ការអភិវឌ្ឍន៍​ធនធាន​ម​នុស្ស ពិតជា​មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​លើក​កំពស់ វិស័យ​សុខាភិបាល

រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បានចាត់​ទុកការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​លើក​កំពស់​វិស័យ​សុខា​ភិបាល​កម្ពុជា។

2លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​បែប​នេះ កាលពីរ​សៀល​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ​២០១៥ នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​ស​សហមេត្រី ថ្នាក់​មហា​សេនា ជួនលោក​សាស្ត្រា​ចារ្យ ប៉ាស្កាល់ មីឡេ អ្នក​ជំនា​ញ​អន្តរជាតិ និងជាទី​ប្រឹក្សា​របស់​លោកសាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យា​ធិការ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល នៅសាកល​វិទ្យា ល័យ​។

លោករដ្ឋមន្ត្រីបាន​មានប្រសាសន៍​ថា ធនធាន​មនុស្ស ពិត​ជាសំខាន់​តែបើ​ចង់​បានធន​ធាន​មនុស្ស​មួយ ដ៏ល្អ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នោះ ត្រូវការបណ្តុះ​បណ្តាល​មួយប្រកបដោយ​គុណភាព​ដែរ។  សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នេះជា​សាលាមួយ​ដ៏ល្អ នៅក្នុងប្រទេស​កម្ពុជា ដែលសំបូរ​ទៅដោយសាស្ត្រា​ចារ្យ​មានបទ​ពិសោធន៍ និងជំនាញ​ច្បាស់​លាស់​ ដែលអាច​បង្កើត និងបណ្តុះ​បណ្តា​ធនធាន​មនុស្ស​ដ៏ល្អបាន។  លោករដ្ឋមន្ត្រី​បានបន្ថែម​ថា «វាអាស្រ័យ​លើសាលា​ទេបើមាន​គ្រូល្អ ការបណ្តុះ​បណ្តាល​ក៏ល្អ ទៅតាម​ហ្នឹងដែរ។ អញ្ចឹង​ត្រូវពឹងផ្អែក​លើគ្រូដើម្បី​បណ្តុះ​បណ្តាល​សិស្ស ប្រកប​ដោយគុណ​ភាព ដើម្បីឲ្យកូន​សិស្សមាន​សមត្ថភាព​គ្រប់គ្រាន់ ថែមទាំង​មានក្រមសីលធម៌​ក្នុងការបំរើ​សុខភាព ជួនដល់​ប្រជាពល​រដ្ឋ​យើង​»។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានឲ្យដឹង​ទៀតថា «ការក្លាយ​ខ្លួនជា​ពេទ្យ មិនមែន​ជាការងាយ​ស្រួលនោះ​ទេ ព្រោះថា​គ្រូពេទ្យ ត្រូវបាន​គេគោរព​រាប់អាន​ណាស់ និងជា​មនុស្ស​ម្នាក់ដែល​គេចាប់​អារម្មរណ៍ ជាទីបំផុត​នៅក្នុង​សង្គម​ព្រោះថា​ក្រៅពី​អាណា​ព្យាបាល និងឪពុក​ម្តាយគេ​ហើយ មិនមាន​នរណា​មានសិទ្ធ​ទៅប៉ះពាល់​កូនចៅគេ បានទេ​មានតែ​គ្រូពេទ្យនេះ​ឯង​ដែល​មានសិទ្ធ​ប៉ះពាល់ និង​ស្ទាបបាន»។

លោករដ្ឋមន្ត្រី​បន្ថែមថា មានអ្នកខ្លះ​បានលើកឡើង​ថា ឲ្យតែមាន​លុយអាច​រៀនពេទ្យ បានហើយ​ដែលទស្សន​នេះ​មិនត្រឹម​ត្រូវទេ ទោះបី​ជាមានលុយ​ហើយជួនកាល​ក៏មិនអាចរៀន​ពេទ្យបាន​ដែរ វាអាស្រ័យ​លើបុគ្គនោះ​តើសក័សម​ទេព្រោះថា​មានពេទ្យ​ខ្លះបាន​ប្រព្រិត្តិអំពើ​មិនគប្បីក្នុង​សង្គមមួយ​ចំនួន ដែលធ្វើឲ្យ​ប៉ះពាល់ដល់​គ្រូពេទ្យ​ផ្សេងៗ​ទៀត ដែលបាន​ខិតខំ​បំពេញ​ការងារ​បំរើ​ និងផ្តល់សេវា​ជួនប្រជាពលរដ្ឋ​យើង​ដោយមិន​នឿយ​ហត់។

ចំពោះគ្រូពេទ្យមួយ​ចំនួន ដែលធ្វើផ្ទុយ​ពីក្រម​សីលធម៌ ជាគ្រូពេទ្យ​លោករដ្ឋ​មន្ត្រី បានបញ្ជាក់​ថា លោកនឹង​ណែនាំ​ឲ្យក្រុម​ប្រឹក្សា​វិន័យ​ពិនិត្យ​មើលគ្រូពេទ្យ​ណា ដែលប្រព្រឹត្តិ​ល្មើសនឹង​វិជ្ចាជីវៈ​ជាគ្រូពេទ្យ។ ក្នុងករណី​បើរក​ឃើញថាមាន​លក្ខណៈ​ធ្ងន់​ធ្ងរ​នោះគ្រូពេទ្យ​នោះ អាចត្រូវបាន​ក្រុមប្រឹក្សា​វិន័យ​លប់ឈ្មោះ​ចេញ ឬក៏ព្យួរ​ការងារ។ លោករដ្ឋ​មន្ត្រីថា «បញ្ហាទោស​ទណ្ឌធ្ងន់​ ឬស្រាល វាអាស្រ័យ​ទៅលើក្រុម​ប្រឹក្សា​វិន័យ​ជាអ្នកកំ​ណត់​ទៅតា​មច្បាប់»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative