អ្នកជំនាញអចលន​ទ្រព្យ ជំរុញ​ឲ្យអ្នក​ជំនួញ​ក្នុងស្រុក​វិនិយោគ​លើ​វិស័យ​ខុនដូ

ដោយសង្កេតឃើញថា មានអ្នក​វិនិយោគ​ទុន​បរទេស ជាច្រើន​បានបោះ​ទុនលើសំណង់​អគារ​ខុនដូ នៅ​ប្រទេសកម្ពុជា​ នោះ​​លោក ចេង ខេង អគ្គនាយក​ក្រុមហ៊ុន អចនល​ទ្រព្យ CPl  បានជំរុញ​ឲ្យអ្នក​ជំនួញ​នៅក្នុង​ស្រុកងាក មក​ចាប់​ អារម្មណ៍​ លើ វិស័យ​ខុនដូ ផងព្រោះ​វិស័យ​នេះ ទទួល​បានការ​ចាប់​អារម្មណ៍ យ៉ាង​ខ្លាំង។

4លោកអគ្គនាយក​បាន ប្រាប់ឲ្យ​ដឹង កាល​ពីចុង​សប្តាហ៍​នេះ ថា​បច្ចុប្បន្ន​នេះ​ អ្នក​វិនិយោគ​ទុន ក្នុង​​ស្រុកភាគ​ច្រើន​បោះ​ទុន​តែ ​ទៅ​លើ​​ផ្សារ​ទំនើប​​បូរី និងផ្ទះ​ល្វែងទេ​ តែ​ចំពោះ​វិស័យ​ខុនដូ​វិញ ពួកគាត់​ហាក់ដូច​ជា មិនសូវ​មាន​ចំណាប់ អារម្មរណ៍​ទេ ដោយ​​សារ​ខ្លាច​​មិន​​ទុក​​ចិត្ត​ដោយ​​ទុក​ឲ្យ​អ្នក​​វិនិយោគ​​បរទេស មក​​បណ្តាក់​​ទុន​ហើយ​​ប្រមូល​​លុយ​យ៉ាង​​ច្រើន​ ពី​វិយ័យ​នេះ​ត្រឡប់​ ទៅ​ប្រទេស​​គេវិញ។

ជាក់ស្តែងក្រុមហ៊ុន​ អចលន​ទ្រព្យ​​ជប៉ុន Creed Group បាន​បង្កើត​គម្រោង Bodaiju​ Residences ក្នុង​ការ​​សាង​សង់​ខុនដូ មួយ​មាន ចំនួន​៩២៨ unit ដែលមាន​​ទី​តាំង​​នៅមុខ​​ប្រលាន​​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ ​ដែល​ស្ថិត​​នៅ​ខាង​​ក្រោយ​​ផ្សារ​​ទំនើប Lion Mall ដោយ​​ចំណាយ​​ទុន​វិនិ​យោគ​ប្រមាណ ១៣៤​​លាន​​ដុល្លារ​អាមេរិក​ហើយ​គ្រោង​​នឹង​មាន​ ​ចាប់​ផ្ដើម​​ដំណើរ​​ការ​​សាង​​សង់​​​នៅចុង​​ខែ​សីហា ឆ្នាំ​២០១៥​នេះ ​​។

លោក ចេង ខេង បានឲ្យដឹងទៀត​ថា សព្វថ្ងៃ​នេះយើង​ឃើញ​ថា នៅស្រុក​ខ្មែរ មានអគារ​ខ្ពស់ៗ ជាច្រើន​បានផុស​ឡើង​ដែល ទាំង​នេះដោយសារ​តែប្រទេស​យើងមាន​សុខ​សន្តិភាព កំណើន​សេដ្ឋកិច្ច​ខ្ពស់ធ្វើ​ឲ្យអ្នក​វិនិយោគ​ទុនទាំងក្នុង និង​ក្រៅ​ ប្រទេស មក​បណ្តាក់​ទុនរក​ស៊ីក្នុង​នោះ មាន​វិស័យ​អចលន​ទ្រព្យ ដែលមាន​ដូចជា​ការ កសាង​អគារ​ខុដូ សំរាប់​បំពេញនូវ​ សេចក្តីត្រូវ​ការរបស់​ប្រជាពល​រដ្ឋពិសេស​ពលរដ្ឋ​ជាជន​បរទេស ដែលមក​ធ្វើការ និងរស់​នៅស្រុក​ខ្មែរ។

លោកបានបន្ថែមថា ប៉ុន្តែលើ​វិស័យ​ខុនដូ នេះអ្នក​ដែល​បោះទុក រក​ស៊ីភាគ​ច្រើន គឺជាជា​ជាតិ​បរទេស ចំណែក​ឯអ្នក​ជំនួញ​ ក្នុង​ស្រុក​មិនសូវ​មានទេ ដោយពួក​គាត់ភាគ​ច្រើន​វិនិយោគ​ទៅលើ​សំណង់​បូរី និង​ផ្ទះល្វែង។  លោកថា​ «តាមពិ​តអ្នកមាន​ ស្រុក​ខ្មែរ ក៏មាន​លទ្ធភាព​ច្រើន វិនិយោគ​លើអគារ​សំណង់​ខុនដូ នេះតែ​មិនធ្វើ ដោយ​ទុក​បណ្តោយ ឲ្យជន​បរទេស​ចូលមក​ វិនិយោគ​ហើយ ទទួលបាន​ប្រាក់​ចំណេញ​យ៉ាងច្រើន ត្រឡប់​ទៅស្រុក​គេវិញ​យ៉ាងស្រួល»។

លោក ចេង ខេង បានធ្វើការ​ប្រៀបធៀប​ថា «បើ​យើងយក​លុយ ទៅដាក់​ធនាគារ​យើង​អាច​រក្សា​បាន​ប្រាក់​ដើម​ឲ្យនៅ​ដដែល​ ហើយទទួល​បានការ​ប្រាក់​ប្រចាំ​ទៀត តែបើ​យើងយក​ប្រាក់​ទាំង នោះទៅ​វិនិយោគ លើ​វិស័យ​អចលន​ទ្រព្យ​វិញ​នឹង​ ទទួល​បានប្រាក់​ច្រើនជាង​ព្រោះថា បច្ចុប្បន្ន​វិស័យ​ខុនដូ​នេះ ជាវិស័យ​មួយកំពុង​តែក្តៅ​គគុក​មួយ។ ដូចនេះ​សូម​អ្នក​ជំនួញ​ ស្រលាញ់​ប្រទេស​ជាតិ និងទុក​ចិត្តរាជ​រដ្ឋាភិបាល គួរតែ​បោះ​ទុន​វិនិយោគ លើវិស័យ​ខុនដូ កុំទុក​លុយ​ក្នុង​ស្រោម​ខ្នើយ»។

លោក ចេង ខេង បានអំពាវ​នាវដល់​អ្នកវិនិយោគ​ក្នុងស្រុក ទាំង​អស់​ត្រូវចាប់​អារម្មរណ៍ លើ​វិស័យ អចលន​ទ្រព្យ​នេះទៅ​តាម​ លទ្ធភាព ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល អភិវឌ្ឍន៍​ប្រទេស​ជាតិ យើង​ឲ្យកាន់​តែរីក​ចំរើន ថែម​ទៀតដូច​បណ្តា​ប្រទេស​ ជឿន​លឿន​ដ៏ទៃ​ទៀតដែរ ពិសេស​កុំទុក​ឲ្យជន​បរទេស មក​វិនិយោគ ហើយ​ប្រមូលលុយ​ដែល​បានមក​ពីការ​ចំណេញ​ ត្រឡប់​ទៅស្រុក​គេវិញ។

គួរបញ្ជាក់ថា លោក ចេង ខេង គឺជាអ្នក​រកស៊ី​ផ្នែកការ​លក់ដូរ លើវិស័យ​អចលន​ទ្រព្យ ប្រមាណ​២០ឆ្នាំ មក​ហើយ​ដែល​រហូត​ មកដល់​ពេល​នេះ គេអាចចាត់​ទុក​ថា ជាអ្នក​ជំនួញ​មួយរូប ដែល​ទទួល បានភោគ​ជ័យយ៉ាង​ខ្លាំង ដោយសារ​មុខ​ជំនួញលើ​ វិស័យ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative