សិស្ស​ជាង៩០០​នាក់​ មកពី​សាលា​ចំនួន​៤ ចូលរួម​​ប្រឡង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​

សិស្សានុសិ​ស្ស​ចំនួន​៩១៥នាក់ មកពី​សាលា​បឋម​សិក្សា​​ប្រាសាទ​ស្រះកែវ សាលា​បឋម​សិក្សា​​ព្រហូត សាលា​បឋម​សិក្សា​​អង្គ​ជុំ និង​​សាលា​បឋម​សិក្សា​​រស្មី​​សាមគ្គី ​ស្ថិតក្នុង​​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ កាលពី​ពេលថ្មីៗ​នេះ បានចូល​រួមកម្ម​​វិធី​​ប្រឡង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស។

Bunsak But Photographyកម្ម​វិធី​ប្រឡង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស រៀបចំ​ឡើងដោយ​​ណាហ្គា​វើ​ល​បេះ​ដូង​ សប្បុរស ​ដែល​លើក​​ទី១ ធ្វើនៅ​​ខេត្តព្រៃ​វែង​ និង​​ទី២ ធ្វើឡើង​​នៅក្នុង​​ខេត្ត​កំពង់​ស្ពឺ។​ សំរាប់នេះ​លើក​ទី៣ ណាហ្គា​​វើ​ល​​បេះដូង​​សប្បុ​រស ​បានរៀប​ចំ​ការ​​ប្រកួត​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស នៅខេត្ត​តាកែវ និង​កំពង់​ស្ពឺ ដើម្បី​​ជំរុញ​ និង​លើក​ទឹកចិត្ត​ ដល់​​សិ​ស្សា​នុ​សិស្ស​​ខិតខំ រៀន​​ភាសា​​អង់គ្លេស​​នេះ ។

លោក James Ma នាយក​​ទំនាក់​ទំនង​​បុគ្គលិក ​និង​​ការងារ​​សង្គម​​ណាហ្គា​វើ​ល បាន​មា​ន​ប្រសាសន៍​ថា ក្រុមហ៊ុន​​ណាហ្គា​​វើ​ល​​ចូលរួម​​យ៉ាង​សកម្ម​​ក្នុង​ការ​​អភិវឌ្ឍន៍​សង្គម ​ក្នុងប្រទេស​​កម្ពុជា​​ដោយ យើង​បាន​​ផ្តួចផ្តើម​​បង្កើត​​កម្មវិធី​​អប់រំថ្មីៗ ជា​បន្ត​បន្ទាប់​​ដើម្បី​​ជម្រុញ​​លើកទឹក​ចិត្ត​​កុមារ​ នៅតាម​​បណ្តា​​ខេត្ត​ឲ្យ​​ខិតខំ​​រៀនសូត្រ​ ដើម្បី​​អនាគត​​ភ្លឺស្វាង​​របស់​​ប្រទេស​​កម្ពុជា។  លោក​​បាន​​បន្តថា «កម្មវិធី​​ប្រឡង​​ប្រកប​​ពាក្យ​ភា​សា​​អង់គ្លេស​ គឺជា​កម្មវិ​ធី​​មួយ​ក្នុង​ចំណោម​​កម្មវិធី​​ទាំងនោះ​ ដែល​​យើង​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​​សម្រាប់​​កុមារ​​នៅតាម​​បណ្តា​​ខេត្ត។  តាមរយៈ​​កម្មវិធី​​នេះ យើង​​សង្ឃឹម​ថា​កុមារ​​នឹង​ទទួល​បាន​ផល​ប្រយោជន៍​​ពី​កម្មវិធី​របស់​​យើង ព្រមទាំង​​បាន​រៀន​សូត្រ​​ភាសា​​អន្តរ​ជាតិ​​ដ៏​មាន​​សារសំខាន់​​នេះ។  យើង​មាន​ផែន​ការ​ពង្រីក​​កម្មវិធី​​របស់​​យើង​​ទៅ​​ខេត្តផ្សេងៗ​ទៀត»។

លោក ហែម នៅ នាយក​​សាលា​បឋម​សិក្សា រស្មី​​សាមគ្គី​ បាន​មាន​ប្រសាសន៍​ថា កម្មវិធី​​ប្រឡង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​​ដែល​បាន​​ផ្តួចផ្តើម​​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន​​ណាហ្គា​វើ​ល គឺមាន​​សារសំខាន់​​ណាស់​​សម្រាប់​​កុមារ។ វា​មាន​​ប្រយោជន៍​​ច្រើន​​សម្រាប់​​កុមារ ពីព្រោះ​​សាលាបឋម​សិក្សា​​មួយចំនួន​​នៅតាម​​បណ្តា​​ខេត្ត​​មិនទាន់​មាន​ថ្នា​ក់​បង្រៀន​​ភាសា​​អង់គ្លេស​​នៅឡើយ​​ទេ។ ជាមួយ​និង​​កម្មវិធី​​នេះ​​កុមារ​​បាន​រៀន​​ភាសា​អង់​គ្លេសខ្លះៗ​មុនពេល​​យើង​ចាប់​ផ្តើម​ថ្នាក់​​ភាសា​​អង់គ្លេស​​របស់​​យើង។

លោកនាយក​​បាន​បន្តថា ក្រុមហ៊ុន​​ណាហ្គា​វើ​ល​ បានផ្តល់​​ពាក្យ​​ចំនួន ២០០​ពាក្យ (មាន​​ទាំង​​ភាសា​​អង់គ្លេស និង​​ភាសា​​ខ្មែរ​ ព្រម​ទាំង​​របៀប​​នៃ​ការ​បញ្ចេញ​​សំលេង រ​បស់​ពាក្យ​​ទាំងនោះ) ទៅដល់​​កុមារ​​សម្រាប់​​អាន និង​​ទន្ទិញ​​ផងដែរ។ ពាក្យ​​ចំនួន​ ២០០​ដែល​បា​នផ្តល់​​ដោយ ក្រុមហ៊ុន ណាហ្គា​វើ​ល គឺជា​ពាក្យ​​ដែល​ត្រូវ​បាន​គេ​​ប្រើប្រាស់​​ជា​ញឹក​ញាប់។  លោក​បាន​​បន្ថែម​ទៀតថា «ខ្ញុំ​មិន​ដឹង​និយាយ​​អរគុណ​​ណាហ្គា​វើ​ល ​យ៉ាងណា​​នោះទេ ​សម្រាប់​​កិច្ចខិត​ខំ​ប្រឹង​ប្រែង​​ដ៏​ល្អឥត​ខ្ចោះ ​ក្នុង​ការ​រៀបចំ​​កម្មវិធី​​ប្រឡង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​​សម្រាប់​​សិស្សានុ​សិស្ស​របស់​​យើង។  ម្យ៉ាងវិញ​ទៀត ណាហ្គា​​វើ​ល​ បានផ្តល់​​ថវិកា​​សម្រាប់​​គាំទ្រ​​គម្រោង​​សាងសង់​​អាគារ​​សាលា​​របស់​​យើង ហើយ​ថែម ទាំង​ឧបត្ថម្ភ​​សម្ភារ​​សិក្សា និង​សម្ភារ​​សាលារៀន​​ដល់​​សាលា​របស់​​យើង​ទៀតផង។ ណាហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​​នាំមុខគេ​​ដែល​តែង​តែ​ចូលរួម​ចំណែក​​ក្នុងការ​​អភិវឌ្ឍន៍​​វិស័យ​​អប់រំ​​នៅក្នុង​​កម្ពុជា»។

លោក អ៊ុក សាមឿន នាយក​​សាលាបឋម​សិក្សា​​អង្គ​ជុំ បាន​មាន​ប្រសាសន៍​ថា « នេះ​គឺជា​​កម្មវិធី​​ដំបូង និង​មាន​​សារ​ប្រយោជន៍​​ណាស់​​សម្រាប់​​កុមារ​​របស់​​យើង។  កម្មវិធី​​នេះ​ បាន​​ជម្រុញ​​លើកទឹក​ចិត្ត​កុមារ​​របស់​​យើង​ឲ្យ​ខិតខំ​​រៀនសូត្រ​​ជាង​មុន​​ដើម្បី​​អនាគត​​របស់​ពួក​គេ​ផ្ទាល់ និង​​សម្រាប់​​ការអភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​ នាពេល​​អនាគត​​ចេះ​ភាសា​​អង់គ្លេស​គឺមាន​​សារ​សំខាន់​​ណាស់​ទាំង​​ក្នុង​ជីវិត​​រស់នៅ និង​​ជីវិត​​ការងារ»។

កុមា​រ៉ា យឹម ចាន់​សុធា​និ​ត ដែល​បាន​​ចូលរួម​​កម្មវិធី​​ប្រឡង​​ប្រកប​ពាក្យ​​ភាសា​​អង់គ្លេស និង​ជា​​សិស្ស​ថ្នាក់​​ទី៦ “គ” នៃ​​សាលា​ បឋម​សិក្សា​​អង្គ​ជុំ បាន​និយាយ​ថា ប្អូន​សប្បាយ​រីករាយ​​ណាស់​ដែល​​បាន​ចូលរួម​​ក្នុង​កម្មវិធី​​ប្រឡង​​ប្រកប​​ពាក្យ​ភាសា​​អង់គ្លេស​​ដែល​បាន​រៀបចំ​​ដោយ​​ក្រុមហ៊ុន​​ណាហ្គា​វើ​ល។  កម្មវិធី​នេះ​​គឺមាន​សារ​សំខាន់​​ណាស់ ​សម្រាប់​​ពួកយើង​​ដើម្បី​​ពង្រឹង​​ភាសា​​អង់គ្លេស​ របស់​​យើង ជាពិសេស​​វា​ជួយ​​បង្កើន​​នូវ​ពាក្យ​​វាក្យ​ស័ព្ទ​​របស់​ពួ​កយើង។ ឥឡូវនេះ យ៉ាងហោច​ណាស់​ប្អូន​​បាន​ចេះ ​ និង​ចង់​​ចាំបាន​​ពាក្យ​ជិត​១០០​ពាក្យ​ ក្នុង​ចំណោម​២០០​ពាក្យ ​ដែល​បាន​ផ្តល់​ដោយ​​ក្រុមហ៊ុន​​ណាហ្គា​វើ​ល។

សុធា​និ​ត​បាន​បន្តថា «ខ្ញុំ​​សង្ឃឹមថា ខ្ញុំ​ធ្វើ​​បានល្អ​​ក្នុងការ​​ប្រឡង​នេះ។  ខ្ញុំ​នឹង​ខិ​តខំ​​រៀនសូត្រ​​បន្ថែម​ទៀត​ដើម្បី​​ទទួល​បាន​រង្វាន់​​ពី​ក្រុម​ហ៊ុន​​ណាហ្គា​វើ​ល ហើយ​ខ្ញុំ​​សង្ឃឹម​ថា​ក្រុមហ៊ុន​​ណាហ្គា​វើ​ល ​នឹង​បន្ត​​កម្មវិធី​​នេះ​សម្រាប់​​ពួកយើង​​នាពេល​​អនាគត​​ទៀត។​ ខ្ញុំ​សូម​អរគុណ​​ដល់​ក្រុមហ៊ុន​​ណាហ្គា​​វើ​ល​ សម្រាប់​​ការ​ផ្តល់​ឱកាស និង​បា​ន​​នាំយក​​នូវ​ចំណេះ​ដឹងថ្មីៗ​សម្រាប់​​ពួកយើង»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative