លោក​ អ៊ិត សំហេង ជម្រុញ​ឲ្យ​យុវ​ជន ផ្សព្វ​ផ្សាយ​វប្បធម៍ និង​ប្រ​ពៃណី ដល់​យុវជន​ប្រទេសផ្សេ​ងទៀត

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ជម្រុញ​ឲ្យក្រុ​ម​យុវជន​កម្ពុជា ដែល​នឹង​ចូល​រួម​ក្នុងកម្ម​វិធីនា​វា​យុវជន អាស៊ី​អាគ្នេយ៍​ជប៉ុន ធ្វើការ​ផ្សព្វ​ផ្សា​យ​ពី​វប្បធម៍ ប្រពៃណី​ដ៏​ល្អ ផូរ​ផង​របស់​កម្ពុជា ដល់​យុវជន​បរ​ទេស​​ឲ្យបាន​ច្រើន​បន្ថែម​ទៀត។

4ការជម្រុញ​​របស់​លោករដ្ឋ​មន្ត្រី​នេះ​​ បានធ្វើ​ឡើ​ងកាល​ពីរសៀល ថ្ងៃទី​១៩ ខែ​សីហា ខណៈ ដែល​លោក បាន​ជួប​សំណេះ​​សំ​​ណាល​ជាមួយ យុវជន​ ដែល​​នឹ​ងចូល​រួ​ម​កម្មវិ​ធី​អាស៊ី​​អា​គ្នេ​យ៍ និង​ជប៉ុន​លើកទី​៤២​ នាទីស្តី​កា​រ​ក្រ​សួង។

លោក លី គង្គរី ប្រធាន ប្រតិភូ​នាវា​របស់​កម្ពុជា​នៃកម្ម​វិធី​​​យុវជន​អាស៊ី​អា​គ្នេយ៏ និង​ជប៉ុ​ន​លើក​ទី​៤១ បានអោ​យ​​ដឹង​​ថា ឆ្នាំនេះ​ គឺលើក​ទី១៥​ហើយ ដែល​ប្រទេស​កម្ពុជា​យើង បានចូល​រួមពេ​ញ​​សិ​ទ្ធិ គិ​តចាប់​តាំ​ងពី​​ប្រទេស យើងបាន​ចូលជា​សមាជិក​អា​ស៊ាន​ ដែល​យុវជន​កម្ពុជា ចាប់​ផ្តើ​ម​​មា​ន​ឪ​កាស​​បង្ហា​ញ​វត្តមាន និង​សមត្ថ​ភាព លើឆាក​អន្តរ​ជាតិ ក្នុងទ្រុង​ទ្រាយ​ធំបែប​នេះ។  លោកបាន​​ប្តេ​​ជ្ញា​ចិត្តថា នឹង​ខិតខំ​អោយអស់​ពីសមត្ថ​ភាព​ ដើម្បី​ធ្វើ​យ៉ាង​ណាប​ង្ហា​ញ​​ពី​វ​ប្បធ៌ម អរិយ​​ធ៌ម អោ​យ​​សមជា​កូនខ្មែរ​ ជាវីរៈ​បុរស​កសាង​អង្គរ ទាំង​ប្រាជ្ញា ស្មារតី ក្លា​ហា​ន​  ​ ពេញ​ដោ​យ​​មោ​ទន​ភា​ព​ និង​ជំនឿ​ជាក់លើ​ខ្លួន​ឯង និង​ក្រុមទាំង​មូល។

លោកអ៊ិត សំហេង បានវាយ​តំ​លៃ​ខ្ពស់ ចំពោះ​កម្មវិធី​​នាវា​យុវជន​​អាស៊ី​​អាគ្នយ៏ និង​ជ​ប៉ុ​ន​លើ​​កទី​៤១នេះ ដែលរៀប​ចំ​ឡើង​សំរាប់​យុវជន ក្នុងការ​​ទទួល​បាន នូ​វការ​ប​ណ្តុះ​បណ្តា​ល មាន​​ស​ម​ត្ថ​ភាព មាន​ចំណេះ​ដឹង ចំណេះ​ធ្វើ ក្លាយជា​ធនធាន​មនុស្ស​​ដ៏មាន​គុណភាព សំរាប់​​​​​​ប្រទេ​ស​ជាតិ ប្រ​កប​ដោ​យ​សក្តានុ​ពល​កាន់តែ​ខ្លាំង ។  លោករដ្ឋ​មន្ត្រី​បានបន្ត​ថា « កម្មវិធី​នេះមិន​ត្រឹម​តែ ជា​ដំណើ​រ​កំសាន្ត​​តា​មនា​វា​​នោះ​​ទេ តែជា​ទស្សន​កិច្ច​សិ​ក្សា​ដ៏ល្អមួយ​សំរាប់​យុវជន​ទាំ​ងអស់​សិក្សា ​ស្វែង​​យល់ ផ្លាស់​ប្តូរ​បទ​ពិ​សោ​ធន៏ ចំណេះ​ដឹង និង​ចំណេះ​ធ្វើ​ទៅវិញ​ទៅមក ហើយ​សូម​ក្មួ​យៗ ត្រូ​វធ្វើ​​ជា​អគ្គរាជ​​ទូត​ដ៏ល្អ​​រ​បស់​កម្ពុជា ក្នុងការ​​ពាំនាំ​​នូ​វ​សារ​ដ៏ល្អ​ៗ​ពីកម្ពុជា​ទៅ​កាន់​ពិភព​​លោក ដូច​ជា ស្ថេរ​ភាព​នយោ​​បាយ ការអភិវឌ្ឍ​ស​ង្គម​ន​យោ​បាយ និង​សេដ្ធកិច្ច​ជាដើម»។

គួរបញ្ជាក់ថា កម្ម​វិធីនាវា​យុវជន​អាស៊ី​អាគ្នេយ៏​ជប៉ុន លើកទី៤២ ឆ្នាំ ២០១៥​នេះ មានរយៈ​ពេ​ល​​៥១ថ្ងៃ យុវជន​កម្ពុជា នឹង​ចាប់​ផ្តើម​ចេញទៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៦ ខែ​១០ ឆ្នាំ​២០១៥ នេះ​​ហើយ​កម្មវិ​ធី​នេះ មានការ​គាំទ្រ​ដោ​យ​រា​ជ​រដ្ឋា​​ភិបាល​ជប៉ុន​ ដែល​មាន​ប្រទេស​អាស៊ាន​ទាំង១០ និង​ប្រទេ​ស​​ជប៉ុន មួយផង​ដែរចូ​ល​រួ​ម។  នាវាយុវ​ជន​អា​ស៊ី​អា​គ្នេ​យ៏ នឹងចូល​ច​ត​ក្នុ​ង​​កំ​ព​​ង់​​ផែ​នៃ​​​ប្រ​​ទេ​ស​ចំនួន ០៥គឺ ប្រទេ​ស​ជប៉ុន ប្រទេស​ហ្វីលីពីន វៀតណាម ប្រទេ​ស​​ភូមា និង​​ប្រទេ​ស​​​ម៉ា​ឡេ​ស៊ី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative