ក្រុមហ៊ុន​​កូកា​កូឡា ​វិនិយោគ​១០០​លាន​​ដុល្លា​ សង់​រោង​​ចក្រ​ថ្មី​​នៅ​​តំបន់​​សេដ្ឋ​កិច្ច​ពិសេសភ្នំពេញ

ក្រុមហ៊ុន​​ភេសជ្ជៈ​​កម្ពុជា (កូកា​កូឡា​​កម្ពុជា) បាន​​បោះទុន​​ចំនួន​១០០​លាន ​ដុល្លា​​អាម​រិ​ក សាង​​សង់​រោង​ចក្រ​​ថ្មី​នៅ លើ​ផ្ទៃ​ដី​ប្រមាណ​១២​ហិកតា ​ស្ថិត​នៅក្នុង​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ។

3ពិធី​បញ្ចុះ​បឋម​សិលា​​សា​ង​សង់​រោង​ចក្រ​​ថ្មី​នេះ ​បាន​​ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតី​ភាព​ របស់​​កិត្តិ​​សេដ្ឋា​​បណ្ឌិត​​ គាត ​ឈន់​​ ឧបនា យករដ្ឋ​មន្ត្រី ​ប្រចាំ​ការ​​លោក​ស្រី ​Julie Chung  ភារ​ធារី​​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ​និង​​លោក​ អ៊ី​រៀល ហ្វី​និ​ន​​ អនុ​ប្រធាន​​នាយក​​ប្រតិ​បត្តិ ក្រុមហ៊ុន​ កូ​កា​-កូ​ឡា។

រោងចក្រថ្មី​នេះ នឹងចាប់​ផ្តើមដំណើរ​ការនៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ហើយ​ដំណាក់​ការនៃ​ការ​សាង​សង់​នេះ នឹង​តំឡើង​នូវខ្សែ​សង្វាក់​ផលិត​កម្ម​ចំនួន​៤បន្ទប់ តាំង​បង្ហាញ​អគារ​​ការិយា​ល័យ​​ ឃ្លាំងស្តុក ផលិតផល ​ និង​ប្រព័ន្ធ​ចំរោះ​ទឹក លើផ្ទៃ​ដី​១២ហិកតា​ដែល​បំរុង​ទុករួច​ជាស្រេច សំរាប់​ពង្រីក នាពេល​អនា​គត​ដោយ​បន្ថែម​ខ្សែសង្វាក់​ផលិត​កម្មចំនួន​៣ទៀត ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ ដល់​២០២៥​ខាងមុខ​នេះ។

លោក អ៊ី​រៀល ហ្វី​និ​ន​ អនុប្រធាន​​នាយក​​ប្រតិ​បត្តិ ក្រុមហ៊ុន កូ​កា-​កូ​ឡា​​ បាន​​មាន​ប្រសាសន៍ ​នៅ​ក្នុង​​ពិធី​​នោះ​ថា​ «យើង​បាន​​សម្រេច​ចិត្ត​​វិនិយោគ​​ទឹក​ប្រាក់​ ចំនួន​១០០​លាន​ដុល្លា​ សហ​រដ្ឋ​អាមេរិក ​ទៅលើ​​រោង​ចក្រ​​ថ្មី​នេះ​​គឺ​ដោយសារ​តែ​ប្រទេស​​កម្ពុជា​​ត្រូវបាន​​គេ​ស្ងើច​សរសើរ​​ពី​ភាព​វិជ្ជមាន​​នៃ​ប្រជា​សាស្ត្រ​​ក្នុង​ប្រទេស​​ហើយ​សំខាន់​​ជាងនេះ​ទៅទៀត​ នោះ​គឺ​​ភាព​វិជ្ជ​មាន​នៃ​​បរិយាកាស​​អាជីវ​កម្ម ​ដែល​កាន់​តែ​ធ្វើ​អោយ​ការ​សម្រេច​ចិត្ត​មាន​​ភាពងាយ​ស្រួល​ ក្នុងការ​​វិនិយោគ​​សាងសង់​​រោងចក្រ​​ថ្មី​របស់​​យើង​នៅ​ទីនេះ»។  ជាង​នេះ​ទៀត​បើ​​ក្រលេក​មើល​ទៅ​លើ​អាជីវកម្ម​​របស់​​យើង​នៅ​​ទូទាំង​​តំបន់​​អាស៊ាន​​កម្ពុជា ​បាន​បង្ហាញ​​អោយ​ឃើញ​​ពី​កាលា​នុវត្តភាព​​នៃ​ការរីក​ចម្រើន​​យ៉ាង​ខ្លាំង។

លោក​បាន​បន្ត ថា​ប្រទេស​​កម្ពុជា សាក​​សម​​បំផុត​​សម្រា​ប់​អាជីវ​កម្ម​​របស់​​ក្រុម​ហ៊ុន​កូ​កា​-កូ​ឡា ​ដែល​យើង​​យក​ចិត្តទុក​ដាក់​លើ​​ការអភិវឌ្ឍន៍​​បុគ្គលិក ​ក្នុង​ស្រុក​ ​និង​កម្មវិ​ធី​​នៃ​ការ​វិនិ​យោគ​​ប្រកប​ដោយ​​ចេរភាព​​ តាម​រយៈ​​កម្ម​វិធី​សុខុ​មាល​ភាព​​សហ​គមន៍ និង​​បរិស្ថាន។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ដែល​​ក្រុមហ៊ុន​​បន្ត​​ទទួល បាន​​នៅក្នុង​​ប្រទេស​​កម្ពុជា ហើយនឹង​​ការពង្រីក​​អាជីវ​កម្ម​​របស់​​យើង​នៅ​​ទូទាំង​ប្រទេស​​ហើយ​យើង​​សង្ឃឹម​ថា​នឹង​លើក​ទឹកចិត្ត​​ដល់​​បណ្តា​​ក្រុមហ៊ុ​ន​ផ្សេងៗ​ទៀត​ឱ្យ​មក​វិនិ​យោគ​​នៅក្នុង​​ប្រទេស​​កម្ពុជា​ ហើយ​​អនុវត្ត​តាម​​គោល​ការណ៍​​ការវិនិ​យោគ​​ប្រកប​ដោយ​​ចេរភាព​​ផងដែរ។

ដោយ​សំដៅលើ​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​នោះ​លោក​ បាន​បញ្ជាក់ថា «ការគាំទ្រ​របស់​អ្នក​(រដ្ឋា​ភិបាល)​ ពិត​ជា​មានតម្លៃ​ណាស់​សម្រាប់​ដំណើរការ​វិនិយោគ​រប​ស់​យើង ហើយ​យើង​រំពឹងថា​នឹង​បន្ត​កិច្ចសហការ​ណ៍​នេះ​ទៅ​ថ្ងៃ​អនាគត​បន្តទៀត»។

លោក​ថា «ថ្ងៃនេះ​​មិនមែន​​គ្រាន់តែ​​ជា​ថ្ងៃ​​បើក​ការ​ដ្ឋាន​​សាងសង់​​ថ្មី​នោះ​ទេ តែ​វា​​គឺជា​ការ​​ប្រារព្ធ​​អបអរ​​ការ​ចាប់​ផ្តើម​សក​រាជ​ថ្មី​​ក្នុង​ភាព​ជា​ដៃ​គូ​រវាង កូ​កា-កូ​ឡា ​​និង​​កម្ពុជា»។

លោកស្រី​ Julie Chung  ភារធារី​​ស្ថាន​ទូត​​សហរដ្ឋ​អាមេរិក ក្នុង​​ពិធី​បើក​​បញ្ចុះ​បឋម​សិលា​ការសាង​សង់​​រោងចក្រ ​Coca-​Cola ថា «ខ្ញុំ​​មាន​​សេចក្តី​​រីករាយ​​ណាស់ ​ដែល​​ក្រុមហ៊ុន ​Coca-​Cola បានសំរេច​​ចិត្ត​ធ្វើ​ជា​ដៃ​គូរ​​ជា​មួយ​​ប្រទេស​​កម្ពុជា។ ការធ្វើ​​វិនិ យោគ​​នេះ បាន​កើត​មានឡើង​​ចំពេល​​ដ៏​ប្រសើរ ដែល​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​​កម្ពុជា ​កំពុង​មាន​ការ​រីក​ចំរើន វណ្ណៈ​​កណ្តាល​​កំពុង​មាន​ការ​រីក​ទូ​លាយ​​ហើយ​​ប្រទេស​​កម្ពុជា ​កំពុង​​ត្រៀម​ខ្លួន​​ទទួល​យក​​នូវ​​ផល​​ប្រ​យោ​ជ​ន៏​​ច្រើន​​ថែម​ទៀត​​ពី​ការ​ធ្វើ​សម្មា​ហរណ​កម្ម​​សេដ្ឋ​កិច្ច ​ក្នុង​នាម​​ជា​រដ្ឋ​​សមាជិក​​មួយ​នៃ​​ប្រទេស​​អាស៊ាន»។

លោកស្រី​ចាត់​ទុកថា​ «ការ​វិនិយោគ​ទុន​​រប​ស់​​ក្រុមហ៊ុន​​ Coca-​Cola នឹង​នាំ​យក​មក​នូវ​​បច្ចេក​ទេស​​ផលិត​​ការអនុវត្ត​ន៏​​ការគ្រប់​គ្រង និង​​បច្ចេក​វិជ្ជា​​ចុង​ក្រោយ​ របស់​ខ្លួន​​មកកាន់​​ប្រទេស​​កម្ពុជា​ ដោយ​​ជួយ​​ប្រទេស​​នេះ​​អោយ​មាន​​ការ​អភិវឌ្ឍ​ន៏​​ធនធាន​មនុស្ស និង​​ពង្រឹង​​នូវ​រូប​ភាព​​រ​បស​ខ្លួន​ ជា​​គោល​ដៅ​នៃ​​ការធ្វើ​​វិនិយោគ​ទុន​​ដែល​មាន​ការ​ទាក់​ទាញ។  បន្ថែម​​លើ​នេះ​​ទៀត​វា​​បាន​បញ្ជូន​​នូវ​សារ​​ដ៏​ច្បាស់​​មួយ​ទៅ​កាន់​​ក្រុមហ៊ុន​ផ្សេងៗ​ នៅ​លើ​​ពិភព​លោក ​ថា​ប្រទេស​​កម្ពុជា​​មានការ​​បើក​ទូលាយ​​សំរាប់​​ការធ្វើ​​ជំនួញ​​ហើយ​ត្រៀម​ខ្លួន​​ជាស្រេច​​សំរាប់​​ការធ្វើ​​វិនិយោគ​ទុន​​បន្ថែម»។       លោកស្រី​​បាន​បន្ថែម​ថា «នេះ​​ជា​ថ្ងៃ​​ដែលមាន​​សារសំខាន់​​ពិត​​ប្រាកដ​​​មួយ​​សំរាប់​​ទំនាក់​ទំនង​​ធុរកិច្ច ​រវាង​​សហរដ្ឋ​អាមេរិក និង​​ព្រះរាជាណា​ចក្រ​​កម្ពុជា»។

លោក​ឧ​នាយករដ្ឋមន្ត្រី​ គាត ​ឈន់​ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​សូម​​សំដែង​​នូវ​ការ​​ស្ញប់​ស្ញែង​ ចំពោះ​​ការរីក​ចំរើន​​ជា​​លំ​ដាប់ ​របស់​​ក្រុមហ៊ុន​​កូកាកូឡា​ ដោយ​បាន​ប្រែ​ក្លាយ​ពី​រៀង​​ចក្រ​តូច​​មួយ ​ដែល​​បង្កើត​ឡើង​កាល​​ពី​ឆ្នាំ​១៩៩៣ នៅ​ជាយ​​រាជធានី​​ភ្នំពេញ ​ទៅជា​​រោងចក្រ​​ដ៏​ធំ ​និង​​ទំនើប​​ក្នុង​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ»។

លោក​ឧបនាយករដ្ឋមន្ត្រី​​ប្រចាំការ​ បាន​​បន្តថា​​ខណៈ​ពេល​ដែល​​កំពុង​​ខិត​កាន់​តែ​កៀក ​ដល់​​ការ​បង្កើត​​សហគមន៍​​សេដ្ឋ​កិច្ច​​អាស៊ាន​​នៅ​ចុង​ឆ្នាំ​២០១៥ នេះ​យើង​​រំពឹង​ថា​ការ​ប្រកួត​ប្រជែង​​ទាក់​ទាញ​ ក្នុង​​តំបន់​​កាន់​តែ​​តឹងតែង​​ជាងមុន ​ហើយ​​កម្ពុជា​​នឹង​ប្រែ​ក្លាយ​ខ្លួន​ឯង​ទៅជា​​ច្រកទ្វារ​​នៃ​សហ​គមន៍​​សេដ្ឋកិច្ច​​អាស៊ាន​ ដែល​​ទំនិញ​​សេវា​កម្ម​ និង​មូល​ធន​​មាន​លំ​ហូរ​​ដោយ​​សេរី។  លោក​ គាត​ ឈន់ ​បាន​​បន្ថែម​ថា  « ជាការ​ពិត​ណាស់​​ថា ​ពិ​ធិ​​បើក​ការ​ដ្ឋាន​​សាង​សង់​​រៀង​ចក្រ​​កូកា​កូឡា​​ថ្ងៃនេះ ​ជា​​សក្ខីភាព​​នៃ​ការ​ចូលរួម​ចំណែ​ក​​យូរ​អង្វែង​​របស់​​កូកា​កូឡា​ ដល់​​សេដ្ឋកិច្ច​កម្ពុជា។  ប៉ុន្តែ​សំរាប់​​រាជរដ្ឋា​ភិបាល​​គំរោង​​ទំហំ ១០០​លាន​​ដុល្លា​​អាមេរិក​​របស់​​កូកាកូឡា​​នេះ ​ជា​សក្ខីភាព​​នៃ​ទំនុក​ចិត្ត​លើ​​ទីផ្សារ​ និង​​បរិស្ថាន​​វិនិយោគ​​របស់​​ប្រទេស​​កម្ពុជា»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative