កម្ពុជា​ត្រៀម​ទប់ស្កាត់​ហានិភ័យ ក្នុង​វិស័យ​ការងារ ដែល​បង្ក​ឡើង​ដោយ​សារ​ធាតុ​អាបេ​ស្គូស​

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានមាន​ប្រសាសន៍​ថា ក្រសួង​កំពុង​តែចាត់​វិធាន​ការ​បង្កា នូវសារ​ធាតុ​អាបេស្គូស ដោយហាម​ប្រាម​មិនឲ្យ​នាំចូល មកក្នុង​ប្រទេស​ក​ម្ពុជា​ព្រោះ​ថា សារធាតុ​នេះវា​មាន​ការ​ប៉ះពាល់ដល់​សុខភាព ដោយបង្ក​ឲ្យមានកើត​ជំងឺផ្លូវ​ដង្ហើម ពិសេស​អាចឈាន​ដល់ការកើត​ជំងឺមហារីក​សួត​ផងដែរ។

1លោករដ្ឋមន្ត្រី​បានលើក​ឡើងបែប​នេះកាល ពីថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥ នៅក្នុង​សន្និសិទស្តីពី​សារធាតុ​អាប​ស្គូស នៅ​សណ្ឋា​គារ​ភ្នំពេញ។ សន្និសិទ​នេះធ្វើ​ឡើង ក្នុងគោល​បំណង​ដើម្បី​ចែករំលែក និងរបក​គំហើញ ស្តីពី​សារធាតុ​អាបេស្គូស នៅ​តំបន់​អាស៊ី ព្រមទាំង​លើកកំពស់​ការយល់​ដឹងអំពី​ហានិភ័យ​ពីសារធាតុ​នេះ ទៅលើ​ការងារ និងស្វែង​រកការ​គាំទ្រ សំរាប់​ការ​កសាង​កំរង​ពត៌មាន​ជាតិ ស្តីពីសារ​ធាតុ​អាបេស្គូស​នៅប្រទេស​កម្ពុជា។

លោក អ៊ិត សំហេង បានលើក​ឡើង​របាយ​ការណ៍ របស់​អង្គការ​សុខភាព​ពិភព​លោក នៅ​ឆ្នាំ​២០០៩ មក​បញ្ជាក់​ថា មាន​ប្រ​ទេស​ចំនួ​ន៤៤ បានបញ្ឈប់​ការប្រើ​ប្រាស់​សារធាតុ​នេះ ក្នុងនោះ​មានប្រទេស​ជប៉ុន នៅឆ្នាំ​២០០៦ និង​កូរ៉េ នៅឆ្នាំ​២០០៩។។នៅលើ​ពិភព​លោក ប្រទេស​ដែលផលិត​សារធាតុ​អាបេស្គូស​នេះ ច្រើនជាង​គេគឺ​ប្រទេស​រុស្សី​​ចិន ប្រេហ្សីល​​ ការ​ហ្សាក់ស្ថាន​ និង​កាណាដា។

លោករដ្ឋមន្ត្រី បានមាន​ប្រសា​សន៍​បន្ត​ថា ដោយសារ​ធាតុ​នេះ វាបង្ក​ឲ្យមានការ​ប៉ពាល់ ដល់​សុខភាព នៅក្នុង​រយៈ​ពេលវែង​នោះឥឡូវ​នេះសារ​ធាតុ​នេះ ត្រូវបាន​ពិភព​លោកចាប់​ផ្តើមមាន​ការយក​ចិត្តទុក​ដាក់ខ្ពស់ រីឯកម្ពុជា​ក៏មិននៅ​ស្ងៀមដែរ​គឺត្រូវ​ចាត់​វិធាន​ការ បង្ការ​ជាមុនជា​ជាងទុកឲ្យ​វាកើតឡើង​ហើយទើប​ព្យាបាល។ ប្រទេស​កូរ៉េ និងជប៉ុន បានឈប់​ប្រើប្រាស់​ផលិត​ ផល ដែលមាន​សារធាតុ​អាបេស្គូស​ហើយ និងប្រទេស​មួយចំនួន​ទៀត ក៏កំពុង​តែពិនិត្យ និងបញ្ឈប់​ប្រើប្រាស​សារធាតុ នេះ​ដូចគ្នា​ដែរ។

លោករដ្ឋមន្ត្រីបាន​អះអាង​ថា «រហូតមក​ដល់ពេល​នេះ នៅកម្ពុជា​នៅមិនទាន់​មាននាំចូល​សារធាតុ​អាមេស្គូស​នេះនៅ​ឡើយ​ទេ ហើយ​យើងកំពុង​តែចាប់ផ្តើម​សិក្សា​ដើម្បីប្រមូល​ទិន្និន័យ ពីជំងឺនេះ​ហើយក្នុង​ករណី​សិក្សា រួចហើយ​ឃើញថា យ៉ាង​ណា​នោះយើង​នឹងចាត់​វិធានការ​ទប់​ស្កាត់ ដូចបណ្តា​ប្រទេស​ឯទៀត​អញ្ចឹងដែរ»។

លោក អ៊ិត សំហេង បានបញ្ជាក់​ថាវិធាន​ការដែល​ត្រូវធ្វើ​នោះគឺស្នើ​សុំទៅ​រាជរដ្ឋា​ភិបាល ដើម្បីទ​ប់​ស្កាត់ការ​នាំចូល​នូវសារ​ធាតុនេះ​មក​កម្ពុជា ដើម្បីធ្វើ​យ៉ាងណាកុំ​ឲ្យមានជំងឺ​ផ្សេងៗ ពិសេសជំងឺ​ផ្លូវ​ដង្ហើម ឬជំងឺ​មហារីក កើតមាន​នៅ​កម្ពុជា។

លោក ស្ទិវិន អ៊ីដឌីង តំណាង​អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​ប្រទេស​កម្ពុជា បានមាន​ប្រសាសន៍​ថា សារធាតុ​អាបេស្គូស​នេះ វាអាច​បង្កឲ្យកើត​មានជា​ជំងឺ​ផ្លូវ​ដង្ហើម និង​អាចឆាន​ទៅដល់​ជំងឺ​មហារីក​សួតផង​ដែរ។  លោកបន្ត​ថា «ដើម្បី​បង្កា​កុំឲ្យ​មាន​ជំងឺនេះ យើងត្រូវ​តែបញ្ឈប់​ការប្រើ​ប្រាស់​សារធាតុ​អាបេស្គូស​នេះបន្ត​ទៀតនោះ វានឹងមិន​មានកើត​ជំងឺទាំងនេះ​ទេ»។

លោក អ៊ិត សំហេង បាន​បញ្ជាក់​ថា សារធាតុ​អាបេស្គូស​នេះ ត្រូវបាន​គេប្រើប្រាស់​យ៉ាងទូលំ​ទូលាយ ក្នុងវិស័យ​ជាច្រើន​ដូចជាវិស័យ​ឧស្សាហ៍​កម្ម វិស្វកម្ម​​វាយនភ័ណ្ឌ និងការផលិត គ្រឿង​បន្លាស់ នានា ដែល​ឥទ្ធិពល​នៃសារធាតុ​នេះ ធ្វើឲ្យប៉ះ​ពាល់ក្នុង​ រយៈពេល​វែងចំពោះ​សុខភាព អ្នកប្រើប្រាស់​ទាំងដោយ​ផ្ទាល់ និងប្រយោល​ហើយវាបានប្រែ​ក្លាយ ជាបន្ទុកផ្នែកសុខ​ភាព​សាធារណៈ​មួយយ៉ាង​ធ្ងន់ធ្ងរ សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative