អង្គការ​ទស្សនៈ​ពិភពលោក ​រៀបចំ​វេទិកា​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​

អង្គការ​ទស្សនៈ​ ពិភពលោក​ (World ​Vision) និង​មន្ត្រី​​នៃ​មន្ទីរ​​ពាក់ព័ន្ធ​​នានា ​ក្នុង​ខេត្ត​​បាត់ដំបង កាលពី​​ថ្ងៃ​ទី​១៣ សីហា​ បានរៀប​ចំ​​វេទិកា​​ប្រឆាំង​​ការ​ប្រើប្រាស់​​កម្លាំង​​ពលកម្ម​​លើ​កុមារ នៅ​សាល​​ប្រជុំ​​សាកល​វិទ្យាល័យ​​បាត់ដំបង​ ដោយមាន​​កុមារ​​ម​ក​ពី​តាម​​បណ្ដា​​ស្រុក​មួយ​​ចំនួន​ក្នុង​​ខេត្ត​ចូល​រួម​​ប្រមាណ​ ជិត ៤០០​​នាក់។

2កុមារ​ទាំង​ពីរ​ភេទ​​ដែល​ចូល​រួម​ក្នុង​​វេទិកា​​នេះ មាន​ឱកាស​​លើក​ជា​​សំណួរ​​ពាក់ព័ន្ធ​​នឹង​ការ​​ជួញ​ដូរ និង​ការ​​រំលោភ​​សិទ្ធិ​​កុមារ​ ដាក់​​ឲ្យ​វាគ្មិន​​បកស្រាយ​​ភ្លាមៗ។  អ្នក​ចូលរួម​​ភាគ​ច្រើន ចាប់​​អារម្មណ៍​​ខ្លាំង​ទៅ​​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​​ពលកម្ម​របស់​​កុមារ​​នេះ  និង​​សំណូម​ពរ​ឲ្យ​សមត្ថកិច្ច​​ពាក់ព័ន្ធ ​រិះរក​​គន្លឹះ​​បញ្ចៀស​​ការ​ប្រើ​ប្រាស់​​កុមារ​​ដោយ​ខុស​​ច្បាប់​បន្ត​​ទៀត។

លោក វែង ហៀង ប្រធាន​​នាយក​ដ្ឋាន​​ការងារ​​កុមារ នៃ​​ក្រសួង​​ការងារ និង​​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ បាន​មាន​​ប្រសាសន៍​​ថា ទីកន្លែង​​ដែល​និយម​​ប្រើប្រាស់​​កម្លាំង​​ពលកម្ម​​កុមារ ភាគ​​ច្រើន​​ជា​កន្លែង​​ប្រកប​​អា​ជីវកម្ម និង​សិប្បកម្ម​​ខ្នាត​តូច​​ដែល​គ្មាន​​ច្បាប់​​អនុញ្ញាត​​ត្រឹម​ត្រូវ។  លោក​បញ្ជាក់​​ថា កន្លង​ទៅ​​ខាង​ក្រសួង​​ការងារ បាន​​សហការ​​ជាមួយ​​អង្គការ​​សង្គម​​ស៊ីវិល​​ក្នុង​ស្រុក និង​ក្រៅ​​ស្រុក​មួយ​​ចំនួន អប់រំ​​ដល់​កុមារ​​ដែល​ងាយ​​រងគ្រោះ ដើម្បី​​លុប​បំបាត់​​ការ​ប្រើ​ប្រាស់​​កម្លាំង​ពលកម្ម​​កុមារ​​ដោយ​ខុស​​ច្បាប់​​ នេះ។ លោកបាន​បន្ថែម​ថា «អីចឹង​​នៅ​ក្នុង​​ករណី​​កុមារ​​អាយុ​ក្រោម ៩​ឆ្នាំ នឹង​​ទទួល​បាន​​អាហារូប​ករណ៍ ការ​​បញ្ជូន​​ចូល​រៀន​​នៅ​ក្នុង​ប្រព័ន្ធ ដើម្បី​​ទប់ស្កាត់​​កុមារ​ទន្ទឹម​​នឹង​ឪពុក​​ម្ដាយ​​ដែល​​កុមារ​​អាយុ​ចាប់​​ពី ៩​ឆ្នាំ​ទៅ យើង​​ធ្វើ​ការ​​បណ្ដុះ​បណ្ដាល​​ជំនាញ​​ប្រកប​​មុខ​របរ ដើម្បី​​បញ្ឈប់​​ការ​ប្រើ​ប្រាស់​កុ​មារ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative