គ្រោះថ្នាក់​​ចរា​ចរណ៍ ​ថ្ងៃទី​១២ ​សីហា ​​ស្លាប់​​២​នាក់ និង​​របួស​​ធ្ងន់​​ស្រាល​​៦​នាក់

យោង​តាម​​របាយ​ការណ៍​ ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​បានឲ្យ​​ដឹង​ថា ​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន ៤​​លើក ក្នុង​នោះ​​យប់ ៣​លើក​ ​បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ២​នាក់ (​ប្រុស​) រង​​របួស​​ធ្ងន់ ៤​នាក់ (​ប្រុស​) និង​​របួស​ស្រាល ២​នាក់ ​(​ប្រុស​)​។

1នៅក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង៤​​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប ៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​ ៦​គ្រឿង​  និង​រថយន្ត​​ធុន​តូច ១​គ្រឿង​។  មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ហេតុការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន​ ល្មើស​​ល្បឿន ១​លើ និង​ប្រជែង​​គ្រោះថ្នាក់ ៣​លើក។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ៨​នាក់ (​យប់​​៧​នាក់​)៕

ចំណែកគ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំ​ង​ប្រទេស កាលពី​​ថ្ងៃ​ទី​​១១ ខែ​​សីហា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន ៩​លើក យប់៧​​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៤​​នាក់ (​ស្រី​ម្នាក់​) របួស​ធ្ងន់​១៦​​នាក់ (​ស្រី​២​​នាក់​) និង​របួស​ស្រាល​៦​​នាក់ (​ស្រី​៣​​នាក់​) ។  ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ៩​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប ១៣​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៥​គ្រឿង​ រថយន្ត​​ធុន​តូច ៣​គ្រឿង​ រថយន្ត​​ធុន​ធំ ៣​គ្រឿង​ យាន្ត​​ផ្សេងៗ ​២​គ្រឿង និង​ថ្មើ​រជើង​ម្នាក់ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative