ខែកក្តដា សមត្ថកិច្ច​បណ្តេញ​ជន​បរទេស ខុស​ច្បាប់​ជាង​២០០​នាក់ ស្មើ​នឹង​១៤​សញ្ជាតិ

យោងតាម​​របាយ​ការណ៍ ​ពី​អគ្គ​នាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​បាន​ឲ្យ​​ដឹងថា សម្រាប់​ខែ​កក្កដា ឆ្នាំ​​២០១៥ ​សមត្ថ​កិច្ច​បានធ្វើ​ការ​​បណ្តេ​ញ​ជន​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់ ចេញ​ពី​ព្រះ​រាជាណា​ចក្រ​​កម្ពុជាសរុប​ចំនួន ២២២​នាក់ (​ស្រី​ ៦២​នាក់ ) មាន​១៤​​សញ្ញាតិ ក្នុង​នោះ​ជន​ជាតិ​​វៀត​ណាម ២០២​​នាក់ (​ស្រី ​៦១​នាក់​)​។​

1របាយការណ៍​ដដែល បានឲ្យ​ដឹងទៀត​ថា​ ដោយ​ឡែក​​​ក្នុង​ឆ្នាំ​​២០១៥ គិ​ត​​ចាប់​ពី​ថ្ងៃទី​១ ខែ​មករា រហូត​មកដល់​​ថ្ងៃទី​៣០ ខែ កក្កដា បង្ក្រាប​បាន​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់ សរុប ១៤៨៤​​​នាក់ (​ស្រី ១៧០​​នាក់​) មាន ៤២​​សញ្ញា​តិ ក្នុង​នោះ​​ជនជាតិ​​វៀត ណាម ១៣៣៨​​នាក់ (ស្រី ​១៦២​​​នាក់)​។

ដោយឡែក​នៅក្នុង​​អំឡុង​​ឆ្នាំ​២០១៤ ជន​អន្តោ​ប្រវេសន៍​​ខុសច្បាប់ ត្រូវបាន​​សមត្ថកិច្ច​​ប​ណ្តេ​ញ​​ចេញ ពី​ព្រះ​រាជាណា​ចក្រ​កម្ពុជា សរុប​១៣០៧​​នាក់ (​ស្រី ២៧៧​​នាក់​) មាន​២៤​​សញ្ញា​តិ ក្នុងនោះ​​ជន​​ជាតិ​​​វៀត​ណាម ១០៥៩​​នាក់ (​ស្រី ​២៤៥​​នាក់​)​។

លោក ឧ​ត្ត​ម​​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា ប្រធាន​​នាយកដ្ឋាន​​ស៊ើប​អង្កេត និង​​អនុវត្ត​​នីតិ​វិធី​បានធ្វើ​ការ​​ហាម​ប្រាម​​ដល់​​ជន​បរទេស ពិសេស​ជនជាតិ​​វៀត​ណាម​ មិនត្រូវ​​លួច​ឆ្លង​ដែន​​ខុសច្បាប់​​នោះទេ ប៉ុន្តែ​​បើ​បងប្អូន​​មានបំណង​​ចង់​​មក​លេង​​ក្រុម​គ្រួសារ ឬ បងប្អូន​​នៅក្នុង​​ព្រះរាជា​ណាចក្រ​​កម្ពុជា គឺ​ត្រូវ​មាន​លិខិត​ឆ្លងដែន និង​​ទិដ្ឋាការ ត្រឹម​ត្រូវ ហើយ​បើ​​ហួស​​សុពល​ភាព​ ត្រូវ​ត្រឡប់​​ទៅ​ស្រុក​​វិញ​ភ្លាម មិនអាច​​ជ្រក​កោណ​​ដោយ​ខុស​ច្បាប់​​បានឡើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative