អាជីវកម្មបោកអ៊ុត នឹងកាន់តែតែមានការប្រកួតប្រជែងខ្លាំង

មួយរយៈពេលចុងក្រោយមកនេះ អាជីវកម្មបោកអ៊ុត​ មាន​ការប្រែ​ប្រួល​ច្រើន​ និ​ង​​​មានលក្ខណៈទំនើបជាងមុនៗ ដោយប្រែក្លាយពីការបោកគក់ប្រើដោយដៃ ប្រែ​មក​​បោ​ក​គក់ប្រើដោយម៉ាស៊ីនជំនួស ដែលធ្វើឲ្យមានគុណភាពខ្ពស់​ និងស្តង់ដារ​ជាង​​មុ​ន​។

2នាយកនៃក្រុមហ៊ុន ម៉ាស័្ទរឃ្លីន បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ សីហានេះថា អាជីវកម្មបោកអ៊ុតកាន់តែមានច្រើននាពេលបច្ចុប្បន្ននេះ ​ដែលធ្វើឲ្យ​លោ​ក​គិតថា ក្នុងរយៈពេលមួយឆ្នាំទៅពីរឆ្នាំខាងមុខអាជីវកម្មនេះ ​នឹងចាប់​ផ្តើមមា​ន​ការ​ប្រកួត​ប្រ​ជែងខ្លាំង ខណៈដែលការបើកអាជីវកម្មមួយនេះ មានការលំបាកក្នុង​ការ​គ្រប់​គ្រង ពោលគឺមិនងាយស្រួលដូចការគិតនោះទេ។

លោក សេង គុយស្រ៊ាន់ នាយកក្រុមហ៊ុនម៉ាស័្ទរឃ្លីន បានថ្លែងឲ្យដឹងទៀតថា ការប្រកួតប្រជែងក្នុងអាជីវកម្មបោកអ៊ុត ពេលបច្ចុប្បន្ន បាននឹងកំពុងប្រកួតប្រជែង​ជាបណ្តើរៗហើយ។​ តាមការសង្កេតចាប់តាំងពីដើមឆ្នាំ២០១៥មក គឺមានអ្នកវិនិ​យោគផ្សេងៗ ដែលពួកគេមានគំនិតចង់បង្កើតជារបស់ខ្លួ​នផ្ទាល់ ដែលធ្វើឲ្យអាជីវ​កម្មនេះប្រឈមមុខនឹងការប្រកួតប្រជែងផងដែរ។លោកបានបញ្ជាក់បន្ថែមថា រយៈ​ពេលមួយឆ្នាំទៅពីរឆ្នាំទៀត ការប្រកួតប្រជែងអាជីវកម្មបោកអ៊ុត នឹងមានច្រើន ដោយសារ តែគេយល់ថាអាជីវកម្មប្រភេទនេះ មានលក្ខណៈងាយស្រួល​ក្នុងការរក​ប្រាក់ចំណូល និងងាយស្រួលក្នុងការគ្រប់គ្រង។ ប៉ុន្តែ បើតាមការជាក់ស្តែង មិនមែន​ងាយស្រួលដូចការគិតនោះទេ ទោះបីជាមានដើមទុនសម្រាប់បើកអាជីវ​កម្មនេះក្តី​។

លោកសេង គុយស្រាន់ បានបន្តថា សម្រាប់ដើមទុនក្នុងការអាជីវកម្ម​បោក​អ៊ុត បែប​លក្ខណៈទំនើបនេះ គឺចែកចេញជាបីសណ្ឋាន ដោយសណ្ឋានទីមួយ ជា​លក្ខ​ណៈ​​ខ្នាតតូច ដែលនឹងត្រូវចំណាយដើមទុនប្រមាណពី៥.០០០ ទៅ៧.០០០ដុល្លារអា​មេរិ​ក​​ ខា្នតមធ្យមចំ ណាយចាប់ពី១០.០០០ ទៅ១៥.០០០ ដុល្លារអាមេរិក​ និង​សណ្ឋា​​ន​ទី៣ នឹងត្រូវចំណាយដើមទុនប្រមាណ ពី១៥.០០០ដុល្លារ ទៅ៣០.០០០​ដុល្លា​រអាមេរិក។​

​ដោយឡែកចំពោះតម្លៃបោកអ៊ុតវិញ បើគិតជាសម្លៀកបំពាក់ធម្មតា គឺមាន​តម្លៃ​ដូចគ្នាសម្រាប់អាជីវកម្មបោកអ៊ុតខា្នតតូច មធ្យមនិងខ្នាតធំ ដោយក្នុង​មួយ​កំប្លេ​រតម្លៃ២.០០០រៀល ឬស្មើ៥០សេនដុល្លារអាមេរិក៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative