កម្ពុជា នឹង​ទទួល​ព្យុះ​ទី​ហ្វុ​ង​ ហ្គោ​នី និង​​ខ្យល់​មូសុង​​និរតី​​ខ្លាំង

យោងតាម​សេចក្តី​ជូនដំ​ណឹង ​របស់​​ក្រសួង​​ធនធាន​ទឹក និង​ឧតុ​និយម នៅ​ថ្ងៃ​ទី២០ សីហា ​នេះ​បាន​ឲ្យដឹង​ថា ប្រទេស​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​​ព្យុះ​​ទី​ហ្វុ​ង​ ហ្គោ​នី និង​​ខ្យល់មូ​សុង​​និរតី​​ខ្លាំង ចាប់​ពី​ថ្ងៃទី​២២-​ ២៥ សីហា​​នេះ។  ឥទ្ធិពល​​នេះ ​នឹង​បង្ក​​ឲ្យ​មាន​​ភ្លៀង​​បន្ត​ធ្លាក់​ច្រើន លាយឡំ​​ជាមួយ​​ខ្យល់​​កន្ត្រាក់ និង​​នៅ​លើ​​ផ្ទៃ​សមុទ្រ​​មាន​ខ្យល់​​បក់បោក​​ខ្លាំង។

1បើយោងតាម​ការ​​ព្យាករ​ អាកាស​ធាតុ របស់​​ក្រសួង​​ធនធាន​​ទឹកបាន​​ឲ្យ​ដឹង​ថា ឥទ្ធិពល​​នៃ​កន្ទុយ​​របស់​​ព្យុះ​ហ្គោ​នី រួម​ជា​មួយនឹង​​ខ្យល់​មូសុង​​និរតី​​ខ្លាំង នឹង​​កើត​មាន​នៅ​​កម្ពុជា​​ចាប់ ពី​​ថ្ងៃទី​២២​ ដល់​២៥ សីហា ឆ្នាំ ២០១៥ នេះ។ ឥទ្ធិពល​​ព្យុះ​​ហ្គោ​នី និង​​ខ្យល់​មូសុង​​និរតី​​ខ្លាំង​នេះ នឹង​បង្ក​​ឲ្យ​មាន​ភ្លៀង​​ធ្លាក់​រាយ​ប៉ាយ​​នៅ​ទូ​ទាំង​ប្រទេស។ ហើយ​នៅ​​ខេត្ត​កោះកុង ព្រះ​សីហនុ កែប និង​​ខេត្ត​កំពត នឹងមាន​​ភ្លៀង​​ធ្លាក់​​ច្រើន លាយ​ឡំ​ជា​មួយនឹង​​ខ្យល់​​កន្ត្រាក់។ ចំណែក នៅលើ​​ផ្ទៃ​សមុទ្រ​វិ​ញ មាន​ខ្យល់​​បក់បោក​​ខ្លាំង រលក​​សមុទ្រ​​អាចមាន​​កម្អ​ស់​ពី ១ទៅ​២.៥​ ម៉ែត្រ។

ព្យុះ​ទី​ហ្វុ​ង ឈ្មោះ ហ្គោ​នី (GONI) នេះ បាន​កើត​ឡើង​​នៅលើ​​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក តាំងពី​​ថ្ងៃទី​១៧ សីហា​​មក​ម្ល៉េះ ហើយ​​បាន​នឹ​ង​កំពុង​​បន្ត​ដំណើរ​​ឆ្ពោះ​​មក​ទិស​​ខាងលិច​​ទៀត។ ព្យុះ​ហ្គោ​នី​​នេះ នឹងធ្វើ​​ដំណើរ​​ទៅ​ ដល់​​ កោះ​​តៃវ៉ាន នៅ​ថ្ងៃ​ទី២៣ សីហា​​ខាងមុខ​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative