ព្រលានយន្ត​ហៅខេត្ត​ព្រះសីហនុ​ទទួលការ​ចុះចត​ជាទៀងទាត់

ព្រលានយន្តហោះ​កងកេង ខេត្តព្រះ​សីហនុ បានទទួល​ជើងហោះ​ហើរ​ចុះ​ចត​ជាប់​លាប់​ហើយ​​នាពេល​នេះ ដែល​បាន​ ធ្វើឲ្យ ខេត្តជាប់​មាត់សមុទ្រ​មួយនេះ​ កាន់តែ​​មាន​សក្តា​នុពល​​លើ​ការ​​អភិវឌ្ឈន៍​​របស់ខ្លួន​បន្ថែមទៀត។

1លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​​នាំ​​ពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍៍​ស៊ីវិល​ បាន​​ថ្លែង​ឲ្យដឹង​​កាលពី​​ដើម​សប្តាហ៍​​នេះ​ថា ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ចំនួនបួន​​បាន និង​កំពុង​ធ្វើការហោះ​​​ហើរ​ជាប់​​លាប់ ទៅកាន់​ខេត្តព្រះ​សីហនុ តាម​ទិស​ដៅ​ហោះ​ហើរ​​​ផ្សេងៗ​​គ្នា​ដូច​ជា ក្រុម​ហ៊ុន​​​អា​កាស​​​ចរណ៍​បាយ័ន​​អ៊ែរទ្បាញ​ បាន​​ហោះ​ហើរ​ជា​ប់​លាប់​ពីខេត្ត​សៀមរាប ទៅកាន់ខេត្ត​ព្រះសីហនុ និង ថ្ងៃ​ ចុង​សប្តាហ៍ មានការហោះ​ហើរ​ពីរាជ​ធានី​ភ្នំពេញ ទៅកាន់​ខេត្ត ជាប់មាត់​ សមុទ្រ​នេះ​ផងដែរ។

ចំណែកក្រុមហ៊ុន​កម្ពុជា​អង្គរអ៊ែរ ក៏បានហោះហើរ​ពីរាជធានី​ភ្នំពេញ និងពី​ខេត្ត​សៀមរាប ទៅ​កាន់​ខេត្ត​​ព្រះសីហនុ​​ផង​ដែរ ប៉ុន្តែចំនួនជើង​ហោះហើរនៅមាន​​ចំនួនតិច​តួចនៅទ្បើយ។  រីឯក្រុម ហ៊ុន ស៊ីល​អ៊ែរ ក៏បានធ្វើ​ការហោះ​ហើរ​ម្តងម្កាល​​ផង​ដែរ។ ​លើសពីនេះ​ក្រុមហ៊ុន SKY Angkor Air ជា​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​បរទេស​ ក៏បាន​ឆ្ពោះ​ទៅកាន់​ខេត្ត​​ព្រះសីហនុ​ផងដែរ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជ​កម្ម​កម្ពុជា និងជានាយក​គ្រប់គ្រង​ទូទៅ នៃក្រុមហ៊ុន​​ទេស​ចរណ៍​ World ​express&​ ​Travel​ បានថ្លែង​ថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​អាកាស​​ចរណ៍​ចំនួន៤ បាន​ធ្វើការចុះចត​នៅព្រលាន​យន្តហោះ​កងកេង ក្នុង​នោះមានក្រុម​ហ៊ុន​កម្ពុជា​អង្គរអ៊ែរ បានចុះចត៣​ជើងក្នុងមួយ​សប្តាហ៍ ក្រុមហ៊ុន​​បាយ័ន​បានចុះចត​បីជើង​ក្នុងមួយ​សប្តាហ៍​ ក្រុមហ៊ុន Sky Angkor Air បានហោះ​មក​ពីខេត្តហាង​ចូវ ប្រទេសចិន​ចុះចត៣​ជើង ក្នុងមួយ​សប្តាហ៍ និងក្រុមហ៊ុន​ SILK Air បានចុះចត​ម្តងម្កាល​ជាលក្ខណៈជួល។

លោកបន្តថា “ការមាន​ជើងហោះ​ហើរចុះចត​​របស់ក្រុម​ហ៊ុន​យន្តហោះ​ទាំង​នេះ មិនមែន​ជាការចៃ​ដន្យ​នោះទេ ប៉ុន្តែ​ជា​ការរៀប ចំ​ដើម្បីលើក​កំពស់សេដ្ឋកិច្ច​នៅតំ​បន់​នេះ តាមរយៈ​វេទិការ​វាងរដ្ឋាភិ​បាល​ និង​វិស័យ​ឯកជន ដែល​វិស័យ​ឯកជនកាល​​ពី​ឆ្នាំ​២០០៨​ បាន​ជំ​រុញ​ឲ្យសម្តេចតេ​ជោ ហ៊ុន សែន ឲ្យ​ផ្តល់​អនុ​សាសន៍​ឲ្យព្រលាន​យន្ត​​ហោះនេះពន្លឿន​​ការសាងសង់ ដើម្បីក្រុម​ ហ៊ុនអាកាស​ចរណ៍ អាច​ធ្វើ​ការ​​ចុះ​ចត​បាន”។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative