គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី​១៦ សីហា ស្លាប់​មនុស្ស​៩នាក់ និង​របួស​​១៤​នាក់

គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​១៦ ខែ​​សីហា ឆ្នាំ​​២០១៥ បានកើត​​ឡើង​​ចំនួន ១៤​​លើក យប់​១០​​​លើក​​​ ​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់ ៩​នាក់ (​ស្រី ​ម្នាក់​) របួស​ធ្ងន់ ៩​នាក់ (​ប្រុស​) និង​របួស​ស្រាល ៥​នាក់ ​(​ប្រុស​) ។​

1យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ បាន​​ឲ្យ​​ដឹង​ថា ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង ១៤​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​​សរុប​ ២៤​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន ១៤​​គ្រឿង​ រថយន្ត​​ធុន​​តូច ៧​​គ្រឿង និង​​រថយន្ត​​ធុន​​ធំ ៣​​គ្រឿង ។​

មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់ ​រួម​មាន ល្មើស​​ល្បឿន ៧​​លើក​ ស្រវឹង ៣​​លើក​​ មិន​​ប្រកាន់​​ស្តាំ ២​លើក និង​​ប្រជែង​​គ្រោះ​ថ្នាក់ ២​លើក ។ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ១៧​នាក់ (​យប់ ​៥​នាក់​) ។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប ​ចំនួន ២៩៩​​គ្រឿង (​រថយន្ត​​ធំ ៧៧​​គ្រឿង​) ស្មើ​នឹង២៩៩​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ២៧៥​​គ្រឿង​ ស្មើនឹង ២៧៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៤​​គ្រឿង ស្មើ​នឹង២៤​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ៧១៣​​គ្រឿង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative