គ្រោះថ្នាក់​ចរា​ចរណ៍​ ថ្ងៃទី១៧ សីហា ស្លាប់​មនុស្ស​៥នាក់ និង​របួស​ធ្ងន់​ស្រាល​១២នាក់

យោង​តាម​​របាយ​ការណ៍​ ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ ​បាន​ឲ្យ​​ដឹង​ថា​ ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាល​ពី​ថ្ងៃ​ទី​​១៧ ខែ​​សីហា ឆ្នាំ​​២០១៥​​ បាន​កើត​ឡើង​​ចំនួន​​៨​លើក យប់​​៤​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៥​​នាក់ (​ប្រុស​) របួស​ធ្ងន់​​៧​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល​​៥​នាក់ (​ស្រី​​ម្នាក់​)​។​

1ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១៥​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៨​គ្រឿង​​ រថ​យន្ត​​ធុន​​តូច​៤​​គ្រឿង​ ​រថយន្ត​​ធុន​​ធំ​២​​គ្រឿង និង​​យាន​​ផ្សេង​១​​គ្រឿង​។​

មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​​មាន ល្មើស​​ល្បឿន​​៣​លើក​ មិន​គោរព​​សិទ្ធ​១​​លើក​ ​កត្តា​យា​ន​យន្ត​​២​លើក​ និង​​ប្រជែង​គ្រោះ​ថ្នាក់​​២​លើក​។​ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​​ពាក់​មួក ​សុវត្ថិភាព​​ចំនួន​​៩​នាក់​(​យប់​​៥​នាក់​)​។​

ចំពោះរថយន្ត​​ពិន័យ​​សរុប​ ចំនួន​​១.៤៨៨​​គ្រឿង (​រថយន្ត​​ធំ​៤៣៤​​គ្រឿង​) ស្មើនឹង​​១.៥៥៤​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន​​១,១២៣ គ្រឿង ស្មើ​នឹង​១,១៧០​​ករណី​ ​ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៣៦៥ គ្រឿង​ស្មើ​នឹង​៣៨៩​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ១.៩២៧ គ្រឿង ។​

ចំណែកគ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​កាល ពី​ថ្ងៃ​​ទី​១៦ ខែ​​សីហា ឆ្នាំ​២០១៥​ បានកើត​ឡើង​​ចំនួន ១៤​​លើក យប់​១០​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៩​នាក់ (​ស្រី​ ម្នាក់​) របួស​ធ្ងន់ ៩​នាក់​ (​ប្រុស​) និង​របួស​ស្រាល ​៥​នាក់ (​ប្រុស​) ។​​  ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១៤​​លើក​​នេះ បាន​​បង្ក​ឲ្យ​​ខូច​ខាត​យាន​យន្ត​​សរុប ២៤​​គ្រឿង ក្នុងនោះ​​​មាន​​ម៉ូតូ​​ចំនួន ១៤​​គ្រឿង​ រថយន្ត​​ធុន​​តូច ​៧​គ្រឿង និង​​រថយន្ត​​ធុន​ធំ ៣​​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative