គ្រោះថ្នាក់​​ចរា​ចរណ៍​ ​ថ្ងៃ ទី១៤ សីហា ​ស្លាប់​​មនុស្ស​៤នាក់ និង​របួស​ធ្ងន់​​ស្រាល​១០នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៥ បាន​កើត​ឡើង​​ចំនួន​៩លើក យប់​២លើក​ បណ្តាល អោយ​​មនុស្ស​​ស្លាប់៤​នាក់ (ស្រីម្នាក់) របួស​ធ្ងន់​១០នាក់ (ស្រី​៣នាក់) និង​របួស​ស្រាល​ម្នាក់​(ស្រី ​)។

4យោង​តាម​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​កា​រ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បាន​​ឲ្យ​ដឹង​​ថា ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង​៩​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​​យន្ត​សរុប​១៣គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​ ចំនួន​១០គ្រឿង រថយន្ត​​ធុន​តូច ២គ្រឿង រថយន្ត​ធុនធំ១​គ្រឿង និងថ្មើ​ជើង​៣នាក់។

មូល​ហេតុដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់ រួមមាន​ល្មើស​ល្បឿន​៦លើក មិន​គោរព​សិទ្ធ២ លើក និងប្រជែង​គ្រោះថ្នាក់​១លើក។ ចំពោះ​​អ្នកជិះ​ ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិន​បាន​ពាក់​មួក​​សុវត្ថិភាព ​ចំនួន​៩នាក់​(យប់២​នាក់)។

ចំពោះ រថយន្ត ​ពិន័យ​​សរុប​​ចំនួន១.០១៨​គ្រឿង (រថយន្ត​​ធំ៣៣៩​គ្រឿង) ស្មើ​នឹង​១.០៤៤​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​៧២០ គ្រឿង ស្មើនឹង​៧៣០​ករណី ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស២៩៨ គ្រឿង​​ស្មើនឹង​៣១៤​ករណី ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន​ ១.៨១៥ ​គ្រឿង។

ចំណែក គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន ១២​​លើក ក្នុង​​នោះ​​យប់ ៦​​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ២២​នាក់ (​ស្រី​​១៦​នាក់​) រង​របួស​​ធ្ងន់ ៣៥​នាក់ (​ស្រី​២៤​​នាក់​) និង​​របួស​ស្រាល ២​នាក់ (ស្រី​​ម្នាក់​)។  នៅក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ១២​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​ខូច​ខាត​យាន​យន្ត​សរុប ១៥​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន ៧​គ្រឿង​ រថយន្ត​​ធុន​តូច ៤​គ្រឿង​ រថយន្ត​ធុន​ធំ ៣​គ្រឿង​ ​យាន​ផ្សេងៗ ១​គ្រឿង និង​​ថ្មើរ​ជើង ៣​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative