ក្នុង១ឆ្នាំ​​​ កម្ពុជា​​ត្រូវការ​​​ចុងភៅ​រាប់ម៉ឺននាក់​​​ បម្រើ​​​​​ក្នុង​​វិស័យ​​ភោជនីយ​ដ្ឋាន

ខណៈពេល​​​ចំនួន​​ភោជនីយ​ដ្ឋាន និង​សណ្ឋា​គារ ​​​​កើនទ្បើង​នៅរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំចុង​​ក្រោយ​​​​នេះ​​​​​​ ប្រទេស​កម្ពុជា បាន និង កំពុង​ប្រឈម​មុខ នឹង​​​​​​​កង្វះ​ចុងភៅ​​រាប់ពាន់​​នាក់​សម្រាប់​​​បម្រើ​ការងារ​​​​​ក្នុង​វិស័យ​នេះ។​

1​អ្នក​​ជំនាញ​​នៅ​​​សហព័ន្ធ​ចុងភៅ​កម្ពុជា ​និង​ជា​សមា​ជិក​សហព័ន្ធ​​ទេស​​ចរណ៍​​កម្ពុជា​​​​​​​​​​លោក លូ ម៉េង ​បាន​​​​​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ នាពី​សប្តាហ៍​មុន​ថា ​​សព្វថ្ងែ​​ទោះ​​កំណើន​​ភោជនីយ​ដ្ឋាន​ ​និង​​សណ្ឋាគារ​​ មាន​ច្រើន​​​​ក៏ពិត​មែន​ ប៉ុន្តែ​​​​កម្លាំង​​ថ្មី​​បម្រើ​​ក្នុង​​វិស័យ​​ចុង​ភៅ​នៅតែ​​​មាន​​តម្រូវ​ការ​​នៅ​ឡើយ​​។​​​ តួនាទី​ចុង​ភៅ​​មានសារៈ​​សំ​ខា​ន់​​ណា​ស់​​​​​​​​។  ពួកគាត់​​ប្រៀប​​បាន​អ្នក​គូរ​គំនូរ​​​ និង​​វិចិត្រ​​ករ​​ដូច្នោះ​​​​ដែរ​​ ព្រោះ​​​​ពួក​គាត់​​​​​មានគំនិ​ត​​ប្លែកៗ​​ និង​​​​​​​​​ទទួល​ខុសត្រូវ​​គុណ​​ភាព​ម្ហូប​អា​ហារ ​ប្រៀប​​បាន​ដូច​ជា​វេជ្ជ​​បណ្ឌិត​​ដែល​​​​​​​​ត្រឹម​ត្រូវគិត​ពីសុខភាព​ភ្ញៀវ​​ជាច​ម្បង។​​​​

​លោក លូ ម៉េង​ បានបន្ត​ថា​ សព្វថ្ងែបើ​​សិនជា​​​​ចុងភៅ​មាន​ច្រើន​​នោះនឹងចូល​រួម​​​​ចំណែក​​ច្រើនក្នុង​ឧស្សាហ​​​កម្ម​​នេះ ហើយ​បើ​សិន​​ជា​​​យុវជន​ ចាប់​យក​អា​ជីព​​នេះ និង​​អាច​​​​តស៊ូ​​​បាន​​​១០​ឆ្នាំ​ឡើង​​នោះ ពួកគេ​នឹង​មាន​​អនាគត​​ល្អ និងអាច​​មា​នឱកាស​​ក្លាយ​​ជាថៅ​កែ​​ផងដែរ​​។  ​​លោកបន្ត​​ថា កន្លង​មក​​​កម្ពុជា​មាន​សាលា​បណ្តុះ​​បណ្តាល​ចុងភៅ ​​​ត្រឹម​​ឯក​ជន​ចំនួន​​៧ ​តែ​​​ភាគ​ច្រើន​​សា​លា​​ ​ទាំង​នោះ ជ្រក​ក្រោម​ស្លាក​ជា​​អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​​​​​។ ​ប៉ុន្តែ​​បច្ចុប្បន្ន​​នេះ កម្ពុជា​ត្រូវការ​សាលា​​ដែល​មាន​គុណ​ភាព​​​ធៀប​ ​​និង​​ស្តង់ដា​អាស៊ាន​​។

​ចំណែក ​លោក គង់ សុភារក្ស​ ប្រធាន​នាយក​ដ្ឋាន​​ស្ថិតិ និង​ព័ត៌មាន នៃ​ក្រសួ​ង​​ទេ​ស​​ចរណ៍​​ បាន​ថ្លែង​​​​​ថា ​​​ចុងភៅ​ជាសេវា​កម្ម​ទី​២​ បន្ទាប់​ពី​សេវាកម្ម​​ស្នាក់​នៅ​​ ហើយ​​ការ​ហូប​​ចុក​របស់​​ភ្ញៀវ​ពិតជា​សេវា​កម្ម​ដ៏​សំខាន់​ ដូច្នេះ​​បើ​ខ្វះ​ចុងភៅ​នោះ​ជារឿង​គួរ​ឲ្យ​​ព្រួយ​បារម្ភ​​​។  លោកបន្ត​ថា ​​កន្លង​មក​ក្រសួង​បាន​រៀប​ចំ​​សាលា​ជាតិ​​ទេស​​​​​ចរណ៍​​ ដោ​យ​មាន​ការ​​​សហការ​ជាមួយ​​អង្គការ មួយ​ ចំនួន ​ដើម្បី​បណ្តុះ​​បណ្តាល​​​ជំនាញ​ចុងភៅ​​ព្រោះ​ជំនាញ​នេះទាក់​ទង​សុវត្ថិ​ភាព​ម្ហូប​អាហារ ហើយ​តួនាទី​ចុងភៅ​​ជា​ធន​ធាន​​ដ៏​ សំ​ខាន់​​​​​សម្រាប់​​​​ភោជ​នីយ​​ដ្ឋាន និង​​សណ្ឋា​គារ​​។​​

​ទោះយ៉ាងណា​សម្រាប់​​លោក ស៊ុង តេង​​​ ប្រធាន​​សហព័ន្ធ​ចុងភៅ​កម្ពុជា​ បាន​​លើក​​ឡើង​​ថា វិស័យ​ចុង​ភៅ​​​ បាន​រីក​ចម្រើន​​គួរ​ឲ្យ​កត់​សម្ពាល់ ​​នៅប៉ុន្មាន​ឆ្នាំចុង​​​ក្រោ​យ​នេះ ប៉ុន្តែ​ចំនួន​ចុងភៅ​ពិតជា​មានការ​ខ្វះខាត ដែល​សណ្ឋាគារ​ និង​ភោជ​នីយ​ដ្ឋាន​​នានា​កំពុង​តែ​ត្រូវ​ការ​កម្លាំង​​ពលកម្ម​​ចុងភៅ​ខ្លាំង​​​ ដោយ​សារ​តែ​តាម​​ភោជនីយ​ដ្ឋាន​បា​ន​ទាញពី​​សណ្ឋា​គារ​​ទៅធ្វើ​​ការ​​ ហើយ​​តាម​​សណ្ឋា​គារ​ខ្លះ​បាន​​យក​អ្នក​គ្មាន​​មានបទ​​ពិ​សោធន៍​លើការ​ងារនេះ​ទៅបំពេញ​ការ​ងារ។

លោកបន្តថា ​ចុងភៅ​ថ្មី​​​ទទួល​បាន​ប្រាក់​ខែ​ធម្យម​​ចន្លោះ​​ពី​១៥០​ ទៅ​​២៥​០​​ដុល្លារ​​អាមេរិក​​ក្នុង១​ខែ​​​ និង​អ្នក​​មាន​​បទ​ពិសោធន៍​​ទទួល​បាន​ប្រាក់​ខែ​​​​រាប់​​ពាន់​ដុល្លារ​​​។  បច្ចុប្បន្ន​​​នេះ​វិស័យ​​ភោជនីយ​ដ្ឋាន​ និង​​សណ្ឋា​​គារ​​​ ត្រូវការ​​ចុងភៅ​ចន្លោះ​​ពី​៣០០០​​ទៅ​​៥០០០​​នាក់ ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ចុង​ភៅ​ថ្មី​។ ​​ដោយ​​សារ​តែ​កំ​ណើន​​សណ្ឋា​គារ​ និង​​ភោជ​នីយ​ដ្ឋាន​កើត​​​មាន​​កាន់តែ​​​ច្រើន ​​​ទើប​​បច្ចុប្បន្ន​​នេះ​​​តម្រូវ​ការ​​​ចុងភៅ​​​​​​​​​​​​ត្រូវកា​រ​​កាន់​តែ​ច្រើន​​ឡើង​​ក្នុង​មួយ​ឆ្នាំ​​​​​។​​​

​យោងតាម​តួលេខ​ពី​ក្រសួង​ទេស​ចរណ៍​​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៤​ កម្ពុជា​​មាន​​ភោជនីយ​ដ្ឋាន​ចំនួន​១៧៦២​កន្លែង ​​​ហើយ​​សម្រាប់​​ឆ្នាំ​​២០១៥ ​មាន​ប្រហាក់​​ប្រហែល​​២០០០​កន្លែង។​  ចំណែ​ក​​សេវាក​ម្ម​សណ្ឋា​គារ បដិ​​សណ្ឋារ​​​​កិច្ច ផ្ទះ​សំណាក់​ អាហារ ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​​​សព្វថ្ងែ បាន​ស្រូប​យ​ក​កម្លាំង​​​​​ពល​កម្ម​​​ពី​៧០​​ ទៅ៩០​​ម៉ឺន​​នាក់​​​ក្នុងមួយ​ឆ្នាំ​។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥                         

Google Analytics Alternative