បើកយុទ្ធនា​ការ Vital Go Green ដើម្បី​កាត់​បន្ថយ​ថង់ប្លាស្ទិច​នៅ​តាម​ទីផ្សារ

ក្នុងគោលបំណង​កាត់បន្ថយការ​ប្រើប្រាស់​ថង់ប្លាស្ទិច ពី​សំណាក់​ប្រជាជន នៅលើ​ទីផ្សារ​កម្ពុជា​ពិសេស នៅតាម​ផ្សារ ​នៅ ទូទាំង​រាជធានី​ភ្នំពេញ​នោះ កាលពី ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ ​២០១៥ ទឹក​ពិសាវីតាល់ បានធ្វើ​យុទ្ធនា​ការ​មួយ​ដែល មានឈ្មោះ​ថា VitalGo Green ក្នុង​រូបភាព ស្នើរសុំ​ប្តូថរ​ង់ប្លាស្ទិច​ពីអតិថិជន​នៅតាម​ទីផ្សារ មកជា​ថង់​ក្រណាត់​ដែល​​ អាច​​ប្រើបាន​ច្រើនដង​វិញ ហើយការ​ប្តូរនេះ​គឺចែកជូន​ដោយឥត​គិតថ្លៃ។

1លោក ជុនហៀង ថាវសិទ្ធិ នាយក​ទីផ្សារ​នៃក្រុម​ហ៊ុន NVC ​Corporation ​(វីតាល់) បាន​​អោយ​​​ដឹង​ដែរ​ថា បុគ្គ​លិក វីតាល់​​ទាំង​ អស់ ត្រូវបាន​បែងចែក​ជា៦​ក្រុម​ធំៗ នៅតាម​ទីតាំង​​ផ្សារ​​​ទាំង​​៦​ គឺ​ផ្សារ​​ធំថ្មី ផ្សារ​អូឡាំពិក ផ្សារអូរ​ឬស្សី ផ្សារ​ទំនើប អ៊ីអន​ម៉ល ផ្សារ​ទំនើប​ឡាក់គី ផ្លូវ​សីហនុ និង​​ឡាក់គី ស៊ីធី​ម៉ល។  លោក ថាវ សិទ្ធិ បានបញ្ជាក់​ផងដែរ​ថា “វីតាល់​ធ្វើយុទ្ធ​នាការ នេះ​ឡើង ក្នុង​គោល​បំណង លើក​ទឹក​​ចិត្ត​ប្រជាជន​យើងក្នុង​ការកាត់​បន្ថយ​អត្រានៃ​ការប្រើ​ប្រាស់​ថង់ប្លាស្ទិច ដូចជា​ការបែរ មក​ប្រើថង់​ ក្រណាត់ ដែលក្រុម​ការងារ វីតាល់​ចែកជូន រឺក៏ ប្រើថង់​ក្រដាស រឺថង់​រួម ទៅលើ​សំភារៈ​ដែលអាច​ដាក់ជាមួយ​គ្នាបាន។ ពួក​ យើង​សង្ឃឹម​ថា សាធារណជន​នឹងបដិសេធ​ក្នុងការ​ទទួល​យកថង់​ប្លាស្ទិច​ដែលមិន​ចាំបាច់ ដូចជា​គាត់អាច​កាន់ រឺ​ដាក់ក្នុង​ កាតាប កន្ត្រក​ម៉ូតូ ជាដើម”។

តាមការស្រាវជ្រាវ​របស់វិទ្យា​សាស្រ្ត​ជាច្រើន បានឲ្យ​ដឹងថា ថង់ប្លាស្ទិច​មួយ ត្រូវប្រើ​ពេលជាង​៥០០ឆ្នាំ សម្រាប់​រលាយ បើ​ កប់​ក្នុងដី ហើយជាតិ​គីមី​នៅក្នុង​ថង់នេះ​ក៏បានធ្វើឲ្យ​ដីខូចផង​ដែរ។  តែប្រសិន​បើយើង​ដុតថង់​ប្លាសិ្ទច​វិញ វានឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ ដល់​បរិស្ថាន ហើយនៅ​ពេលដែល​មនុស្សយើង​ស្រូបផ្សែង​ឧស្ម័ន​នោះ គឺធ្វើឲ្យប៉ះ​ពាល់ដល់​សុខភាព ដូចសួត ក្រពះ ភ្នែក ជា​ដើម​ ពិសេស​ចំពោះ​កុមារ និងស្រ្តី​មានផ្ទៃពោះ។

ជាការពិតណាស់​ បំលាស់​ប្តូអាកាស​ធាតុ បច្ចុប្បន្ន គឺបាន​ក្លាយជា​កង្វល់​របស់​ពិភព​លោក​ទាំងមូល ដែលវា​ស្ទើរតែ ក្លាយ​ជាជម្ងឺ មហារីក ប្រសិន​បើមិន​មាន​ដំណោះ​ស្រាយ។  វីតាល់ក៏​បានសុំ​ចូលខ្លួន​ជាចំនែក​នៃដំណោះ​ស្រាយ​មួយ ដែល​ផ្តើមចេញ​ពី​ការ​ លើក​ទឹកចិត្ត​ប្រជាជន​យើង ក្នុងការ​ស្រឡាញ់​បរិស្ថាន តាមរយៈ​ការកាត់​បន្ថយ​ការប្រើ​ប្រាស់​ថង់ប្លាស្ទិច។  មិនតែ​ប៉ុណ្ណោះ​ វីតាល់ គ្រោង​នឹងរៀប​ចំយុទ្ធនា​ការ ដើម្បី​បរិស្ថាន​កាន់តែ​ប្រសើរ ផ្សេងៗ​ទៀត នៅពេល​ខាងមុខ ឆាប់ៗនេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative