គ្រោះថ្នាក់​ចរា​ចរណ៍​ ថ្ងៃ​ទី​១៨​ ខែ​សីហា​ ​ ស្លាប់​​៨​នាក់ និង​​រង​របួស​ធ្ងន់​​ស្រាល​​២២​​នាក់​

យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​បាន​ឲ្យ​ដឹង​ថា ​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​​២០១៥ បានកើត​ឡើងចំនួន​​១៤​លើក ក្នុង​​នោះ យប់​​៦​លើក​​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​៨​នាក់ ​(​ស្រី​២​នាក់​) ​របួស​ធ្ងន់​៩​នាក់ ​(​ស្រី​​២​នាក់​) និង​​របួស​ស្រាល​​១៣​នាក់​​(​ស្រី​២​​នាក់ )។

1នៅក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ១៤​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​ សរុប​​២៤​​គ្រឿង ក្នុង​​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៧​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​ និង​យាន​​ផ្សេង​១ (​រទេះ​សេះ​)។  មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន​​៨​លើក​ មិន​​ប្រកាន់​​ស្តាំ​​២​លើក​ ​ក​ត្តា​យាន​យន្ត​​១​លើក​ ​ស្រវឹង​​១​លើក និង​​ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព ​ចំនួន​​១៧​នាក់​​(​យប់​​៧​នាក់​)។

ចំពោះ រថយន្ត​ទាំង​អស់​ដែល​​ត្រូវ​ផាក​ពិន័យ​​សរុប​ ចំនួន​​៨២៣​​គ្រឿង (​រថយន្ត​​ធំ​២១១​​គ្រឿង​) ស្មើ​នឹង​​៨៣៤​​ករណី​ ​ល្មើស​​ក្រដាស​​ស្នាម​​៦២១ គ្រឿង ស្មើ​នឹង​​៦៣២​​ករណី​  ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​២០២ គ្រឿង​ស្មើ​នឹង​២០២​​ករណី ។ ដោយ​ ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​ ចំនួន ១.៧៤៩ គ្រឿង៕

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​១៧ ខែ​​សីហា ឆ្នាំ​​២០១៥​ បាន​កើ​តឡើង​​ចំនួន​​៨​លើក យប់​៤​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៥​​នាក់ (​ប្រុស​) របួស​ធ្ងន់​​៧​នាក់ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៥​នាក់ (​ស្រី​ម្នាក់​)​។  ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១៥​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៨​គ្រឿង​ រថយន្ត​​ធុន​​តូច​៤​​គ្រឿង​ រថយន្ត​​ធុន​ធំ​​២​គ្រឿង និង​យាន​​ផ្សេង​១​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative