គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី១៩ សីហា គ្មាន​អ្នកស្លាប់​តែមាន​អ្នក​រង​របួស​ធ្ងន់​ស្រាល​១២​នាក់

យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​ បាន​ឲ្យដឹង​ថា ​គ្រោះ​ថ្នាក់​​ចរា ចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស​ កាល​ពី​​ថ្ងៃ​ទី​​១៩ ខែ​​សីហា ឆ្នាំ​​២០១៥ ​បានកើត​ឡើង​ចំនួន​​៥​លើក យប់​​២​លើក​ មិន​បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់ទេ​តែមាន​អ្នករង​​របួស​ធ្ងន់​​៧​នាក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៥​នាក់​​(​ស្រី​៤​​នាក់ )​។​

1របាយការណ៍ដដែល​បានបន្តថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ទាំង ៥​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​១០​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន​​៨​គ្រឿង​  រថយន្ត​​ធុន​តូច​​១​គ្រឿង​ និង​​យាន​​ផ្សេង​១​​គ្រឿង​។​  មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ រួម​មាន ល្មើស​​ល្បឿន​​៤​លើក និង​​ប្រជែង​​គ្រោះថ្នាក់​​១​លើក​។  ចំពោះ​អ្នក​​ជិះ​ម៉ូ​តូ​​គ្រោះថ្នាក់ ដោយ​​មិន​បាន​​ពាក់មួក​​សុវត្ថិ​ភាព​​ចំនួន ១២​នាក់​​(យប់​៥​​នាក់​)​។​

ចំពោះរថយន្ត​ពិន័យ​សរុប ​ចំនួន​​១,១៧៦​​គ្រឿង (​រថយន្ត​​ធំ​​៣៣៦​​គ្រឿង​) ស្មើនឹង​​១,១៩៦​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៩៣០​​គ្រឿង ស្មើនឹ​ង​​៩៣០​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ​២៤៦​​គ្រឿង ស្មើនឹង​​២៦៦​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​​សរុប​ ចំនួន ២.១៥០ គ្រឿង

គួរបញ្ជាកថា​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​១៨ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន​​១៤​លើក ក្នុង​​នោះ យប់​៦​​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​​៨​នាក់ ​(​ស្រី​​២​នាក់​)​ របួស​ធ្ងន់​៩​​នាក់​ (​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​១៣​​នាក់ ​(​ស្រី​២​នាក់ )។  នៅក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង ១៤​​លើក​​នេះ បាន​​បង្ក​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប​​២៤​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៧​​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​ និង​យាន​​ផ្សេង​១ ​(​រទេះ​សេះ​)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative