គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​១៣ ខែសីហា ​ស្លាប់​២២​នាក់ និង ​រង​របួស​ធ្ងន់​ស្រាល​៣៧​នាក់​

យោង​តាម​​របាយការណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​ឲ្យ​ដឹង​​ថា ​គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃទី​​១៣ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន ១២​លើក ក្នុង​នោះ​​យប់ ៦​លើក​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់ ២២​នាក់ (​ស្រី​១៦​​នាក់​) រង​របួស​​ធ្ងន់ ៣៥​នាក់ (ស្រី​២៤​​នាក់​) និង​របួស​ស្រាល ២​នាក់ (​ស្រី​​ម្នាក់)។

3នៅក្នុង​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ១២​​លើក​​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត ​សរុប ១៥​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ៧​គ្រឿង​ រថយន្ត​​ធុន​​តូច ៤​គ្រឿង ​រថយន្ត​​ធុន​ធំ ៣​គ្រឿង ​យាន​​ផ្សេងៗ ១​គ្រឿង និង​​ថ្មើរ​​ជើង ៣​នាក់។  មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន ៧​លើក​ ស្រវឹង ១​លើក​ ​មិន​​ប្រកាន់​​ស្តាំ ១​លើក​ និង​​ប្រជែង​​គ្រោះ​ថ្នាក់​​៣​លើក។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ៩​នាក់ (​យប់​​៥​នាក់​)​។

ចំពោះ រថយន្ត​ទាំងអស់​​ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប ​ចំនួន ១.១៦៧​​គ្រឿង (​រថយន្ត​​ធំ ៣៩៧​​គ្រឿង​) ស្មើ​នឹង​ ១.១៦៧​ករណី ​ល្មើស​​ក្រដាស​​ស្នាម ៨២៣​​គ្រឿង ស្មើ​នឹង ៨២៥​​ករណី​  ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ៣៣៥​​គ្រឿង ស្មើ​នឹង ៣៤៤​​ករណី ។ ដោយឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន ២.០១៧ គ្រឿង។

គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន ៤​លើក ក្នុង​នោះ​​យប់ ៣​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ២​នាក់ (​ប្រុស​) រង​របួស​​ធ្ងន់ ៤​នាក់ (​ប្រុស​) និង​របួស​ស្រាល ២​នាក់ (​ប្រុស​)​។  នៅក្នុង​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ ​ទាំង ៤​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប ៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៦​​គ្រឿង​ និង​​រថយន្ត​​ធុន​តូច ១​គ្រឿង​។

​សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative