានការ​បង្កការ​ចេញទឹក​កាមកើត​ឡើង។

វិធីទី៤- វិធី​ច្របាច់​ក្បាលលិង្គ ៖ បច្ចេកទេស​នេះត្រូវ​អនុវត្ដ​ការលេង​លិង្គរ​ហូត​ដល់​បុរស​ទទួល​អារម្មណ៍ ឬ​ប្រាប់ថាជិត ចេញ​ទឹកកាម។ ពេល​ដែល​ការចេញ​ទឹកកាម​ខិតកាន់​តែជិត​មកដល់ សូម​ចាប់​ច្របាច់​ក្បាលលិង្គ​ដោយមេដៃ​នៅពីក្រោម​ក្បាលលិង្គ រីឯ ម្រាម​ចង្អុល​ដៃនៅ​ពីលើក្បាល​លិង្គ។ ម្យ៉ាង​ទៀត សូម​ធ្វើការ​ច្របាច់​ក្បាលលិង្គ​តាមរូបភាព​ក្ដោបជា​រង្វង់។ ស្ដ្រី​ជាដៃគូ​ត្រូវច្របាច់ ក្បាលលិង្គ​ឱ្យបានពី៣ ទៅ៤វិនាទី ឬ​អាចដល់​ទៅ៣០វិនាទី។ សកម្មភាព​ច្របាច់នេះ​អាចជួយផ្អាក​រ៉េផ្លិចបាញ់​បញ្ចេញ​ទឹកកាម។ វិធីនេះ អាច​អនុវត្ដ​ដោយ​បុរស​សាម៉ីខ្លួន ឬ​ដោយ​ស្ដ្រីជាដៃគូ។ សូម​ធ្វើលំហាត់​បែបនេះ​ឱ្យបាន​ច្រើនដង សាចុះ​សាឡើង និង​ក្នុងរយៈ​ពេលជា ច្រើនថ្ងៃ។

ដំណាក់​កាលបន្ទាប់ អាច​ចាប់ផ្ដើម​ស៊កបញ្ចូល​លិង្គទៅ​ក្នុងទ្វារ​មាស​របស់ស្ដ្រី តែ​ត្រូវមាន​កាយវិការ​រួមភេទ “ស្ដ្រី​នៅ​ពីលើ បុរស” បុរស​ដេក​ផ្ងាសណ្ដូក​ខ្លួន។ មុន​ដំបូង​អ្នក​ទាំងពីរ​នៅស្ងៀម មិន​ត្រូវមាន​ចលនា​ឡើយ។ ពេល​ដែលបុរស​ចង់ចេញ​ទឹកកាម ស្ដ្រីជា ដៃ​គូចាប់ងើប​ដក​ប្រដាប់​ភេទចេញ ហើយ​ចាប់អនុវត្ដ​វិធីច្របាច់​ក្បាល​លិង្គភ្លាមៗ។ បន្ទាប់​មកការ​ស៊កបញ្ចូល​លិង្គ​ជាថ្មីនៅ​ក្នុងទ្វារមាស នេះត្រូវ​ធ្វើឱ្យបាន​ច្រើនដង រហូត​ដល់រយៈ​ពេលពី១៥ ទៅ​២០នាទីដោយ​រក្សាស្ថានភាព​នៅតែ​មិនមាន​ការចេញ​ទឹកកាម​បាន។ លំហាត់​ប្រាណនេះ សូម​ធ្វើជារៀង​រាល់ថ្ងៃឱ្យ​បានច្រើន​សបា្ដហ៍​ទើបមាន​ប្រសិទ្ធភាព​ល្អ។

វិធីទី៥- លំហាត់​ប្រាណ​កឺហ្សែល​ បច្ចេកទេស​កឺហ្សែល​នេះ គឺជា​លំហាត់​ប្រាណ​ដែល​អនុវត្ដឡើង​ដោយស្ដ្រី ដែល​ទើបតែ សម្រាល​ទារករួច ប្រយោជន៍​ពង្រឹង​កម្លាំង​សាច់ដុំ​អាងត្រគាក និង​សាច់ដុំទ្វា​រមាស ដែលលាត​សន្ធឹងពី​ថ្ងាសទៅ​កញ្ចូញគូទ។ ចំពោះ បុរស លំហាត់​ប្រាណ​កឺហ្សែល​អាចចូល​រួមចំណែក​ពន្យាការ​ឆាប់ចេញ​ទឹកកាម។ សូម​ទម្លាប់​ធ្វើការ​កន្ដ្រាក់សាច់​ដុំកំប៉េះ​គូទជា​រៀងរាល់ ថ្ងៃក្នុង​១ថ្ងៃឱ្យ​បានពីរ ឬបីដង ហើយ​ក្នុងមួយ​ដងឱ្យបាន​ច្រើននាទី។ ពេល​មានការ​រួមភេទ បុរស​មួយចំនួន​អាចអូស​បន្លាយការ​ឡើង រឹង​នៃលិង្គ ដោយការ​កន្ដ្រាក់​នៃសាច់ដុំ​ទាំងនេះ។ បុរស​ខ្លះទៀត​អាចទទួល​បានលទ្ធផល នៅពេល​ដែលសម្រួល​ការកន្ដ្រាក់​មកវិញ។

បណ្ដាំផ្ញើ

វិធីទប់​ស្កាត់ការ​ឆាប់ចេញ​ទឹកកាម​ទាំងប៉ុន្មាន​ដែលបាន​រៀបរាប់​មកនេះ សុទ្ធតែ​ទទួលបាន​លទ្ធផល​ជោគជ័យ​គួរឱ្យកត់ សម្គាល់។ ជាពិសេស ករណី​បុរស​ដែលមាន​បញ្ហាឆាប់​ចេញទឹក​កាមនេះ​មិនធ្ងន់ធ្ងរ វិធី​ទាំងបីចុង​ក្រោយនេះ ពិត​ជាអាចផ្ដល់​នូវប្រសិទ្ធ ភាពបាន។ ផ្ទុយទៅវិញ បើវិធី​ទប់ស្កាត់​ការឆាប់​ចេញទឹក​កាមទាំងនេះ នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត លោកអ្នក​ត្រូវរត់​រកការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងផ្លូវភេទ ដើម្បី​ទទួលការ​ព្យាបាល​តាមបែប​វេជ្ជសាស្ដ្រ។ ដើម្បី​ជាការ​យល់ដឹង​ដល់ប្រិយ​មិត្ដអ្នកអាន ទស្សនាវដ្ដី សុខភាពយើង នឹង​បង្ហាញ​អំពីវិធី​ព្យាបាល​ការឆាប់​ចេញទឹកកាម នៅលេខ​ក្រោយទៀត។ សូមស្វែង​រកអាន​នៅលេខ ក្រោយ​ទៀត​កុំបីអាក់​ខានឡើយ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative